តិចច្រឡំថានៅបទេសអីទៅ គឺរូបនៅកោះប៉ែន ខេត្តកំពង់ចាមយើងហ្នឹង
ទន្លេមេគង្គ គឺជាអាងស្តុកទឹកសាបមួយដ៏ធំលើពិភពលោក ហើយក៏ជាប្រភពទឹកដ៏សំខាន់របស់កម្ពុជា។ ទន្លេមេគង្គ ហូរកាត់ប្រទេសកម្ពុជាប្រវែង ៥០០គីឡូម៉ែត្រ
ចាប់ពីល្បាក់ខោននៃប្រទេសឡាវរហូតដល់ព្រំប្រទល់ប្រទេសវៀតណាម ។ តាមធម្មតា នៅរដូវវស្សាធារទឹកមានទំហំ៣៤.000 ម៉ែត្រគូប ស្មើនឹង២០ដងនៃធារទឹកនារដូវប្រាំង។
ធ្លាប់តែគ្របដណ្ដប់ដោយទឹកដែលមានពណ៌ត្នោត លាយឡំជាមួយនឹងដីល្បាប់ខួបប្រាំង ខួបវស្សា ប៉ុន្តែពេលនេះសភាពធម្មជាតិរបស់ទន្លេបានប្ដូរស្ទើរតែទាំងស្រុង។
កម្រិតទឹកស្រកចុះយ៉ាងគំហុកស្ថិតក្នុងស្ថានភាពគួរឱ្យព្រួយបារម្ភ។ ផ្ទៃទឹកប្រែជាពណ៌ខៀវថ្លាចាំងឆ្លុះដល់បាត រំលេចខ្សាច់សក្បុសស្ទើរក្លាយជាវាល។
ធម្មជាតិផ្លាស់ប្តូរដោយសារតែបំរែបំរួលអាកាសធាតុ និងរងនូវផលប៉ះពាល់ពីមនុស្ស។ ធម្មជាតិត្រូវការយើងចូលរួមថែរក្សា និងការពារ។ ថែធម្មជាតិ ថែទន្លេមេគង្គយើង ៕
cr: pich ponleu
ត្រៀមខ្លួនរួចនៅ! បងប្អូនសំរាប់កំពត់សង្រ្កាន្តឆ្នាំនេះជាពិសេសអ្នកខេត្តកំពត់ដឹងតែសប្បាយខប់ៗម៉ង
សង្រ្កានឆ្នាំនេះធ្វើឡើងនៅ ថ្ងៃទី ១៤ ១៥ ១៦ តើបងប្អូនអ្នកកំពត ក៏ដូចបងប្អូនខ្មែរយើងដឹងទេ ក្រៅពីរមណីដ្ឋានធម្មជាតិដ៏ច្រើនកន្លែង កសិផលសំបូរបែប សំណង់ទាំងអស់នេះបានទាក់ទាញភ្ញៀវបរទេសជុំវិញពិភពលោកយកលុយមកចាយស្រុកយើងយ៉ាងច្រើនក្នុងមួយឆ្នាំៗ។
ថ្ងៃបើកឆាកដំបូងនៃពិធីបុណ្យសមុទ្រមានអ្នកចូលរួមយ៉ាងច្រើនកុះករ និងកម្មវិធីកំសាន្តជាច្រើន
ពិធីបុណ្យសមុទ្រជុំទី២ លើកទី៧ នៅខេត្តកោះកុងនាឆ្នាំនេះ ក្រោមប្រធានបទ “ឆ្នេរស្អាត ពលរដ្ឋរមណីយ” ក្រោមពាក្យស្លោក “អេកូទេសចរណ៍សម្រាប់កំណើនបៃតង និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព” ដែលប្រព្រឹត្តទៅរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី ១៤ ,១៥ និង ថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៨ ។
មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តកោះកុង បានប្រាប់អ្នកយកព័ត៌មានរបស់យើងតាមទូរស័ព្ទថា ពិធីបុណ្យសមុទ្រនៅខេត្តកោះកុង នាឆ្នាំនេះ គឺ មានភាពអធិកអធម និង មានសណ្តាប់ធ្នាប់ល្អ ហើយភ្ញៀវទេសចរជាតិ និង អន្តរជាតិមកលេងបុណ្យសមុទ្រនៅខេត្តកោះកុងឆ្នាំនេះ ក៏មានចំនួនច្រើនជាងបុណ្យសមុទ្រនៅខេត្តកោះកុងកាលពីលើកមុនដែរ ។
បានទស្សនារូបភាពនៃកម្មវិធីបុណ្យនេះលោកអ្នកប្រកដជាមានអារម្មណ៍ចង់ទៅលេងជាក់ជាមិនខាន ព្រោះមើលទៅទិដ្ឋភាពនៃពិធីពិតជាអ៊ូអរ និងមានកម្មវិធីកំសាន្តសប្បាយៗជាច្រើនទៀតផង។
សូមទស្សនារូបភាពនៃពិធីបុណ្យសមុទ្រ ខាងក្រោមនេះ ៖
ជួយស៊ែរអបអរអ្នកកំពង់សោមផង! ផ្សារទំនើបធំបំផុតដែលសាងសង់ដោយក្រុមហ៊ុនចិននៅកំពង់សោមនឹងបើកដំណើរការនៅពាក់កណ្តាលឆ្នាំ២០១៩នេះហើយ
ផ្សារទំនើបដ៏ធំមួយនឹងសាងសង់រួចរាល់យ៉ាងយូរនៅអំឡុងពាក់កណ្តាលឆ្នាំ ២០១៩ ខាងមុខ ដោយចំណាយទឹកប្រាក់សាងសង់រហូតដល់ទៅជិត ១០ លានដុល្លារឯណោះ។
ផ្សារទំនើបនេះមានឈ្មោះថា Furi Times Square របស់ក្រុមហ៊ុនដែលបានសាងសង់ដោយក្រុមហ៊ុន Furi ដោយមានការសហការជាមួយវិនិយោគគិនមកពីម៉ាកាវនិងហុងកុង។ ផ្សារនេះស្ថិតនៅក្នុងតំបន់វិមានឯករាជ្យ ដោយមានទីតាំងស្ថិតនៅ ផ្លូវវិមានឯករាជ្យ សង្កាត់មិត្តភាព ខេត្តព្រះសីហនុ ដោយគ្របដណ្តប់លើផ្ទៃដីប្រមាណ ៦ ០០០ ម៉ែត្រការ៉េ មានផ្ទៃក្រឡាសម្រាប់ជួលចំនួន ១២.០០០ម៉ែត្រការ៉េ។
នេះបើតាមការចុះផ្សាយដោយគេហទំព័រ Construction & Propterty ផ្សារទំនើបមួយនេះមានកម្ពស់ ៤ ជាន់ ដែលពោរពេញដោយទីកន្លែងកម្សាន្តនិងតូបលក់ផលិតផលល្បីៗលើពិភពលោក មិនចាញ់ផ្សារទំនើបខ្នាតយក្សនៅទីក្រុងភ្នំពេញឡើយ ហើយជាពិសេសគឺមានទីធ្លារសាធារណៈធំទូលាយរហូតទៅដល់ ៤០ ភាគរយនៃផ្ទៃដីសរុប៕
ប្រភព៖ អង្គរប៉ុស្តិ៍
ដាក់មួយមាត់ពេញចិត្តស្តូក! ឯកឧត្ថម ខៀវ កញ្ញារិទ្ធ «ឃើញគេឈ្លោះគ្នារឿងតម្លៃផ្ទះសំណាក់នៅក្រុងកំពង់សោម ហេតុអីខាងមន្ទីរទេសចរណ៍មិននិយាយអីបកស្រាយសោះអញ្ចឹង?» មើលទៅមន្ទីរទេសចរណ៍ខេត្តព្រះសីហនុចេះតែដើរប្រមូលលុយទេដឹង បានមិនអាចគ្រប់គ្រង់តម្លៃផ្ទះសំណាក់បាន?
