NASA បង្ហាញរូបភាពថ្មីៗ ពីភពព្រហស្បតិ៍ក្នុងមុំមួយដែលយើងគ្រប់គ្នា មិនធ្លាប់បានឃើញពីមុនមក
ខណៈពេលដែលពិភពលោកកំពុងមានភាពវឹកវរជាមួយនឹងស្ថានភាពបច្ចុប្បន្ន វាជាការប្រសើរប្រសិនបើយើងអាចរកវត្ថុស្អាតៗពីកន្លែងផ្សេងទៀតដើម្បីសិក្សានិងទស្សនា ជាពិសេសពីចន្លោះខាងក្រៅ ជាសំណាងល្អ NASA នៅតែធ្វើការលើបេសកកម្មរបស់ពួកគេនៅទីអវកាស។ មិនយូរប៉ុន្មានពួកគេបានបញ្ចេញសំណុំរូបភាពថ្មីនៃភពព្រហស្បតិ៍។ ដែលពិតជាស្រស់ស្អាតនិងគួរឱ្យភ្ញាក់ផ្អើល អ្នកវិទ្យាសាស្ត្រកំពុងប្រើរូបថតពីកាមេរ៉ាហ្សូណូនៅលើយានអវកាស Juno ដែលហោះពីលើភពព្រហស្បតិ៍ក្នុងឆ្នាំ ២០១៦ ។ តោះមើលរូបភាពទាំងនេះជាមួយនឹងអព្ភូតហេតុរបស់ភពធំបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យខាងក្រោម។
យានអវកាស Juno របស់ណាសាបានចាប់យកភពព្រហស្បតិ៍ធំជាងភពផែនដី រូបភាពនៃផ្ទៃដីដែលពោរពេញទៅដោយភាពរញ៉េរញ៉ៃបរិយាកាសចម្រុះពណ៌នៃពពកនិងឧស្ម័ន។
ពពកដែលបញ្ចោញមកពីជាច្រើននៅអឌ្ឍគោលខាងជើង។ វាបង្ហាញថាឈុតដែលបង្ហាញពន្លឺពណ៌សបានលេចឡើងនៅលើពពកជាទៀងទាត់។ ដូចព្យុះស៊ីក្លូអាន់ដ្រូដែលត្រូវបានគេស្គាល់ថារង្វង់មូលពណ៌ស។
ពេលហោះជិតដល់ទី ១៤ នៃយានអវកាស Juno ទទួលបានរូបភាពគួរឱ្យភ្ញាក់ផ្អើលនៃតំបន់នៅអឌ្ឍគោលខាងជើងដែលត្រូវបានគេដឹងថាជាទំបន់ស្មុគស្មាញនិងវឹកវរ ភពព្រហស្បតិ៍។ ទិន្នន័យពីយានអវកាស Juno បានបង្ហាញថាព្យុះស៊ីក្លូនមួយចំនួនមានកម្ពស់ខ្ពស់និងលេចឡើងយូរជាងព្យុះធម្មតាដែលត្រូវបានរកឃើញនៅលើផែនដី។
រូបភាពនៃពពកដែលមានរាងជារលកព័ទ្ធជុំវិញប៉ូលខាងត្បូងនៃភពព្រហស្បតិ៍ ដោយបង្វែរក្បាលឆ្ពោះទៅរកខ្សែអេក្វាទ័រ។
ពពកនៃពណ៌ផ្សេងៗលេចឡើង តើអ្វីទៅជាអព្ភូតហេតុដូចជាគំនូរប្រេង។
ព្រះចន្ទរបស់ភពព្រហស្បតិ៍ បញ្ចាំងស្រមោលលើផ្ទៃនៃភពព្រះហស្បតិ៍ បណ្តាលឱ្យមានស្រមោលភ្លឺរលោងនៅពេលយានអវកាសអាចបាញ់រូបភាពនេះ បាតុភូតនេះគឺដូចជាសូរ្យគ្រាសនៅលើផែនដី។ នៅពេលដែលព្រះច័ន្ទស្ថិតនៅលើផ្លូវជាមួយព្រះអាទិត្យ។
អឌ្ឍគោលខាងត្បូងមានភាពវឹកវរស្មើៗគ្នា។ ដោយបង្ហាញក្រុមហ្គាសនៅលើភពដ៏ធំមួយនេះនៅថ្ងៃទី ២១ ខែធ្នូឆ្នាំ...
ឡូយមេស ! ឡានអាចការពារវីរុសកូរ៉ូណាបាន ចេញលក់ជាផ្លូវការ តម្លៃ ១៦ ៥០០ដុល្លារ
ក្រុមហ៊ុនរថយន្ត Geely បានចាប់ផ្ដើមបញ្ចេញលក់រថយន្ត SUV ខ្នាតតូចឈ្មោះ Icon របស់ខ្លួនក្នុងប្រទេសចិននាថ្ងៃទី ២៤ ខែកុម្ភៈ តាមរយៈការប្រកាសលើអនឡាញនិងមានមនុស្សរាប់លាននាក់ចូលទស្សនា។
មុនការប្រកាសចេញជាផ្លូវការ ក្រុមហ៊ុនបានបើកទទួលការកុម្ម៉ង់ទិញទុកមុន ដោយក្នុងពេលតែប៉ុន្មានម៉ោង ទទួលបានការកុម្ម៉ង់ជាង ៣០ ០០០ គ្រឿងឯណោះ។ វាជាសញ្ញាបង្ហាញថា Icon នេះគឺជា SUV ពេញនិយមខ្លាំងជាងគេបំផុតរបស់ Geely។
រថយន្តនេះគឺមានចំណុចទាក់ទាញខ្លាំងមួយសម្រាប់អតិថិជននៅចិន ក្នុងអំឡុងពេលដែលវីរុសកូរ៉ូណាបានរាលដាលខ្លាំង នោះគឺការបំពាក់ជាមួយបច្ចេកវិទ្យាឆ្លាតវៃឈ្មោះ Intelligent Air Purification System (ហៅកាត់ IAPS)។ បច្ចេកវិទ្យានេះគឺដំណើរការជាមួយម៉ាស៊ីនត្រជាក់ ហើយមុខងាររបស់វាគឺការពារ និងកម្ចាត់ចោលនូវវត្ថុធាតុដែលអាចប៉ះពាល់ដល់សុខភាពមានក្នុងរថយន្ត រួមមានបាក់តេរី និងវីរុស។
រថយន្ត Icon...