រឿងរ៉ាវទាក់នឹងតារាកំប្លែងដ៏ល្បីឈ្មោះអ្នកនាងខ្ញុង ចេញវីដេអូនិយាយត្អូញត្អែរអំពីការដែលពិបាកក្នុងស្វែងរកផ្ទះសំណាក់គេង និងជាពិសេសតម្លៃសណ្ឋាគារថ្លៃកប់ពពក នៅក្រុងកំពង់សោម ដែលមនុស្សសាមញ្ញធម្មតាមិនអាចមានលទ្ធភាពស្នាក់នៅបាននោះ បានបង្កការវែកញែកផ្អើលពេញផ្ទៃប្រទេសតែម្តង ។
សូមចុចលើរូបដើម្បីពង្រីករូបភាព
ក្រោយពីអ្នកនាងខ្ញុង បានចេញវីដេអូនិយាយការពិតនូវអ្វីដែលនាងជួបផ្ទាល់នៅឯកំពង់សោម ជាពិសេសអំពីតម្លៃសណ្ឋាគារស្នាក់នេះរហូតដល់ជាង 100$ ជាហេតុធ្វើឲ្យមនុស្សមួយចំនួន ក៏ដូចជាម្ចាស់ផ្ទះសំណាក់នៅទីនោះ បានចេញមុខប្រតិកម្ម ។ ប៉ុន្តែ ទោះជាយ៉ាងណា មានមហាជនជាច្រើនទៀតបានគាំទ្រយ៉ាងពេញទំហឹង ចំពោះអ្វីដែលតារាកំប្លែងស្រីរូបនេះបានលើកឡើង ។
សូមចុចលើរូបដើម្បីពង្រីករូបភាព
ដោយឡែក រដ្ឋមន្ត្រីក្រសួងព័ត៌មានឯកឧត្តម ខៀវ កញ្ញារិទ្ធ ក៏បានបង្ហោះសារមុននេះបន្តិចដែរ ដែលមានខ្លឹមសារដូច្នេះថា៖ «ឃើញគេឈ្លោះគ្នារឿងតម្លៃផ្ទះសំណាក់នៅក្រុងកំពង់សោម ហេតុអីខាងមន្ទីរទេសចរណ៍មិននិយាយអីបកស្រាយសោះអញ្ចឹង?» ៕
សូមចុចលើរូបដើម្បីពង្រីករូបភាព
សូមចុចលើរូបដើម្បីពង្រីករូបភាព
សូមចុចលើរូបដើម្បីពង្រីករូបភាព
សូមចុចលើរូបដើម្បីពង្រីករូបភាព
សូមចុចលើរូបដើម្បីពង្រីករូបភាព
ចប់ហើយខេត្តព្រះសីហនុ! ជាប្រវត្តិសាស្ត្រហើយ ភ្ញៀវទេសចរធ្លាក់ចុះយ៉ាងគំហុកក្នុងឱកាសបុណ្យអុំទូកឆ្នាំនេះ ដោយសារបញ្ហារជនជាតិចិន
ខេត្តព្រះសីហនុ ៖ វាអាចចាត់ទុកជាប្រវត្តិសាស្ត្រសម្រាប់ខេត្តព្រះសីហនុ ដែលចំនួនភ្ញៀវទេសចរទៅលេងកំសាន្តនាឱកាសពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ដែលតួលេខភ្ញៀវទៅកំសាន្តបានធ្លាក់ចុះរហូតដល់២៥.៨៨ %។
រូបភាព៖ ទិដ្ឋភាពភ្ញៀវទេសចរណ៍ដែលមានការធ្លាក់ចុះយ៉ាងខ្លាំងក្នុងថ្ងៃបុណ្យអុំទូកក្នុងខេត្តព្រះសីហនុ
យោងតាមស្ថិតិភ្ញៀវទេសចរដែលមកកម្សាន្តខេត្តព្រះសីហនុ ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក និង សំពះព្រះខែ ក្នុងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
រូបភាព៖ ទិដ្ឋភាពភ្ញៀវទេសចរណ៍ដែលមានការធ្លាក់ចុះយ៉ាងខ្លាំងក្នុងថ្ងៃបុណ្យអុំទូកក្នុងខេត្តព្រះសីហនុ
លោក វ៉េង ស៊ីសុវង្ស អនុប្រធានមន្ទីរខេត្ដព្រះសីហនុ បានប្រាប់ឲ្យដឹងថា រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ខេត្តព្រះសីហនុទទួលភ្ញៀវទេសចរសរុបប្រមាណ ៦៣.០០០ម៉ឺននាក់ ថយចុះ២៥,៨៨% ក្នុងនោះភ្ញៀវជាតិមានចំនួនប្រមាណ៥០.២៣០នាក់ ថយចុះ៣២,០៧% ។
រូបភាព៖ ទិដ្ឋភាពភ្ញៀវទេសចរណ៍ដែលមានការធ្លាក់ចុះយ៉ាងខ្លាំងក្នុងថ្ងៃបុណ្យអុំទូកក្នុងខេត្តព្រះសីហនុ
ភ្ញៀវអន្តរជាតិមានចំនួនប្រមាណ១២.៧៧០នាក់ កើនឡើងប្រមាណ១៥,៥៦%។ ភ្ញៀវទៅកំសាន្តតាមបណ្តាកោះមានចំនួនសរុប៦,៤៨៩នាក់ ក្នុងនោះស្រី២.៨៥៥នាក់...
អត់ទ្រាំលែងបាន លោក ផែង វណ្ណៈ និង មហាជាច្រើនចេញមុខគាំទ្រតារាកំប្លែងអ្នក នាងខ្ញុង និង ហួសចិត្តចំពោះប្រតិកម្មរបស់ លោក សយ សុភាព ដែលអោយ អ្នកនាង...
បន្ទាប់ពីគេហៈទំព័រ postkhnews.com បានចុះផ្សាយនៅថ្ងៃទៅ ២៦ ខែវិច្ឆិការ ដែលបានដាក់ចំណងជើងថា " ក្តៅៗ! លោកសយសុភាព ប្រាប់ឲ្យតារាកំប្លែងខ្ញុង កែតំរូវពាក្យសម្តីដែលរិះគន់កំពង់សោមថ្ងៃមុននោះឡើងវិញ…" បានធ្វើមហាជនជាច្រើនមានការហួសចិត្ត និង សម្ដីរបស់លោក សយ សុភាព ដែល ស្នើរអោយ តារាកំប្លែងល្បីឈ្មោះ អ្នកនាង ខ្ញុង ចេញមុខមកសុំទោសជាសាធាណៈចំពោះសម្ដីរបស់ខ្លួន។ មហាជនជាច្រើនបានគាំទ្រតារារូបនេះ ហើយ និយាយថា អ្នកនាយខ្ញុងនិយាយការពិត ហើយវាជាការពិតចាប់តាំងពីជនជាតិចិន មករស់នៅលើទឹកដីខេត្តកំពង់សោម ធ្វើតម្លៃ ម្ហូបអាហារ តម្លៃ ផ្ទះសំណាក់ និង សណ្ឋាគាឡើងថ្លៃយ៉ាងខ្លាំង ជាពិសេសថ្ងៃបុណ្យ។
សូមចុចលើរូបដើម្បីពង្រីករូបភាព
មិនត្រឹមតែមហាជនទូទៅទេ សូម្បីតែលោក ផែង វណ្ណៈ ក៏យល់ថាការលើកឡើងរបស់...
សូមជ្រាបជាដំណឹង! តាមពិតដើមឈើដែលបានកាប់នៅទឹកដីអង្គរជាដើមឈើដែលបានងាប់រួចទៅហើយទើបកាប់ដើម្បីការពារការបាក់ត្រូវភ្ញៀវទេសចរណ៍
ហ្វេសប៊ុក៖ ក្រោយការចែកចាយបន្តគ្នានៅក្នុងបណ្តាញសង្គមអំពីការកាប់ដើមឈើនៅក្នុងតំបន់ឧទ្យានជាតិអង្គរ ពេលនេះគណនី ហ្វេសប៊ុក ដែលមានឈ្មោះថា Sovannin Seng បានចេញមកបកស្រាយប្រាប់ក្រុមការងាររបស់ Camnews.asia ថា “ដើមឈើ ដែលត្រូវបានកាប់នោះភាគច្រើនជាដើមថ្កូវនៅជាប់និងប្រាសាទភិមានអាកាស។ ហើយដើមឈើទាំងនោះវាបានងាប់ ដូច្នេះក្រុមការងារ ក៏សម្រេចកាប់វា ពីព្រោះខ្លាចវាបាក់ធ្វើអោយខូចខាតដល់ប្រាសាទ នឹងភ្ញៀវទេសចរណ៏។ ដើមឈើទាំងនោះត្រូវបានកាប់នៅនៅថ្ងៃទី ២៤-២៥ ខែតុលា ឆ្នាំ២០១៨ ហើយដើមឈើដែលកាប់នោះមានតែ ២ដើមប៉ុណ្ណោះ”៕
សូមចុចលើរូបដើម្បីពង្រីករូបភាព
សូមចុចលើរូបដើម្បីពង្រីករូបភាព
សូមចុចលើរូបដើម្បីពង្រីករូបភាព
សូមចុចលើរូបដើម្បីពង្រីករូបភាព
សូមចុចលើរូបដើម្បីពង្រីករូបភាព
ខ្មាស់គេណាស់អ្នកស្វាយរៀងអើយ! ក្រោយអុំទូកចប់បន្សល់សម្រាមទុកបង្អួតភ្នែកភ្ញៀវទេសចរណ៍និងអ្នកដំណើរតាមផ្លូវ
ហ្វេសប៊ុក៖ នេះបើតាមរយៈគណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះថា Savet Prum បានបង្ហោះនៅរូបថត ៣សន្លឹកជាមួយនឹងសារមួយថា “ពន្សល់ទុកក្រោយពីថ្ងៃប្រណាំងទូកខេត្តស្វាយរៀងដូចផ្កាកូលាបពណ៌សរ។
បើទោះបីជាអាជ្ញាធរមន្ទីរពាក់ពន្ធបានរៀបចំនៅធុងសម្រាមជាច្រើនក្នុងឱកាសបុណ្យផ្សេងៗក៍បងប្អូនមិនបានចូលរួមធ្វើបរិស្ថាន ជាពិសេសអ្នកដែលមកលក់ដូរមិនបានវិចខ្ចាន់ថង់ផ្លាស្ទិចអោយបានត្រឹមត្រូវទេ ។អ្នកដែលមកទស្សនាភាគច្រើនគាត់ហូបហើយដាក់ធុងសំរាម។តែអ្នកលក់វិញគឺបោះចោលសំរាមថង់ផ្លាស្ទិចមិនបានវិចខ្ចាប់នៅកន្លែងនេះបើតាមមតិមហាជនគួរណាស់ឆ្នាំក្រោយគួរមានវិធានការចំពោះអ្នកមកលក់អោយមានការទទូលខុសត្រូវកន្លែងលក់របស់ខ្លួនអោុយបានល្អទើប្រសើរ”៕
រម្មណីយដ្ឋានជ្រោះធម្មជាតិផ្អោក ជារម្មនីយដ្ឋានដែលមិនសូវមានអ្នកស្គាល់តែបរិយាកាសពិតជាស្អាតមិនចាញ់រម្មនីយដ្ឋានផ្សេងៗ
រម្មណីយដ្ឋានជ្រោះផ្អោក ជារម្មណីយដ្ឋានជ្រោះធម្មជាតិមួួយដែលស្ថិតនៅក្នុងភូមិជ្រោយស្លែង ឃុំគីរីចុងកោះ ស្រុកគីរីវង់ ខេត្តតាកែវ។ នៅទីនេះលោកអ្នកអាចងូតទឹកជ្រោះដែលហូរធ្លាក់ពីលើភ្នំយ៉ាងត្រជាក់ និងទឹកអាងទឹកធម្មជាតិដែលបានបង្ហូរមកស្តុកទុកសំរាប់ងូត និងជាពិសេសទៀតនោះនឹងបានទទួលទានអាហារថ្ងៃត្រង់ជាមួយនឹងបញ្ឆែវយ៉ាងឈ្ងុយឆ្ញាញ់។ មិនត្រឹមតែប៉ុណ្ណោះនៅទីនេះក៏មានកញ្ចុះដែលស្ថិតនៅក្រោមម្លប់ត្រជាក់ត្រឈឹងត្រឈៃផងដែរ។ ចំពោះលោកអ្នកដែលចង់បានត្បូងដែលស្រស់ស្អាតក៏អាចមករកនៅេទីនេះផងដែរ សុទ្ធតែជាត្បូងដែលបានច្នៃដោយប្រជាពលរដ្ឋដែលរស់នៅទីនោះផ្ទាល់តែម្តង។
ឃើញហើយសែនអាម៉ាស់ លោកអភិបាលអត់មានលទ្ធភាពគ្រប់គ្រងសំរាម ទុកអោយភ្ញៀវទេសចរណ៍បរទេសថតឆ្នេរសម្រាម ដូចស្លៀកខោរហែកគូទ
មួយរយៈចុងក្រោយនេះ បងប្អូនប្រជាពលរដ្ឋខ្មែរ ពិតជាបានសម្ដែងការសោកស្តាយ និងបញ្ចេញប្រតិកម្មជាខ្លាំង ក្រោយខេត្តព្រះសីហនុដែលជាទីរមណីយដ្ឋានដ៏ផូរផង់របស់ខ្មែរ ត្រូវបានផ្លាស់ប្ដូរស្ទើរតែទាំងស្រុង បន្ទាប់ពីប្រជាជនចិនចាប់ផ្តើមចូលមករស់នៅច្រើនឡើងៗ។
ក្រៅពីបង្ករចលាចល មានអំពើហិង្សា លួច ឆក់ប្លន់ ហើយ តំបន់នេះ ក៏ថែមទាំងប្រែទៅជាអស់សោភ័ណ្ឌភាព ពោរពេញដោយសម្រាមគរដូចភ្នំ ប្រៀបដូចជាទីបោះបង់ចោលទៀតផង។ ជាក់ស្ដែង ដូចក្នុងវីដេអូមួយដែលត្រូវបានចែករំលែកតៗ គ្នាលើបណ្ដាញហ្វេសប៊ុក ពីសភាពសម្រាមលើឆ្នេរខ្សាច់ ដែលត្រូវបានគេដឹងថានៅកំពង់សោម មើលហើយគួរឲ្យស្រណោះ។
ប៉ុន្តែ ជាមួយនឹងគ្នានេះ លោក តាន់ គីមសួរ ស្រាប់តែបញ្ចេញពាក្យមួយម៉ាត់ទៅកាន់វីដេអូ ធ្វើឲ្យអ្នកលេងហ្វេសប៊ុកងឿងឆ្ងល់តែម្ដង។ ជាក់ស្ដែង លោកបានរៀបរាប់ថា៖ «ឆ្ងល់ថាពួកហ្នឹងចេះតែយ៉ាងម៉េចក្នុងខ្លួនហ្នឹង បានចេះតែកាត់តវីដេអូដើម្បីលាបពណ៌ បង្កាច់បង្ខូចអភិបាលកំពង់សោមដ៏គំរូរបស់ខ្ញុំអ៊ីចឹង? សមុទ្រនេះមិនមែននៅខ្មែរទេ គឺនៅឌូបៃ។
ឈប់ភ្លាម!!!» ។ ជាមួយគ្នានេះដែរ ក៏មានការខមិនសួរពិមហាជន ដោយដឹងថាលោកនិយាយនេះ គ្រាន់តែជាពាក្យបញ្ឈឺតែប៉ុណ្ណោះ...
តោះទៅទស្សនាតំបន់ទឹកធ្លាក់ស្អាតៗ ក្នុងលោកជាមួយគ្នា! ធានាថាជួយអោយអ្នកស្រស់ស្រាយអារម្ម
ទឹកជ្រោះនេះ គឺស្ថិតនៅក្នុងប្រទេសអាហ្សង់ទីន និង ប្រទេសប្រេស៊ីល ដែលនៅពាក់កណ្ដាលម្នាក់ តែនៅប៉ែកខាងប្រទេសប្រេស៊ីលមានទំហំធំជាងនៅប៉ែកខាងប្រទេសអាហ្សង់ទីន។
តំបន់ទឹកធ្លាក់ដ៏ស្រស់ស្អាតនៅផ្នែកខាងប្រទេសអាហ្សង់ទីន
ឧទ្យានជាតិ Iguazu (អាយហ្គូអ៊ីវ) មានទីតាំងស្ថិតនៅជិត Puerto Iguazú ខេត្ត Misiones ប្រទេសអាហ្សង់ទីន។ វាមានផ្ទៃដីចំនួន 67.720 ហិកតា នៅក្នុងតំបន់អេកូ នៃព្រៃ Paranaense ហើយវាជាកន្លែងមួយក្នុងចំណោមកន្លែងដ៏ស្រស់ស្អាតបំផុតដែលមិនគួរឱ្យជឿដែលអ្នកអាចទៅទស្សនាបាន នៅអាមេរិកខាងត្បូង។
ទន្លេ Iguazú ដែលមានន័យថា “ទឹកធំ” នៅក្នុងភាសា Guaran ហូរចូលទៅក្នុងទន្លេប៉ារ៉ាណា។ វាមានទទឹង 1,500 ម៉ែត្រ (0,9 ម៉ាយល៍) និងរត់ឆ្លងកាត់កោះតូចៗជាច្រើន ដែលទឹកទន្លេនេះ ហូរធ្លាក់ពីលើភ្នំមួយដែលមានអាយុកាល 120 លានឆ្នាំមកហើយ។
លោក Gregorio...