ល្បិចថ្មីទៀតហើយ! នាយកដ្ឋានព័ត៌មានវិទ្យា បើឃើញលេខទូរស័ព្ទប្លែកៗតេមក កុំតេទៅវិញ ប្រយ័ត្នអស់លុយ
នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្នយើងសង្កេតឃើញថា ពលរដ្ឋកម្ពុជាមួយចំនួនធំបានទទួលការខលទូរស័ព្ទ ពីក្រៅប្រទេសតួរយ៉ាង ប្រទេសម៉ាឡាវី អាហ្វ្រិក នីហ្សេរីយ៉ា ប៉ាគីស្ថាន ឬ ប្រទេសរុស្សីជាដើម។
ទន្ទឹមនឹងគ្នានេះ ពលរដ្ឋហាក់មានចម្ងល់អំពីបញ្ហា Missed Call និងមានសំនួរមួយចំនួន ដូចខាងក្រោម៖– តើនរណាដែលបានធ្វើការខលចូលលេខទូរស័ព្ទដៃពួកគេ?– តើអ្នកដែលកំពុងធ្វើការខលមកនេះ ពួកគេមានបំណងអ្វីឲ្យពិតប្រាកដ?– តើការខលទូរស័ព្ទនេះជាការឆបោក ឬអាចជាការព្យាយាមហេកគណនី?
ដើម្បីស្រាយនូវចម្ងល់ខាងលើ សូមលោកអ្នកស្វែងយល់ពីការពន្យល់ដោយសង្ខេបពីនាយកដ្ឋានព័ត៌មានវិទ្យា ដូចខាងក្រោម៖ការខលទូរស័ព្ទដោយប្រើប្រាស់លេខប្លែកៗ ដែលអ្នកពុំដែលស្គាល់ គឺជាគម្រោងឆបោកប្រាក់ (Money Scam) ដែលមាឈ្មោះថា “Callback Scam ឬហៅម្យ៉ាងទៀតថា One-Ring Scam”។ Callback Scam ជាបច្ចេកទេសកាត់ប្រាក់ពីគណនីទូរស័ព្ទជនរងគ្រោះ...
នេះគេហៅថា “One Ring” Phone Scam ជាការឆបោកដោយមានលេខ Call មកយើងហើយរោទន៍តែមួយដងតែប៉ុណ្ណោះដើម្បីឲ្យយើង…
នេះគេហៅថា "One Ring" Phone Scam ជាការឆបោកដោយមានលេខ Call មកយើងហើយរោទន៍តែមួយដងតែប៉ុណ្ណោះដើម្បីឲ្យយើង Call ទៅវិញ។ ចុះបើយើង Call ទៅវិញនឹងមានរឿងអ្វីកើតឡើង?
គឺគេនឹងគិតថ្លៃសេវាក្នុងតំលៃថ្លៃ ក្រុមអ្នកបោកនឹងទទួលបានភាគរយពីក្រុមហ៊ុនទូរស័ព្ទ ជាធម្មតានៅស្រុកគេ គេប្រើប្រភេទ Post Paid ឬដល់ខែបានគិតលុយ តែនៅកម្ពុជាមានតែក្រុមហ៊ុនទេទើបប្រើ ប្រជាជនធម្មតាប្រើ Prepaid បញ្ចូលលុយទើបអាចប្រើបាន!
ចឹងពេល Call ទៅទោះបីជាកាត់លុយក៏មិនបានច្រើនដែរ មិនអាច Hack កុងធនាគារបានទេ ABA iPhone ប្រើសុទ្ធតែ Fingerprint/Face ID Scan រាល់ទិន្នន័យគឺផ្ទុកក្នុង Secure Enclave...
សំខាន់ណាស់ សូមចុចស៊ែរកុំខាន! នាយកដ្ឋាន ព័ត៌មានវិទ្យាប្រាប់ពីវិធីការពារហ្វេសប៊ូករបស់អ្នក បើមិនចង់ក្លាយជាជនរងគ្រោះដោយសារជនខិលខូច Hacker
នាយកដ្ឋាន ព័ត៌មានវិទ្យា អគ្គលេខាធិការដ្ឋាន នៃ ក្រសួងមហាផ្ទៃ បាន លើកយក បច្ចេកទេស ដែល ប្រើប្រាស់ ដោយ ជនអនាមិក ក្នុងការ លួច ចាយប្រាក់ ពី គណនី Facebook ជនរងគ្រោះ មក ចែកជូន ជា បទពិសោធន៍ ដល់ សាធារណជន ឱ្យបានដឹង និង ត្រូវមានការ ប្រុងប្រយ័ត្ន ។
ជាមួយគ្នានេះ នាយកដ្ឋាន ព័ត៌មានវិទ្យា បាន ក្រើនរំលឹក ដល់ ប្រជាពលរដ្ឋ និង ជាពិសេស អ្នកធ្វើអាជីវកម្ម...