ស្មានមានអីពិសេស! ឭថា ប៉ាតាយា ប្រទេសថៃល្បីណាស់ទេសចរណ៍ច្រើន ការពិតអញ្ចឹងសោះ…(មានវីដេអូ)
ខេត្តប៉ាតាយ៉ាជាខេត្តដ៏ល្បីមួយរបស់ប្រទេសថៃ ដែលបានទាក់ទាញភ្ញៀវទេសចរណ៍មិនតិចទេក្នុងមួយឆ្នាំៗ ដោយសារទេសភាពស្អាត ការរៀបចំទាក់ទាញយ៉ាងខ្លាំង។ តែអ្វីដែលកាន់តែពិសេស ប៉ាតាយ៉ា ជាពិភណនារីរកសុីផ្លូ. វ ភេ.ទបើកចំហ មានគ្រប់ប្រភេទគ្រប់តម្លៃ ដែលភ្ញៀវភាគច្រើន មានក្រុមអ្នកទេសចុរណ៍អឺរ៉ុប និង ចិន។
ចង់ដឹងកន្លែងសប្បាយនៅប៉ាតាយ៉ាងណានោះ សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖
រូបភាពនារីៗពេលរាត្រីក្នុងទីក្រុង ប៉ាតាយ៉ា ដែលជាកន្លែងសប្បាយៗ របស់ពួកទេសចរណ៍ ចិន និង អឺរ៉ុប
រូបភាពនារីៗពេលរាត្រីក្នុងទីក្រុង ប៉ាតាយ៉ា ដែលជាកន្លែងសប្បាយៗ របស់ពួកទេសចរណ៍ ចិន និង អឺរ៉ុប
រូបភាពនារីៗពេលរាត្រីក្នុងទីក្រុង ប៉ាតាយ៉ា ដែលជាកន្លែងសប្បាយៗ របស់ពួកទេសចរណ៍ ចិន...
សប្បាយក្លាយជាទុក្ខ! មកលេងទឹកធ្លាក់តាតៃ បែររអិលជើងចូលទឹកហូរគួចទៅបាត់
កោះកុង៖ នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ៣ និង៥៤នាទីរសៀល មានប្រជាពលរដ្ឋឈ្មោះ សម្បត្តិ៍ ចាន់ចាវ ភេទប្រុស អាយុ២៤ ឆ្នាំ មានទីលំនៅភូមិ០៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មកលេងកំសាន្តជាមួយក្រុមគ្រួសារ នៅចំនុចក្បាលឆាយទឹកធ្លាក់តាតៃ ស្រុកកោះកុង ក៏បានរអិលជើង ធ្លាក់ចូលទៅក្នុងទឹក ដែលកំពុងហូរគួចបាត់ទៅ។
ក្រោយកើតហេតុ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាតៃក្រោម ដឹកនាំដោយលោក អ.ទោ រស់ វ៉ាន់ថន នាយប៉ុស្តិ៍ បានសហការជាមួយកំលាំងយោធាវរ:២ ក្រុមប្រឹក្សាឃុំ និងក្រុមគ្រួសារជនរងគ្រោះ ធ្វើការស្វែងរកជនរងគ្រោះ រហូតដល់ម៉ោង ៩:៣០ នាទីយប់ នៅថ្ងៃខែឆ្នាំដដែល នូបពុំទាន់រកឃើញនៅឡើយ។...
មហាជនជនស្នើ សម្ដេចបញ្ចេញកំដាប់ដៃ ដាក់ទោសយាយ ភូ ព្រមានអ្នកដទៃដែលរំលោភលើតំបន់ឆ្នេរ
ខេត្តព្រះសីហនុ ៖ មន្ត្រីឃ្លាំមើលផែនការអភិវឌ្ឍសង្គមមួយចំនួន បានស្នើដល់ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ពិសេសសម្តេចប្រមុខដឹកនាំរាជរដ្ឋាភិបាល សូមមានវិធានការផ្លូវច្បាប់ឲ្យបានធ្ងន់ធ្ងរ ដើម្បីដាក់ទោសទណ្ឌចំពោះបុគ្គលទាំងឡាយណា ដែលជាប់ពាក់ព័ន្ធ សកម្មភាពដឹកដីចាក់លុបឆ្នេរសមុទ្រ ឆ្នេរព្រែកត្រែង នាខេត្តព្រះសីហនុដែលល្មើសនឹងច្បាប់ ដើម្បីទុកជាការព្រមាន និងជាការអនុវត្តច្បាប់ ឲ្យបានស្មើភាព រវាងប្រជាពលរដ្ឋក្រីក្រខ្សត់បុណ្យស័ក្តិ និងមន្ត្រីមានអំណាចមានទ្រព្យធន។
ក្នុងនោះដែរ អ្នកស្រី ជាប សុធារី អ្នកសម្របសម្រួសសមាគមអាដហុក ប្រចាំខេត្តព្រះសីហនុ បានស្នើដល់ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធរួមមាន៖ ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឋឆ្នេរសមុទ្រកម្ពុជា – រដ្ឋបាលខេត្តព្រះសីហនុ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មេត្តាជួយពង្រឹងការអនុវត្តច្បាប់ឲ្យបានស្មើភាពគ្នា ទាំងប្រជាពលរដ្ឋក្រីក្រគ្មានឋានៈបុណ្យស័ក្តិ និងមន្ត្រីមានឋានៈបុណ្យស័ក្តិខ្ពស់ ហើយមានទ្រព្យធន ត្រូវតែអនុវត្តច្បាប់ឲ្យបានស្មើភាពគ្នា។
អ្នកស្រីលើកសំណូមពរថា ៖ “បើអនុវត្តច្បាប់សូមអនុវត្តឲ្យបានទូទៅ មិនថាប្រជាពលរដ្ឋ...
បុរសម្នាក់តាំងកាមេរ៉ាចោលថតមើលបក្សីមានពងពណ៌ខៀវដ៏កម្ររមួយ តែត្រូវជួបរឿងហួសពីការស្មាន
បើសិនជាអ្នកកើតក្នុងកំឡុងទស្សវតន៍ទី៩០នេះអ្នកនឹងយល់ដឺងពីរឿងរ៉ាវវាលវដ្តសង្សាជីវិតទាំងអស់។ភាគច្រើនមកពីរឿងស្តេចតោ។ពិភពលោកមានផ្លូវសម្រាប់ត្រិះរិះពេលដែលរស់ និងស្លាប់ទៅវិញ។
សត្វមួយក្បាលបានស្លាប់នៅពេលដែលវាបានផ្តល់ផលប្រយោជន៍ទៅអោយសត្វមួយផ្សេងទៀតហើយវាក៏បន្តជាវាលវដ្ដសង្សាទៅទៀត។ពីព្រោះវាគឺជាធម្មជាតិមិនអាចធ្វើអោយយើងងាយស្រួលទេ។
ពិតណាស់បុរសម្នាក់បានឃើញនូវទិដ្ឋភាពជាក់ស្តែងនៅពេលដែលគាត់សម្រេចចិត្តថាតម្លើងកាមេរ៉ា GOPRO នៅជិតសម្បុករបស់សត្វរ៉ូប៊ីនដែលគាត់បានរកឃើញ។ គាត់បានគិតថាគាត់នឹងបានឃើញកូនសត្វទាំងនោះញាស់ចេញពីស៊ុត តែអ្វីដែលបានកើតឡើងគឺផ្ទុយស្រឡះតែម្តង។
វាជារឿងភ្ញាក់ផ្អើលហើយនិងសោកសង្រែងផងដែរ ខណៈដែលមេរបស់វាចេញពីសំបុកទៅរកចំណី ស្រាប់តែមានសត្វពស់មួយក្បាល បានឡើងសំដៅមករក ហើយស៊ីស៊ុតទាំងនោះអស់គ្មានសល់។ មេបក្សីដ៍គួរអោយអាណិតនេះវាប្រាកដជាបារម្ភចំពោះកូនរបស់វា ដោយចាកចេញពីសម្បុកមួយភ្លែតពេលមកវិញស្រាប់តែបាត់ស៊ុតទៅណារកមិនឃើញ។
សូមទស្សនាវីដេអូខាងក្រោម៖
ក្រសួងទេសចរណ៍ប្រកាសអោយជួយការពារមហាមិត្តចិនដែលមកទស្សនានៅស្រុកខ្មែរ ខណៈដែលជនជាតិកំពុងបង្ករអសន្តិសុខស្ទើរជារៀងថ្ងៃនៅលើទឹកដីខ្មែរ
ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា បានចេញណែនាំមួយស្ដីពី”ការការពារសន្តិសុខ សុវត្ថិភាពភ្ញៀវទេសចរណ៍ ជាពិសេសភ្ញៀវទេសចរណ៍ចិន ដែលបានមកទស្សនាកម្សាន្តនៅព្រះរាជាណាចក្រកម្ពុជា។
សេចក្ដីណែនាំរបស់ក្រសួងទេសចរណ៍ បានឲ្យដឹង ថា ដើម្បីបង្ការ និងធានាសន្តិសុខ និងសុវត្ថិភាពភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរណ៍ជនជាតិចិន ក្រសួងទេសចរណ៍ ធ្វើការណែនាំដល់គ្រប់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ខិតខំយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសន្តិសុខ និងសុវត្ថិភាពភ្ញៀវទេសចរណ៍ ដែលមកទស្សនាកម្សាន្តនៅកម្ពុជា។
សូមរំលឹកថា លោកប៉ាក់ សុខុម រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បានថ្លែងថា ដើម្បីទាក់ទាញ់ភ្ញៀវទេសចរជនជាតិចិនឱ្យមកទស្សនាកម្ពុជា បានចំនួន២លាននាក់នៅឆ្នាំ២០២០ខាងមុខ មគ្គុទ្ទេសក៍ទេសចរណ៍ កម្ពុជានិយាយភាសារចិន គឺជាចំណែកមួយដ៏សំខាន់ និងមិនអាចខ្វះបាន។
ព្រឹកថ្ងៃសុក្រ ទី២៤ ខែសីហាឆ្នាំ២០១៨ក្រសួងទេសចរណ៍ជាមួយ និងវិទ្យាស្ថានភាសាចិនប៉េកាំងអន្តរជាតិ (Beijing International Chinese College) ដោយមានការគាំទ្រពីស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងពាណិជ្ជកម្មចិន បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី...
តោះមកទស្សនាសំណងអច្ឆរិយៈដ៏អស្ចារ្យ ទាំង១០ ក្នុងលោក ទាំងអស់គ្នា (មានវីដេអូ)
សម័យកាន់តែជឿនលឿនបច្ចេកវិទ្យានៃស្ថានបត្យកម្មកាន់តែអស្ចារ្យ ធ្វើអោយប្រទេសមួយចំនួនប្រជែងគ្នាសាងសងអាគារខ្ពស់ៗ ស្ពានខ្វែងខ្វាត់ ដើម្បីទប់នឹងកំណើនមនុស្សជាតិដែលកើនឡើងឥតឈប់ឈរជារៀងរាល់ថ្ងៃ ហើយក៏ដើម្បីជាការទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាផងដែរ។
ខាងក្រោមនេះជាសំណងដ៏អស្ចារ្យ ១០ កន្លែងដែលទាក់ទាញអ្នកទស្សានាច្រើមជាងគេក្នុងលោក
ទីលាន Taganka, ម៉ូស្គូ, ប្រទេសរុស្ស៊ី
Arc de Triomphe, ទីក្រុងប៉ារីសប្រទេសបារាំង
Porta Maggiore, រ៉ូមប្រទេសអ៊ីតាលី
វាលស្មៅ Puxi, សៀងហៃ, ប្រទេសចិន
ស្ពានណានពូសៀងហៃប្រទេសចិន
អាគារហ្គោលដិនថោនអូសាកាប្រទេសជប៉ុន
ប៊ូតុងចរាចរ Oyamazaki, Osaka ប្រទេសជប៉ុន
Interstate Springfield, Springfield, រដ្ឋ Virginia សហរដ្ឋអាមេរិក
Harry Pregerson ប្រសព្វចរាចរផ្លូវចរាចរ, ទីក្រុង Los Angeles, សហរដ្ឋអាមេរិក
ជ្រោះហ្គ្រេលីហីលស្តុបប៊ឺមីងហាំចក្រភពអង់គ្លេស
សូមទស្សនាវីដេអូខាងក្រោមនេះ៖
ថ្មីៗ! ក្ដៅៗ! សូមចុចស៊ែរអោយគ្រប់គ្នាបានដឹងផង ក្រសួងទេសចរណ៍ប្រាប់ឲ្យឈប់ប្រើឈ្មោះមុខម្ហូប “ព្រះផ្លោះជញ្ជាំងស៊ុប”
ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំដល់ គ្រប់ម្ចាស់អាជីវកម្ម ភោគជនីយដ្ឋាន អាហារដ្ឋានទាំង ឲ្យឈប់ប្រើឈ្មោះមុខម្ហូប “ព្រះផ្លោះជញ្ជាំងស៊ុប” ជាបន្ទាន់ បើពុំនោះទេ ក្រសួងនឹងផាកពិន័យស្របតាមច្បាប់។ នេះបើតាមសេចក្ដីណែនាំរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨។
ក្រសួងទេចរណ៍ បញ្ជាក់ថា កន្លេងមកក្រសួងសង្កេតឃើញថា មានអាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍មួយចំនួន បានប្រើប្រាស់បញ្ជីមុខម្ហូប មានឈ្មោះថា “ព្រះផ្លោះជញ្ជាំងស៊ុប”។ ការដាក់ឈ្មោះមុខម្ហូបនេះ គឺបានប៉ះពាល់ទៅដល់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់ជាតិ។ ដូច្នេះក្រសួងទេសចរណ៍ ណែនាំថា គ្រប់អាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ទាំងអស់ បញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់ឈ្មោះនេះ។
ក្រសួងទេសចរណ៍បន្ដថា គ្រប់អាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋាន មិនត្រូវប្រើប្រាស់ឈ្មោះមុខម្ហូបទាំងឡាយណា ដែលប៉ះពាល់ដល់សាសនាឡើយ។ បន្ថែមពីនេះក្នុងករណីមានអ្នកល្មើសនឹងសារាចរណែនាំនេះ...
សូមចុចស៊ែរកុំខានណា! មើលអោយហើយអ្នកចូលចិត្តសាកថ្មបណ្ដើរលេង វាអាចធ្វើអោយផ្ទុះគ្រោះថ្នាក់បែបនេះ
នៅពេលដែលអ្នកប្រើប្រាស់ទូរស័ព្ទកំពុងតែសាកថ្ម វាអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដូចជាការឆក់ ឬអាចផ្ទុះក៏មានដែរ វាគឺជារឿងធម្មតាទៅហើយ ដែលទូរស័ព្ទរបស់យើង នឹងឡើងកម្តៅនៅពេលយើងកំពុងតែបើកវាប្រើ។ បញ្ហាផ្ទុះទូរស័ព្ទមិនមែនកើតឡើងដោយសារ ការលាយជាតិរំសេវអ្វីចូលក្នុងថ្មទូរស័ព្ទទេ ឬបង្កប់ដោយសារធាតុផ្ទុះណាមួយឡើយ តែវាជាបញ្ហាកម្តៅកើនឡើងលើសប្រមាណទៅវិញទេ ដែលបណ្តាលឲ្យថ្មក្តៅឡើងខ្លាំង ហើយប៉ោង និងចុងក្រោយរហូតដល់ផ្ទុះយ៉ាងដូច្នេះ។ មិនថាឡើយតែ Samsung សូម្បីតែ iPhone ក៏ធ្លាប់មានផ្ទុះដែរ តែគឺបណ្តាលមកពីកត្តាប្រើប្រាស់ខុសបច្ចេកទេសដោយខ្លួនឯងហ្នឹងឯង។
បងប្អូនគួជៀសវាងការសាកបណ្តើរលេងបណ្តើរ ជៀសវាងការសាកបណ្តើរដាក់លើខ្លួនបណ្តើរ ពេលដែលទូរ័ព្ទបងប្អូនសល់ភាគរយនៃថ្មតិចក៏គួកុំប្រើវាកំឡុងពេលនោះព្រោះការនិយាយទូរស័ព្ទដែលថាមពលភាគរយនៃថ្មតិចគឺវាមានសារធាតុវិទ្យុសកម្មខ្ពស់ ដែលបណ្តាលអោយប៉ះពាល់ខួរក្បាលរបស់បងប្អូនយ៉ាងខ្លាំង គួជៀសវាងអោយបាន ទី១សាកបណ្តើរលេងបណ្តើរ ទី២សាកបណ្តើរដាក់លើខ្លួនបណ្តើរ ទី៣កុំព្យាយាមខលពេលដែលថាមពលថ្មទូរស័្ទសល់ភាគរយតិច(10%)។ ប្រុងប្រយ័ត្នខ្ពស់អាចជួយជាសុភមង្គលដល់បងប្អូន!