កុំចង់ខ្លាំងជាមួយចិន! អោយខ្ចីលុយដោយដាក់បញ្ចាំរូបអាក្រាតកាយ ចុងក្រោយទោះសងលុយរួចក៏ត្រូវ ធ្លាយរូបពេញបណ្ដាញសង្គម(មានរូបភាពជាច្រើន)
ចិន៖ រូបថតស្រាត របស់ នារី វ័យ ក្មេង ជាង ១០០ នាក់ ដែល បាន ថត ដើម្បី ដាក់ បញ្ចាំ ខ្ចី លុយ ត្រូវ បាន បែក ធ្លាយ នៅ លើ បណ្ដាញ អ៊ីនធឺណិត។
រូប ថត ទាំង នោះ ត្រូវ បាន ថត ដើម្បី ដាក់ បញ្ចាំ ខ្ចី លុយ ពី ក្រុម អ្នក...
តម្លៃឡើងកប់ រូបរាងឡើងអែម! ហុងដាគ្រោងបញ្ចេញលក់រថយន្តទំនើបរបស់ខ្លួន តម្លៃប្រហែល ១៤០០០ដុល្លារនៅថៃ
នៅសល់តែប៉ុន្មានថ្ងៃទៀត Honda នឹងធ្វើការបញ្ចេញឡាន Sedan តម្លៃទាបរបស់ខ្លួនសម្រាប់ទីផ្សារអន្តរជាតិនៅក្រុងបាងកក ប្រទេសថៃ នាថ្ងៃ ២៥ ខែវិច្ឆិកា ខាងមុខនេះ ជាមួយតម្លៃប៉ាន់ស្មានខ្ទង់ ១៤០០០ ដុល្លារ ហើយល្បីថាស៊ីសាំងតិចជាងមុនជិតពាក់កណ្តាល ។
Honda City ជាឡានតម្លៃទាបមួយក្នុងខ្សែស្រឡាយឡាន Sedan ហើយសេរ៊ី ២០២០ នេះ ជាឡានជំនាន់ទី ៥ ហើយ ដែលផ្លាស់ប្តូរការរចនាទៅជាឡានស្ព័រច្រើន ដោយបំពាក់ក្រូម៉េនៅកាងខាងមុខដូច Honda Civic និង CR-V ដែរ ។
Honda City 2020 បានបញ្ចេញម៉ាស៊ីនថ្មីមួយប្រភេទទំហំ ១.០ លីត្រ turbocharged មាន ៤ ស៊ីឡាំង ជាប្រភេទឡានចាក់សាំង ប៉ុន្តែរចនាថ្មីជាមួយការបញ្ចេញឧស្ម័នពុលតិចបំផុត ដើម្បីសម្របទៅតាមច្បាប់ការពារបរិស្ថានថ្មីនៅថៃ...
តើឆ្នាំ២០៥០ អាកាសធាតុប្រែប្រួលយ៉ាងណា!!ស្របពេលដែលពិភពលោកជឿនលឿន តែការកាប់បំផ្លាញ់ព្រៃឈើរឹតតែកើនឡើងនោះ សូមចូលមើលអត្តបទាំងអស់គ្នា
តេីមនុស្សយេីងអាចទ្រាំទៅនឹងកំដៅចេះតែកេីនឡេីងបានដែររឺទេ?
មេឃកាន់តែក្ដៅហេីយមនុស្សអភិវឌ្ឍន៍ រោងច្រកឧស្ម័ន ម៉ាសីុនត្រជាក់ កាប់បំផ្លាញព្រៃឈេីកាន់តែច្រេីន រឹតតែធ្វើឱ្យ Carbon monoxide ទាំងនោះហើរទៅបំផ្លាញស្រទាប់ Ozoneអោយ ស្តើងទៅៗ ហើយធ្លុះធ្លាយ ចុងក្រោយកំដៅកេីនឡើងៗជិតរលួយហើយ បង្កអោយមានជំងឺផ្សេងៗទៀត☀️។
🔴ឆ្នាំ 2050 មនុស្សនឹងស្លាប់បន្តគ្នាមានចំនួនជាង 500000 នាក់ដោយសារឡើងកម្តៅផែនដីៈ
ពិភពលោក៖ នៅក្នុងឆ្នាំ 2050 មនុស្សពេញវ័យជាង 500000 នាក់នឹងត្រូវបានស្លាប់ជាបន្តបន្ទាប់ ដោយសារតែការផ្លាស់ប្តូរអាកាសធាតុ ហើយចំពោះការសិក្សាមួយបានរកឃើញថា មនុស្សដែលរស់នៅប្រទេស ញូវហ្សែលឡែន ជិត ១៥០ នាក់នឹងស្លាប់។ការស្រាវជ្រាវនេះត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្រ្ត Lancet ដែលវាបានបង្ហាញថា មនុស្សជាតិនឹងរស់នៅប្រកបទៅដោយទុក្ខវេទនា បំផុត ដោយសារតែផលអាក្រក់នៃការអាកាសធាតុដែលក្នុងនោះ
ផលិតផលដំណាំកសិកម្មនឹងត្រូវថយចុះ។បើយោងទៅតាមការចុះផ្សាយរបស់គេហៈទំព័រ Dailymail វិញបានអោយដឹងថា មនុស្សដែលស្លាប់ច្រើនជាងគេបំផុតគឺនៅប្រទេសចិន ឥណ្ឌា និងបណ្តាប្រទេសដែលមានប្រាក់ចំណូលទាបដទៃទៀតនៅក្នុងតំបន់ប៉ាស៊ីហ្វិកនិងអាស៊ី...