រូបភាពគ្រោះថ្នាក់ដៃយ៉ាងធ្ងន់ធ្ងរដោយសារសាកថ្មរទូរស័ព្ទបណ្ដើរលេងបណ្ដើរ ដែលបានធ្វើអោយមានការភ្ញាក់ផ្អើលនិងព្រួយបារម្ភយ៉ាងខ្លាំង។ សូមជៀសវាងកុំប្រើទូរស័ព្ទពេលសាកថ្មបើមិនចង់ជួបហេតុការណ៍បែបនេះ!
រូបភាពគ្រោះថ្នាក់ដៃយ៉ាងធ្ងន់ធ្ងរដោយសារសាកថ្មរទូរស័ព្ទបណ្ដើរលេងបណ្ដើរ ដែលបានធ្វើអោយមានការភ្ញាក់ផ្អើលនិងព្រួយបារម្ភយ៉ាងខ្លាំង។ សូមជៀសវាងកុំប្រើទូរស័ព្ទពេលសាកថ្មបើមិនចង់ជួបហេតុការណ៍បែបនេះ!
រូបភាពគ្រោះថ្នាក់ដៃយ៉ាងធ្ងន់ធ្ងរដោយសារសាកថ្មរទូរស័ព្ទបណ្ដើរលេងបណ្ដើរ ដែលបានធ្វើអោយមានការភ្ញាក់ផ្អើលនិងព្រួយបារម្ភយ៉ាងខ្លាំង។ សូមជៀសវាងកុំប្រើទូរស័ព្ទពេលសាកថ្មបើមិនចង់ជួបហេតុការណ៍បែបនេះ!
រូបភាពគ្រោះថ្នាក់ដៃយ៉ាងធ្ងន់ធ្ងរដោយសារសាកថ្មរទូរស័ព្ទបណ្ដើរលេងបណ្ដើរ ដែលបានធ្វើអោយមានការភ្ញាក់ផ្អើលនិងព្រួយបារម្ភយ៉ាងខ្លាំង។ សូមជៀសវាងកុំប្រើទូរស័ព្ទពេលសាកថ្មបើមិនចង់ជួបហេតុការណ៍បែបនេះ!
រូបភាពគ្រោះថ្នាក់ដៃយ៉ាងធ្ងន់ធ្ងរដោយសារសាកថ្មរទូរស័ព្ទបណ្ដើរលេងបណ្ដើរ ដែលបានធ្វើអោយមានការភ្ញាក់ផ្អើលនិងព្រួយបារម្ភយ៉ាងខ្លាំង។ សូមជៀសវាងកុំប្រើទូរស័ព្ទពេលសាកថ្មបើមិនចង់ជួបហេតុការណ៍បែបនេះ!
ល្បីទៀតហើយ!!! ចោរថៃកាន់តែផ្គើន ផេកថៃមួយ យកវិដេអូល្ខោនខោល របស់ តាន់ គីម សួរ ធ្វើកាលពីថ្ងៃមុន មកសើចចំអក ប្រៀបធៀបជាមួយការលើកតម្កើនល្ខោនខោលក្នុងចម្រៀងរបស់ខ្លួន
ផេកថៃមួយមានឈ្មោះថា Claimbodian 2.1 បានយកវិដេអូរបស់លោក តាន់ គីមសួរ មកប្រៀបធៀបបែបសើចចំអក ជាមួយនឹងចម្រៀងរបស់ខ្លួនដែលមានអត្តន័យលើកតម្កើនល្ខោនខោល ទុកជាសម្បត្តិដ៏អស្ចារ្យ។ វិដេអូរបស់លោក តាន់ គីមសួរ ធ្វើកាលពីប៉ុន្មានថ្ងៃមុននេះ ត្រូវបានផេកថៃ មួយនេះនិយាយថា “ខោលថៃ មិនចាំបាច់ត្រូវតែទៅអង្គុយសំពះឲ្យគេឃើញទេថាខោលនេះជាខោលរបស់ថៃនោះទេ ពីព្រោះខោលប្រទេសថៃពិតជាមានតម្លៃថ្លៃថ្នូរក្នុងខ្លួនឯង”
ផេកថៃ មួយនេះដែរបានរៀបរាប់ថា៖ “នេះគឺជាការនាំសិល្បះរបស់ប្រទេសថៃ ខោល (ដែលខ្មែរប្រាប់ថាថៃលួចទៅ) នាំគ្នាមើលទៅថាវាមានភាពខុសគ្នាក្នុងការបង្ហាញសិល្បះវប្បធម៌ឲ្យប្រជាជនក្នុងប្រទេសនឹងទូទាំងពិភពលោកបានឃើញ។ សិល្បះវប្បធម៌ក្នុងអាស៊ី ដោយចំពោះប្រទេសថៃ ភូមា លាវ នឹង កម្ពុជា មានសិល្បះវប្បធម៌ស្រដៀងគ្នាជាច្រើនមុខ ឬ Co-culture (ប្រហែលជាខ្មែរមិនយល់ពីចំណុចនេះទេ ព្រោះខ្មែរភាគច្រើនគិតថាអ្វីៗខ្លួនឯងជាអ្នកបង្កើតសិល្បះវប្បធម៌ជាដំបូងគេបំផុតក្នុងពិភពលោក បើសិនជាមានវប្បធម៌ណាដែលស្រដៀងខ្មែរនោះ ខ្មែរគិតថាលួចពីខ្មែរទាំងអស់)។
សិល្បះការសម្ដែងខោលក្នុងប្រទេសណាក៏ដោយនោះ នឹងមានឯកក្រាក់ដែលខុសគ្នាតាមសិល្បះរបស់ប្រទេសនោះទៅ នឹងមានមន្តស្នេហ៍នៅក្នុងខ្លួនឯង តាមតែខោលរបស់ប្រទេសនោះនឹងមកបង្ហាញចេញមកជាល័ក្ខណះយ៉ាងណាទៅ...
សូមចុច ស៊ែរ (Share) អោយបរទេសបានឃើញផងណា!!! ស្អាតអស់ទាស់ ម៉ូតបុរាណខ្មែរ ច្នៃដោយកូនខ្មែរពិតៗ
ថៃតែងតែនិយាយថាខ្មែរចំលងស្នាដៃ ចំលងវប្បធម៌ ហើយព្យាយាមបំភ្លៃអ្វីជារបស់ខ្មែរថាជារបស់ខ្លួន បើទោះពិភពលោកដឹងច្បាស់ថាវាជារបស់ខ្មែរ។
កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ នេះក្រុមតារា Rising Stars និងកញ្ញាឯកកម្ពុជា បានចូលរួមក្នុងព្រឹត្តិការណ៍ រាត្រីផ្សព្វផ្សាយទេសចរណ៍កម្ពុជា នៃកម្មវិធី International Travel Expo Ho Chi Minh City 2018 នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ។
ដើម្បីបង្ហាញនូវសម្រស់ ភាពទាក់ទាញ និងមានតែមួយគត់ នៃសម្បត្តិវប្បធម៌ខ្មែរ ជាមួយនិងសម្លៀកបំពាក់ ដែលរចនាឡើងដោយអ្នករចនាខ្មែរផ្ទាល់។ដោយមានឈុតដ៏ស្រស់ស្អាតជាច្រើន ដែលមានការច្នៃពីក្រម៉ា ហើយកម្មវិធីនេះចាប់ផ្តើម ពីថ្ងៃទី ៦ រហូតដល់ថ្ងៃទី ៨ ខែកញ្ញា៕
ឈុតបុរាណខ្មែរកែច្នៃក្នុង នៃកម្មវិធី International Travel Expo...
លក់មុខជាតិណាស់! ភ្ញៀវទេសចរណ៍មកលេងនៅអង្គរវត្តត្រូវចោរវះកាបូប
អាណិតភ្ញៀវទេសចរណ៍ណាស់! មកដើរលេងប្រាសាទអង្គរវត្ត ត្រូវចោរអប្រិយ យកឡាមឆូតយករបស់របរក្នុងកាបូប
ពុកម៉ែបងប្អូននិងភ្ញៀវបរទេសទេសចរណ៍ មកដើរលេងក្នុងប្រាសាទអង្គរយើង សូមប្រុងប្រយ័ត្នកាបូបលុយកាក់នឹងទូរស័ព្ទផង មួយរយៈពេលនេះ ករណីចោរលួចអីវ៉ាន់ ហាក់ដូចជាមានការកើនឡើង ខ្ញុំស្រណោះតែអ្នកដែលបាត់របស់គាត់ណាស់ ។
ទឹកចិត្តម្ដាយពិតជាថ្លៃណាស់ មើលទៅសត្វនេះវារាប់រងគ្រប់យ៉ាង សុខចិត្តដើរយ៉ាងវេទនាអោយតែកូនវានៅស្រួល(មានវីដេអូ)
គ្រប់គ្នាប្រហែលជាមិនធ្លាប់បានឃើញឬស្គាល់សត្វប្រភេទនេះពីមុនមកទេ។ វាមានរូបរាងស្រដៀងទៅនឹងសត្វកណ្តុរ ឬសត្វស្កា ជាដើម។ នៅក្នុងអម្បូររបស់ពួកវាមានរហូតដល់ទៅជាង ១០៣ ប្រភេទឯណោះ។ ចំពោះពពួក Virginia opossum វាអាចរស់នៅបានរយៈពេល ៤ ឆ្នាំ តែអ្វីដែលអ្នកបានឃើញនៅក្នុងវីដេអូនេះវាជាពូជសត្វ «opossum» ដែលវាមានអាយុអាចរស់នៅបានត្រឹមតែ ២ ឆ្នាំប៉ុននោះ។
វាអាចលូតលាស់បានប្រវែង ១៣ សង់ទីម៉ែត្រហើយនិងទម្ងន់រវាង ១.២ គីឡូក្រាម។ នៅក្នុងចំំណោមពូជសណ្តានរបស់វា សត្វមួយនេះត្រូវបានគេចាប់អារម្មណ៍ជាងគេ នេះក៍ដោយសារតែឥរិយាបថនៃការថែរទាំកូនៗរបស់ពួកវា។ វាមិនសូវជាខុសគ្នានឹងសត្វកង់ហ្ការូ ប៉ុន្មានទេ។ នៅពេលដែលវាទៅណាមកណា ពួកវាតែងតែអោយកូនតូចរបស់ពួកវាឡើងជិះលើខ្នងជានិច្ច។
វីដេអូខាងក្រោមនេះគេថតបាននៅក្នុងតំបន់មួយនៃប្រទេស Venezuela ដែលមានអ្នកចូលទស្សនារាប់លាននាក់ឯណោះ ក៍ព្រោះតែវាចម្លែកពេក៖
ភ្ញាក់ផ្អើលគ្រប់គ្នា! ប្រាសាទអង្គរវត្តរបស់កម្ពុជា បានបង្ហាញខ្លួននៅទឹកដីនៃប្រទេសចិន! តើល្អដែរទេដែលចិនចំលងរចនាបទប្រាសាទខ្មែរបែបនេះ? (មានវីដេអូ)
ថ្មីៗនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញនូវសំណង់មហាប្រាសាទអង្គរវត្តរបស់កម្ពុជា ត្រូវបានដាក់សម្ពោធជាផ្លូវការ នៅក្នុងសួនកម្សាន្តប្រទេសចិន ឈ្មោះថា Fantawild Asian Legend ស្ថិតនៅទីក្រុង ណាននីង នៃតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី ។
បើតាមប្រភពព័ត៍មានបានអោយដឹងថា សួននេះ ទើបនឹងកសាងថ្មី បន្ទាប់ពីបញ្ចប់ពិធីសម្ពោធពិព័រណ៌ចិន-អាស៊ាន នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នឹងបានបើកដំណើរការអោយភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលទស្សនាកំសាន្ត ។
យើងឃើញថា សួននេះពិតជាមានភាពទាក់ទាញ់ខ្លាំងណាស់ សម្រាប់ប្រជាជនចិន និងភ្ញៀវទេសចរណ៍អន្តរជាតិនានា ដែលមកកម្សាន្តនៅប្រទេសចិន ជាពិសេសតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ីនេះ ។
សូមទស្សនារូបភាពនៅខាងក្រោមនេះ
ឧទ្យានសមុទ្រឈើចិន បើកទ្វារឲ្យភ្ញៀវស្គាល់តែពាក្យសម្រាក
ក្រុងប៉េកាំង: ឯក្រុងដុងតៃ ខេត្ដជៀងស៊ូភាគខាងកើតប្រទេសចិនដីព្រៃក្នុងឧទ្យានមនុស្សឈើលឿង (ឧទ្យានព្រៃហ៊ួងហៃ) មានទំហំព្រៃឈើជាង ៨០ ភាគរយ។ វាជាដែនដីអេកូឡូស៊ីសុទ្ធសាធ រំលេចទេសភាពស្រស់ត្រកាល និងរីសតកម្សាន្ដសម្រាប់អ្នកប្រាថ្នាស្រូបខ្យល់អាកាសបរិសុទ្ធ។
ភ្ញៀវទេសចរមានអារម្មណ៍ស្រស់ស្រាយ គេងស្ដាប់សំឡេងបក្សីគន់ផ្ទៃមេឃខៀវខ្ចីស្រូបខ្យល់អុកស៊ីហ្ស៊ែនសម្រាក និងសម្រាន្ដក្នុងបរិយាកាសត្រជាក់ល្ហឹមនាឱកាសវិស្សមកាល។
បុប្ផាផ្កាព្រៃចោលសម្រស់ និងជះក្លិនពិដោរឈ្ងុយឈ្ងប់ ដែលធ្វើឲ្យស្បើយអស់ភាពតានតឹងលើដែនដីឆ្នេរមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច។ ព្រៃឈើដុះជាជួរលើផ្ទៃដីលាតសន្ធឹង ៣០០០ ហិកតារំលេចបានជាធម្មជាតិបៃតងស្រស់ជុំជិតដោយសល់តែស្ពានឈើ។
លោកអ្នកនឹងបានដឹងថាអារម្មណ៍ដ៏វិសេសនៅក្នុងសមុទ្រឈើនេះ ជាឱសថទិព្វសម្រាប់កែរោគនឿយហត់ កាត់បន្ថយស្ដ្រេសពីការងារប្រចាំថ្ងៃ និងភាពក្រេវក្រោធឲ្យស្គាល់តែពាក្យថា សម្រាក សម្រាក និងសម្រាក។
នេះជាទីកន្លែងលេងធម្មជាតិសម្រាប់កុមារជាជម្រើសដ៏ស័ក្ដិសមរបស់ក្រុមគ្រួសារជាមួយទិដ្ឋភាពឈើដុះជាជួរវាលស្មៅ និងស្ពានឈើ។ បុប្ផាផ្កាព្រៃចម្រុះពណ៌ដុះរាយប៉ាយគ្រប់ច្រកល្ហកក្នុងឧទ្យានបង្កើតបានជាកម្រាលព្រំផ្កាដ៏ស្រស់ស្អាតគ្រប់ពណ៌។
ឧទ្យានព្រៃហ៊ួងហៃជាជម្រករុក្ខជាតិ និងសត្វព្រៃជាច្រើនប្រភេទរួមទាំងបក្សី សត្វព្រៃ ផ្កា និងវាលស្មៅដែលជាទស្សនីយភាពគ្មាននៅក្នុងទីក្រុងឡើយ។ មានរុក្ខជាតិចម្រុះជាង ២៥០ ប្រភេទ បក្សី ២៤០ ប្រភេទ និងសត្វព្រៃជាង ៣០ ប្រភេទរស់នៅយ៉ាងសុខដុមក្នុងឧទ្យានសមុទ្រឈើ។
ពូជជីវសាស្ដ្រចម្រុះទាំងនេះត្រូវបានអភិរក្សយ៉ាងល្អ។ អ្នកខ្លះនិយាយថា...