ជួយស៊ែរលើកទឹកចិត្តផង! កូនខ្មែររៀនត្រឹមថ្នាក់ទី៨សោះ អាចបង្កើតដ្រូនហោះហើរបាន
កាលពីពេលថ្មីៗនេះ មានសិស្សថ្នាក់ទី ៨ នៃវិទ្យាល័យស៊ីសុវត្ថិ ចំនួន ៣ នាក់អាចបង្កើត Drone ដែលអាចហោះហើរបានដោយជោគជ័យ ។ ពួកគេនៅក្មេងៗសោះ តែពួកគេមានសមត្ថភាព និង មានគំនិតច្នៃប្រឌិតខ្ពស់ ដោយអាចបង្កើត Drone ដែលអាចហោះហើរបានឆ្ងាយ និង មានកាម៉េរាថតរូបភាព ថតវីដេអូបានទៀតផង។
នេះជាជំហានទី១របស់ពួកគេ ហើយពួកគេបានសន្យាថា ជំហានទី២ និង មានដាក់ថែម GPS និង Sensor ការពារពេលរកប៉ះអ្វី វានឹងថយក្រោយ។ ព័ត៌មាននេះត្រូវបានអ្នកលេងហ្វេប៊ុកធ្វើការបង្ហោះ និង ស៊ែរចែកចាយតៗគ្នាយ៉ាងព្រោងព្រាត ហើយក៏មានការកោតសរសើរយ៉ាងច្រើនដល់ស្នាដៃរបស់ក្រុមសិស្សវ័យក្មេងមួយក្រុមនេះ៕
ប្រភព៖ ប្រជាប្រិយ
ក្រឡេកមកមើលកន្លែងធ្វើការរបស់Googleពិតជាមិនធម្មតា មើលទៅមានកន្លែងកម្សាន្ត និង លំហែរគ្រប់ប្រភេទ
ក្រុមហ៊ុន Google ដែលមានទីស្នាក់ការកណ្ដាលស្ថិតនៅទីក្រុង Mountain View តំបន់ Santa Clara រដ្ឋ California សហរដ្ឋអាមេរិក ត្រូវបានគេដាក់ឈ្មោះថា អគារ «Googleplex» ។
«Googleplex» មានទំហំ ១៩០,០០០ ម៉ែត្រការ៉េ សាងសង់នៅលើផ្ទៃដីសរុប ២៩០,០០០ម៉ែត្រការ៉េ ត្រូវបានគេចាត់ទុកជាអគារការិយាល័យធ្វើការដ៏ធំបំផុតមួយ ព្រមទាំងមានបរិយាសដ៏ស្រស់បំព្រងទៀតផង ។
ក្រៅពីនេះ បើក្រឡេកទៅមើលទិដ្ឋភាពខាងក្នុងវិញ គឺមានលក្ខណៈរចនាបែបសិល្បៈ មានកន្លែងសម្រាប់បុគ្គលិកអង្គុយធ្វើការប្លែកៗ និងខុសៗគ្នា មានកន្លែងកម្សាន្ត អាងហែលទឹក បារ កន្លែងហាត់ប្រាណ ព្រមទាំងភោជនីដ្ឋានផងដែរ ។
គេសង្កេតឃើញថា ទឹកមុខរបស់បុគ្គលិក Google ម្នាក់ៗ គឺពោពេញទៅដោយភាពសប្បាយរីករាយ និងស្វាហាប់ជាមួយការងារ ដែលទាំងនេះក៏បណ្ដាលមកពីបរិយាកាសកន្លែងធ្វើការផងដែរ...
ពិតជាអស្ចារ្យ ! ទីបំផុតរថយន្តហោះ ត្រូវបានប្រកាសលក់ជាផ្លូវការណ៍ (មានវីដេអូ)
វាពិតជាអស្ចារ្យ ណាស់សម្រាប់ រថយន្តហោះTransition ដែលអាចហោះបានល្បឿន160km/h នឹងចាប់ផ្តើមទទួលការកុម្មង់ទិញនៅមុខែតុលា នៅអាមេរិកហើយនឹងប្រគល់រថយន្តនៅឆ្នាំក្រោយ។
Transition អាចហោះក្នុងរយៈកម្ពស់ខ្ពស់បំផុត៣០៥០ម៉ែត្រ
Transitionគឺជាយានជំនិះមានកន្លែងអង្គុយពីរ ចលនាដោយអគ្គិសនីនិងសាំង ហើយអាចផ្ទេរពីការបើកបរលើដីទៅជាយានហោះហើរដោយប្រើពេលពុំដល់១នាំទីផង។
តាម Terrafugia ដែលជាក្រុមហ៊ុនមេរបស់ Volvo រថយន្តហោះTransition អាចហោះបានក្នុងចម្ងាយផ្លូវ 640km និងល្បឿនអតិបរិមា160km/h។
តម្លៃរបស់យានជំនិះនេះនៅពុំទាន់បានកំណត់ទេ។
Transitionត្រូវបានអាជ្ញាធរគ្រប់គ្រងអវកាសអាមេរិកផ្តល់លិខិតអនុញ្ញាតជាយន្តហោះធុនស្រាលកាលពីឆ្នាំ២០១៦។យានជំនិះនេះក៏ឆ្លើយតបនឹងស្តង់ដាររបស់អាជ្ញាធរគ្រប់គ្រងសុវតិ្ថភាពសង្គមនិងផ្លូវហាយវ៉េអាមេរិក ប៉ុន្តែតម្រូវឱ្យអ្នកប្រើប្រាស់វាត្រូវមានវិញ្ញាបនបត្រអនុញ្ញាតបញ្ជាយានជំនិះនេះ។