រមណីយដ្ឋានអំពែភ្នំ
អំពែភ្នំជារមណីយដ្ឋានវប្បធ៌ម និង ធម្មជាតិ មានទីតាំងស្ថិតនៅភូមិតាំងទនេ្ល និងភូមិអំពែភ្នំ សង្កាត់សុពណ៏ទេព និង សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន មានចំងាយ៤៨គម ពីភ្នំពេញ រួចបត់ឆ្វេង ២គម និងដល់រម្មណីយដ្ឋាននេះ។ តំបន់នេះមានទេសភាពនៃទឹកស្ទឹងឆ្លងកាត់ រួមផ្សំដើមឈើតូចធំដុះប្រជ្រៀតគ្នាតាមដងស្ទឹងបង្កើតបានជា ទេសភាពគួរឧ្យចង់គយកន្ឋក្រៃលែង។ នៅជើងភ្នំអំពែភ្នំមានស្ពានយោលមួយឆ្លងកាត់ពីត្រើយម្ខាងទៅ ត្រើយម្ខាងទៀតដើម្បីតភ្ជាប់ ភូមិតាំងទន្លេ របស់ឃុំសុព៏ទេពទៅភូមិអំពែភ្នំ ឃុំអំពែភ្នំ។ នៅរដូវប្រាំងបើយើងឈរពីលើស្ពានយោលសំឡឹងចុះទៅក្នុងបាតស្ទឹងនោះ យើងនឹងបានឃើញទឹកស្ទឹងហូររឹមៗគេច ផ្ទាំងថ្ម និងពុំនូកខ្សាច់ដោយមានហ្វូងចង្វាតូចៗហែលប្រដេញគ្នាឆ្វាត់ឆ្វែង និងជាយូរៗម្តងគេសង្កេតឃើញមានហ្វូងសត្វស្វានាំគ្នាចុះងូតទឹក បាតស្ទឹង យ៉ាងសប្បាយរីករាយ។
ឯនៅរដូវវស្សាវិញបើយើងឈរនៅលើស្ពានយោលសំឡឹងចុះទៅស្ទឹងវិញនោះ យើងនឹងបានឃើញខ្សែទឹកហូរយ៉ាងខ្មួលខ្មាញបែកពពុះគួឧ្យព្រឺក្លាច ក្រៃលែង ដែលអ្នកទេសចរមួយចំនួនឈរលើស្ពានសឹងមិនសំឡឹងចុះទឹកឡើយ។ នៅត្រើយខាងត្បូងស្ទឹង យើងនៅសង្កេតឃើញមានវត្តចាស់បុរាណមួយនៅលើកូនភ្នំ ដែលជាទីសក្ការះរបស់ប្រជាពលរដ្ឋ ទៅធ្វើបុណ្យទានតាមប្រពៃណីជាតិ។ នៅតំបន់អំពែភ្នំគេអាចទៅងូតទឹក ឆ្លងស្ពានយោល និង...
ការបង្កើតរាជធានីភ្នំពេញ
រាជធានី ភ្នំពេញត្រូវបានសាងសង់ជាលើកដំបូង នៅក្នុងសតវត្សរ៍ទី១៥ ក្នុង អំឡុងរជ្ជកាលព្រះបាទស្រីសុរិយោព័រ(ពញាយ៉ាត) នៅពេលដែលព្រះ អង្គបានបោះបង់ចោលរាជធានីអង្គរ ហើយបានមកសាងសង់រាជធានីថ្មី មួយ ទៀតនៅទួលបាសាន ក្នុងខេត្តស្រីសឈរ ដែលសព្វថ្ងៃត្រូវបានគេស្គាល់ ថា ជាស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
ព្រះអង្គ បានគង់នៅទីនោះបានតែមួយឆ្នាំគត់ដោយសារតែមាន ទឹកជំនន់រាល់រដួវវស្សា ព្រះអង្គបានផ្លាស់ប្តូររាជធានី ហើយ បានមកសាងសង់រាជធានីថ្មីមួយទៀតតាមបណ្តោយមាត់ទន្លេចតុមុខ (ទន្លេមុខបួន) នៅក្នុងឆ្នាំ ១៤៣៤ ដែលសព្វ ថ្ងៃជារាជ ធានីភ្នំពេញ ។
ការសាងសង់ព្រះបរមរាជវាំងនៅរាជធានីភ្នំពេញមាន២លើក ៖
លើកទី១ ៖ ក្នុងរជ្ជកាលព្រះបាទពញ្ញាយ៉ាតក្នុងសតវត្សរ៍ទី ១៥ ។
លើកទី២ ៖ ក្នុងរជ្ជកាលព្រះបាទនរោត្តមក្នុងសតវត្សរ៍ទី ១៩ ទើបឋិតឋេរ។
ការសាងសង់...
ប្រភពដើមរបស់ឈ្មោះរាជធានីភ្នំពេញ
ក្នុងកាលកន្លងទៅហើយ (គ.ស ១៣៧២) មានដូនចាស់ម្នាក់ឈ្មោះ “ពេញ” ជាអ្នកមានភោគសម្បត្តិបរិបូរណ៏ មានលំនៅក្បែរច្រាំងទន្លេបួនមុខ។ ផ្ទះរបស់ គាត់សង់នៅលើទួលខាងកើតភ្នំតូចមួយ។ ថ្ងៃមួយទីនោះ មានភ្លៀងធ្លាក់ខ្លាំងទឹកទន្លេជន់លិចរហាចរហឹម ដូនពេញបានចុះទៅកំពង់ទឹក ស្រាប់តែឃើញ ដើមគគីរមួយធំអណ្តែតមកក្បែរច្រាំង ហើយដោយអំណាចទឹកហូរសងចុះឡើង ដើមគគីរនោះចេះតែអណ្តែតវិលវល់នៅក្បែរច្រាំងនោះ។
លុះដូនពេញឃើញដូច្នេះ ក៏ប្រញាប់ទៅអំពាវនាវហៅអ្នកជិតខាង ឲ្យមកជួយទាញយកដើមគគីរនោះ។អ្នកជិតខាងក៏ នាំគ្នាយកពួរទៅចង ហើយអូសរំកិលបន្តិចម្តងៗទាល់តែមកដល់មាត់ច្រាំង។ ពេលនោះដូនពេញយកកំណាត់ឈើទៅ កោសកៀរសំអាតភក់ចេញ គាត់់ក៏បានឃើញក្នុងប្រហោងឈើគគីរមានព្រះពុទ្ធរូប ៤អង្គតូចៗធ្វើអំពីសំរឹទ្ធិ និងទេវ រូប មួយអង្គទៀតធ្វើអំពីថ្ម។ ទេវរូបនោះ ទ្រង់ឈរ ព្រះហស្ថម្ខាងទ្រង់ដំបង ព្រះហស្ថម្ខាងទៀតទ្រង់ស័ង្ខ ព្រះកេសាបួង។
ដូនពេញ និង អ្នកជិតខាងដែលទៅជួយមានសេចក្តីត្រេកអរណាស់ ដោយរើសបានរបស់ជាទីគោរព ក៏នាំគ្នាដង្ហែព្រះ បដិមាករទាំងនោះមកដល់ផ្ទះដូនពេញ ហើយដូនពេញចាត់ការសង់ខ្ទមមួយតូចតម្កល់ ជាបណ្ដោះអាសន្ន។
ថ្ងៃក្រោយមក...
សហគមន៍នេសាទត្រពាំងសង្កែ រមណីដ្ឋានទេសចរណ៍ធម្មជាតិ
ខេត្តកំពត៖ សហគមទេសចរណ៍ធម្មជាតិត្រពាំងសង្កែ មានចម្ងាយប្រហែល ៧ គីឡូម៉ែត្រ ពីទីរួមខេត្ត ដែលមានព្រំប្រទល់ខាងលិច ជាប់ឃុំជុំក្រៀល និង ឃុំកំពង់សំរោង ខាងជើងជាប់ជាមួយឃុំត្រពាំងព្រីង ខាងកើតជាប់នឹងឃុំកូនសត្វ ខាងត្បូងជាប់នឹងឆ្នេរសមុទ្រ ។
ទីនោះ មានលក្ខណៈអំណោយផលពីធម្មជាតិ ប្រជាពលរដ្ឋមូលដ្ឋាន បានបង្កើតសហគមន៍ត្រពាំងសង្កែនេះឡើងក្នុងគោលដៅអភិរក្ស និង ថែរក្សាធនធានសមុទ្រឱ្យបានគង់វង្ស និង រកចំណូលសម្រាប់សហគមន៍ផ្ទាល់ផង ។ ជាមួយសកម្មភាពយ៉ាងរស់រវើករបស់សហគមន៍ត្រពាំងសង្កែ ដែលឥឡូវនេះបានប្រែក្លាយទៅជាតំបន់អេកូទេសចរណ៍ ហើយត្រូវបានគេស្គាល់ថា ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិដ៏ស្រស់បំព្រង និង គួរជាទីចាប់អារម្មណ៍ទាំងភ្ញៀវជាតិ និង អន្តរជាតិ ។
សហគមន៍មានកន្លែងសម្រាកដើម្បីបន្ធូរអារម្មណ៍ មានកន្លែងប្រជុំ មានសេវាកម្មម្ហូបអាហារចម្អិននៅនឹងកន្លែង សម្រាប់ជូនភ្ញៀវពិសា និង មានថ្នាលបណ្តុះកូនកោងកាងពណ៌បៃតងស្រស់បំព្រង ។ គោលដៅចុងក្រោយ ដែលសំខាន់មិនអាចខកខានបានចំពោះការមកកាន់សហគមន៍នេសាទមួយនេះគឺការធ្វើទេសចរណ៍ក្នុងដែនធម្មជាតិ ដែលចាំបាច់ត្រូវបន្តដំណើរតាមទូកក្នុងព្រែកក្បាលរមាសជាមួយទេសភាពដ៏ល្អត្រកាលនៃព្រៃលិចទឹក...