Transition តម្រូវឱ្យអ្នកបើកបរពេលហោះហើរចុះចតនៅព្រលានយន្ដហោះតូចមួយប៉ុណ្ណោះ រួចបើកបរវាទៅផ្ទះ។យានជំនិះនេះមានស្លាបអាចបើកបិទបានយ៉ាងងាយ ហើយមានទម្ងន់ប្រមាណ៥៩០គីឡូក្រាម។
សូមទស្សនាវីដេអូខាងក្រោម៖
ផ្ទុះទៀតហើយ! ករណីផ្ទុះទូរស័ព្ទ អត់បានលេងផង សាក់ថ្មចោល ដេកយប់ទូរស័ព្ទផ្ទុះឆេះសំណាងមិនរបួសធ្ងន់
ម៉ាឡេស៊ី៖ នារីម្នាក់បានរងរបួសដៃយ៉ាងធ្ងន់ បន្ទាប់ពីនាងបានសាកថ្មទូរស័ព្ទពេញមួយយប់ ហើយទូរស័ព្ទនោះក៏បានផ្ទុះ និងឆេះយ៉ាងខ្លាំង ខណៈដែលនាងកំពុងតែគេងលក់ និងដាក់ដៃនៅក្បែរទូរស័ព្ទនោះ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៤ និង ២០ នាទីព្រឹក ក្នុងក្រុង Shah Alam ប្រទេសម៉ាឡេស៊ី។ នារីរងគ្រោះមានឈ្មោះថា Nur Filzah Abdul Rahman អាយុ ២៤ ឆ្នាំ។ នារីរងគ្រោះបានឲ្យដឹងថា នាងមានទម្លាប់សាកថ្មទូរស័ព្ទទុកចោលពេញមួយយប់ដូចនេះយូរមកហើយ តែមិនដែលមានបញ្ហាអ្វីនោះទេ។
នាងបានបន្ថែមថា ទូរស័ព្ទផ្ទុះនេះគឺនាងបានប្រើអស់រយៈពេល ៤ មកហើយ ខណៈដែលវាមិនដែលខូច ឬមានបញ្ហាអ្វីនោះទេ។ យ៉ាងណាក្តី វាជារឿងអកុសលមួយដែលក្នុងថ្ងៃកើតហេតុនោះ ទូរស័ព្ទបានផ្ទុះឡើង និងបានបង្កឲ្យដៃរបស់នាងមានរបួសជាខ្លាំង។ ក្រោយកើតហេតុនារីរងគ្រោះត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាលរបួស។ តាមរយៈបទពិសោធន៍អាក្រក់ខាង...
បងប្អូនសូមចុច ស៊ែរចែកបន្តផងណា! លុយដុល្លារឥឡូវមានក្លែងក្លាយច្រើនណាស់ បើមិនសូវចេះមើលកុំទទួលយកអីណា
បច្ចុប្បន្នការចរាចរណ៍ប្រាក់ទាំងលុយរៀល និងដុល្លារ គឺកំពុងតែមានការមមាញឹកជាខ្លាំង អ្វីដែលគួរឲ្យព្រួយបារម្ភនោះក៏មានជនខិលខូចបានច្នៃក្លែងក្រដាសប្រាក់ដុល្លារ ដូចរបស់ពិតបេះបិទ ដោយមើលនឹងភ្នែកទទេរមិនដឹងថាជាប្រាក់ពិតប្រាកដ ឬក្លែងក្លាយ ដោយមានជនរងគ្រោះបានចាញ់បោកការក្លែងបន្លំនេះអស់ជាច្រើននាក់។
យ៉ាងណាមិញកាលពីពេលថ្មីៗនេះមានការបង្ហោះវីដេអូពីគណនីហ្វេសប៊ុកឈ្មោះ long chan rakya បានបង្ហាញពីរបៀបមើលប្រាក់ដុល្លារក្រដាស ១០០ ក្លែងក្លាយ ដែលមានសភាពដូចក្រដាសប្រាក់ដុល្លារពិតៗ។ ដោយម្ចាស់គណនីហ្វេសប៊ុកខាងលើបានប្រើវិធីសាស្ត្រពីរគឺ ដាក់រាប់នៅក្នុងម៉ាស៊ីន និងការស្កេនមើល។ ដើម្បីជ្រាបច្បាស់សូមទស្សនាវីឌេអូនៅខាងក្រោមនេះ៖
ចប់បាត់! សូម្បីតែសម្បកកង់ឡានក៏គេធ្វើដឺឡេថ្មីដែល សូមចុចស៊ែរប្រយ័ត្នជួបបែបនេះ
វីដេអូបរទេសមួយបានធ្វើការបង្ហោះវីដេអូចែករំលែកដល់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុក ជាពិសេសអ្នកប្រើប្រាស់រថយន្តទាំងអស់ សូមប្រុងប្រយ័ត្នរឿងប្តូរសំបកកង់រថយន្តថ្មី ប្រយ័ត្នចាញ់បោកគេ ដោយ មានការកែច្នែសំបកសឹកសំបកចាស់ មកកែចេញជាថ្មី បើតាមវីដអូនោះឃើញថា គេយកដែកស្រួចមកមកជាសំបករថយន្តចាស់នោះ មកចេញជាក្រឡាថ្មី ដែលមើលទៅហាក់បីដូចជាសំបកថ្មីចឹង ដូច្នេះគួរគប្បីប្រុង ប្រយ័ត្នទាំងអស់គ្នា ជាពិសេសសំបកដែលធូរថ្លៃ ទាបជាងតម្លៃទីផ្សារខ្លាំងនោះ។
សូមទស្សនាវីដេអូខាងក្រោម៖
ខ្លាំងបាត់! បុរសម្នាក់កែច្នៃរយន្ដដ៏កញ្ចាស់ធ្វើជាយន្តហោះ ទទួលបានផលនឹកស្មានមិនដល់ (មានវីដេអូ)
រថយន្តម៉ាក Reliant Robin វាជាប្រភេទរថយន្តតូចមួយដែលប្រើប្រាស់កង់ត្រឹមតែបីប៉ុនណោះ។វាត្រូវាបានគេផលិតដំបូងក្នុងអំឡុងឆ្នាំ ១៩៧៣ ហើយផលិតផលនេះវាបានអភិវឌ្ឍន៍អស់ជាច្រើនជំនាន់រហូតដល់ឆ្នាំ ២០០២។
ក៍ប៉ុន្តែដោយសារតែវាមានកង់បីបែបនេះវាមិនអាចធ្វើអោយការបើកបរមានស្ថេរភាពនិងងាយស្រួលឡើយ។ ហេតុនេះហើយទើបឡានមកនេះវាមិនល្បីឡើយ។ ទោះជាយ៉ាងណាបុរសមួយក្រុមបានយករថយន្តប្រភេទនេះទៅកែច្នៃធ្វើជាយន្តហោះប្រហែលជាក្នុងគោលបំណងដើម្បីលេងសើចសប្បាយតែមានអីចុងក្រោយស្ទើរលោះព្រលឹង។
ពួកគាត់បានកែច្នៃដាក់ស្លាបកង្ហាវិលនៅខាងលើដែលដូចទៅនឹងឧទ្ធម្ភាគចក្រអញ្ចឹងដែរដោយនៅពេលវាវិលនឹងជួយរុញធាក់រថយន្តនោះទៅលើ។ យ៉ាងណាមិញបន្ទាប់ពីការខិតខំកែច្នៃរួចពួកគាត់បានយកវាទៅសាកល្បងនៅលើផ្លូវមួយកន្លែងស្ថិតនៅភូមិ Llanbedr នៅប្រទេសវ៉េលន៍ ចក្រភពអង់គ្លេស។
ពួកគាត់បានចងខ្សែរសណ្តោងរថយន្តនៅខាងមុខអោយអូស។ វាពិតជាអស្ចារ្យណាស់ដែលយន្តហោះកែច្នៃវាបានហោះដូចបំណង តែមិនយូរប៉ុន្មានវាបានធ្លាក់វិញប៊ិះឆក់យកជីវិតអ្នកបើកបរដែលនៅខាងក្រោយ។
សូមទស្សនាវីដេអូខាងក្រោម៖
ម៉ោះមកស្វែងយល់ពីរបៀបការពារគណនេយ្យហ្វេសប៊ុករបស់អ្នកពីការលួចចូលពីអ្នកផ្សេងទាំងអស់គ្នា
សព្វថ្ងៃកំណើនអ្នកលេងហ្វេសប៊ុកកាន់តែកើនឡើងជាលំដាប់ មិនថាអ្នកនៅតាមខេត្តឬក្រុងនោះទេគឺថាមានទូរស័ព្ទគ្រប់គ្នាខ្លះមានលើសពីមួយទៀតផង។ អ្នកខ្លះមានគណនេយ្យហ្វេសប៊ុកលើសពីពីរផង ព្រោះថាពេលខ្លះគណនេយ្យរបស់គាត់ប្រើបានបន្តិចក៏ខូច ខ្លះក៏ត្រូវគេលួចយកទៅប្រើ។ ខាងក្រោមនេះជាវីដេអូបង្ហាញពីការពារគណនេយ្យហ្វេសប៊ុករបស់អ្នកពីការលួចយកពីអ្នកផ្សេង ដែលបង្ហាញដោយម្ចាស់គណនេយ្យឈ្មោះ រៀនថត Rean Thort"ធ្លាប់មានគេធ្វើស៊ីហើយឬនៅ 😭? គ្នាយើងភាគច្រើន អត់ដឹងទេថា ម៉េចបានគេលួច Account យើងបានស្រួលម្លេះ!🤣😂 នេះ! របៀបការពារ ក៏ដូចជា ជៀសវាងការផ្តល់ អ្វីដែលមានប្រយោជន៍ដល់អ្នកដែលពូកែ ហែក Account"។
ចង់ជិះជណ្តើរយោងហ្នឹងអត់ មើលទៅដូចជាចម្លែកណាស់បើមិនរហ័សច្បាស់ជាដួលបាក់ធ្មេញមិនខាន :D
សព្វថ្ងៃបច្ចេកវិទ្យាកាន់តែទំនើប អាគារតូចធំទាបខ្ពស់មានស្ទើរគ្រប់ទីកន្លែងក្នុងទីក្រុងភ្នំពេញ។ នៅតាមបណ្តាអាគារ និង ផ្សារទំនើបមួយចំនួនគេបានសាងសង់ជាជណ្តើរមេកានិចដូចជាជណ្តើរយន្ត និង ជណ្តើរយោងជាដើមដើម្បីបង្កភាពងាយស្រួលរបស់អ្នកធ្វើដំណើរពីការឡើងចុះជណ្តើរធម្មតា។
ប៉ុន្តែលោកអ្នកច្បាស់ជាមិនដែលបានស្គាល់ប្រភេទជណ្តើរយោងមួយប្រភេទដែលដំណើរការរហូតមិនឈប់ រាល់អ្នកដែលចង់ជិះវាតំរូវអោយមានភាពរហ័សរហួន បើមិនដូច្នោះទេនោះច្បាស់ជាដួលផ្កាប់មុខជាមិនខាន :D ។
ជណ្តើរយោងក្នុងវីដេអូនេះត្រូវបានគេសង់វាឡើងនៅក្នុងសាលាក្រុងប្រាក(Prague City Hall) ក្នុងសាធារណរដ្ឋឆែក(Czech Republic) ដែលគេសាងសង់វាឡើងដើម្បីសំរួលដល់ការធ្វើដំណើររបស់អ្នកដែលមកចេញចូលនៅទីនោះ។
ធ្លាប់តែញ៉ាំពងទាកូន មានធ្លាប់ដឹងពីការវិវដ្ដរបស់ស៊ុតទូទៅរហូតដល់ញាស់ទេ(មានវីដេអូ)
លោកអ្នកដែលចូលចិត្តញ៉ាំពងទាកូនមានដែរដឹងពីការវិវដ្ដរបស់វាទេ ប្រហែលជាមិនធ្លាប់ដឹងទេមែនទេ។ ខាងក្រោមនេះជាវីដេអូដែលបង្ហាញពីការលូតលាស់របស់ស៊ុតទូទៅតាំងពីដើមរហូតដល់ញាស់។ វីដេអូខាងក្រោមជាការពិសោធន៍មួយដោយគោះស៊ុតបំបែកហើយដាក់ចូលក្នុងប្លាស្ទិករួចដាក់ក្នុងម៉ាស៊ីនពិសោធន៍រយៈពេល២១ថ្ងៃដោយជោគជ័យ។
សូមទស្សនាវីដេអូនៃការពិសោធន៍ខាងក្រោម៖
ពិតជាឡូយមែន! រ៉ឺម៉កកង់បីផលិតដោយកូនខ្មែរ ចេញជារូបរាងហើយ តម្លៃវិញ…. (មានវិដេអូ)
មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថាមានការចរាចរណ៍កង់បីឥណ្ឌា នៅលើទីផ្សារកម្ពុជាជាច្រើន ដោយក្នុងនោះមានទាំងមតិគាំទ្រ និងរិះគន់។ យ៉ាងណាមិញ ថ្មីៗ នេះ ក៏មានការចែកចាយតៗ គ្នា លើបណ្ដាញហ្វេសប៊ុកពីកង់បីដែលផលិតដោយកូនខ្មែរដែលធ្វើនៅនៅអរីយក្សត្រ។
បើតាមការបញ្ជាក់នៅក្នុងវិដេអូ កង់បីនេះមានតំលៃ VIP 2850$ ប្រើប្រាស់សាំង និងសុីសាំង៣លីត្រ ក្នុង 100គីឡូម៉ែត្រ។ ចង់ដឹងច្បាស់
រូបភាព រ៉ឺម៉កកង់បីផលិតដោយកូនខ្មែរ ដែលយកម៉ូតតាមរ៉ឺមក់កងបីឥណ្ឌា
រូបភាព រ៉ឺម៉កកង់បីផលិតដោយកូនខ្មែរ ដែលយកម៉ូតតាមរ៉ឺមក់កងបីឥណ្ឌា
រូបភាព រ៉ឺម៉កកង់បីផលិតដោយកូនខ្មែរ ដែលយកម៉ូតតាមរ៉ឺមក់កងបីឥណ្ឌា
សូមទស្សនាវីដេអូខាងក្រោម៖
ពិតជាសាហាវណាស់ បុរសងប់និងហ្គេមម្នាក់ គំរាមសម្លាប់ដៃគូលេងហ្គេមក្រោយលេងចាញ់គេ
ប្រភពពីMetroឱ្យដឹងថា បុរសអាយុ៤៥ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួន ក្រោយពីគំរាមបាញ់សម្លាប់ក្មេងប្រុសអាយុ១១ឆ្នាំម្នាក់ ។ ប៉ូលិសបានចាប់ខ្លួនជនសង្ស័យឈ្មោះ Michael Aliperti ដែលរស់នៅក្នុងទីក្រុងញ៉ូវយក កាលពីថ្ងៃអង្គារកន្លងមក ក្រោយពីបុរសនោះផ្ញើសារជាសំឡេងតាមរយៈម៉ាស៊ីនហ្គេម Xbox ទៅកាន់ក្មេងប្រុស ដែលលេងហ្គេមនោះដែរ ។
សារដែលផ្ញើទៅ គឺជាសារគំរាមបាញ់សម្លាប់ ។ ក្រោយពីបានផ្ញើសារជាសម្លេងរួច បុរសឆ្កួតនឹងហ្គេមរូបនេះ បានផ្ញើសារជាអក្សរតាមទូរស័ព្ទដៃថា នឹងទៅដល់ផ្ទះរបស់ក្មេងប្រុសដែលបាញ់សម្លាប់នៅក្នុងហ្គេម។
ប៉ូលិសថា Aliperti និងក្មេងប្រុសម្នាក់នោះ បានលេងហ្គេមនេះ កាច់កុងគ្នាអស់ពេលជាច្រើនខែមក
ហើយ។
ពួកគេក៏បានប្រាប់ឱ្យក្មេងៗឯទៀត បង្កើនការប្រុងប្រយ័ត្ន និងត្រូវព្យាយាមស្គាល់ថា នរណាជាគូប្រយុទ្ធរបស់យើងនៅក្នុងហ្គេម ។
ឈ្មោះAliperti ត្រូវបានចាប់ខ្លួនពីបទបង្កភាពអៀនខ្មាស់ និងការប៉ុនប៉ងបង្ករបួសស្នាមដល់កុមារ។
រូបគេត្រូវតម្កល់ប្រាក់នៅក្រៅឃុំចំនួន២៥០០ដុល្លារ។ ចំណែកឯកុមារាម្នាក់នោះ ត្រូវបានការពារដោយ
ប៉ូលិសជាពិសេស។ ប្រយ័ត្នទាំងអស់គ្នា សម្រាប់អ្នកលេង Fortnite, PUBG, និង ROS…..!
ទូរស័ព្ទចិន យកមកលក់អោយខ្មែរប្រើឡៃឡុង ចុះថ្លៃ ៩៥ភាគរយមិនខាតស្លាប់ហើយទេអី
នៅតាមប៉ុស្ដិ៍ទូរទស្សន៍មួយចំនួន តែងមានស្ទើរជារៀងរាល់ថ្ងៃ ម៉ោងផ្សាយពាណិជកម្មរបស់ក្រុមហ៊ុនទូរស័ព្ទមួយដែលអួតផលិតផលរបស់ខ្លួន។ និយាយពីរឿងការបញ្ចុះតម្លៃ លើសពីអស្ចារ្យ ចុះម្ដង់ ៩៥ ភាគរយ ហើយមានថែមដុំសាកថ្មទៀតផង (Power Bank)។ សុំសួរទៅវិញបើរបស់ល្អ ហេតុអីក៏ចុះថ្លៃសម្បើមម្លេះ? ក្រុមហ៊ុនមិនចេះចាយលុយទេអីដែលយកមកលក់ឡៃឡុងគ្រប់ពេលរហូតអញ្ចឹញ? និយាយឡើង" សូមរួសរាន់ព្រោះមានតែ ៥០ គ្រឿងប៉ុណ្ណោះ ហើយពេលខ្លះ ដាក់ថា នោសល់តែ ១០០ គ្រឿងតែប៉ុណ្ណោះ សូមតេមកឥឡូវនេះ!"
ជាគំនិតមួយសម្រាប់ពិចារណា មានគណនេយ្យហ្វេសប៊ូកឈ្មោះ Bong Vandy បានបង្ហោះថា " តម្លៃមុន ៣៣០ តែពេលនេះយកមកលក់ជូនខ្មែរគេថាតែ ៧៩ ដុល្លារទេ ចុះជាពិសេស ៩៥ ភាគរយ...ព្រះ តិចខាតឡុងចុង?"
រូបភាពពីហ្វេសប៊ូកក្នុងគណនេយ្យ...
សូមចុចស៊ែរអោយគ្រប់ដឹងផង! អ្នកចូលចិត្តអង្គុយដាក់ជើងលើតាបឡូឡាន មើលឲ្យហើយទៅ ប្រយ័ត្នស្តាយក្រោយ ដោយសារតែទម្លាប់បែបនេះ (មានវីដេអូ)
ពេលខ្លះយើងឧស្សាហ៍សង្កេតឃើញមនុស្សមួយចំនួនរាល់ពេលធ្វើដំណើរក្នុងរថយន្តជាមួយតៃកុងតែងតែអង្គុយដាក់ជើងនៅលើតាបឡូឡាន ដោយមិនបានដឹងពីគ្រោះថ្នាក់ និងផលប៉ះពាល់នៃទម្លាប់បែបនេះឡើយ។
ខាងក្រោមនេះគឺជាខ្សែវីដេអូនៃការធ្វើតេស្តសាកល្បងពីគ្រោះថ្នាក់ សម្រាប់អ្នកចូលចិត្តដាក់ជើងលើតាបឡូឡានបែបនេះ ដើម្បីដឹងថា ពេលរថយន្តជួបគ្រោះថ្នាក់ចរាចរណ៍ តើអ្នកមានទម្លាប់ដាក់ជើងបែបនេះរងគ្រោះថ្នាក់កំរិតណា?
ចង់ដឹងថា ការធ្វើតេស្តនោះយ៉ាងណា? ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
សូមទស្សនាវីដេអូខាងក្រោម៖
អស់ទាស់! ហុងកុងជះលុយជិត២០ពាន់លានដុល្លារ សំម្រាប់គំរោង បង្កើតព្រលានយន្តហោះថ្មី ឲ្យស៊ីដាច់ព្រលានយន្តហោះសិង្ហបុរី
ហុងកុងជាទីក្រុងមួយ ដែលសម្បូរទៅដោយហេដ្ឋារចនាសម័ន្ធទំនើបៗជាច្រើន តួយ៉ាងព្រលានយន្តហោះអន្តរជាតិក្នុងទីក្រុងហុងកុងត្រូវបានគេរាប់បញ្ជូលជាព្រលានយន្តហោះល្អបំផុតក្នុងពិភពលោក។ បើទោះជាយ៉ាងនេះក្តី ក្រុងហុងកុងនៅតែបន្តអភិវឌ្ឍន៍ព្រលានយន្តហោះខ្លួនឥតឈប់ឈរក្នុងរយៈពេល ២០ ឆ្នាំមកនេះ។ គម្រោង ថ្មីមួយដែលហុងកុងកំពុងតែអភិវឌ្ឍន៍នោះ គឺសាងសង់ពញរលានយន្តហោះថ្មីមួយជំនួសព្រលានយន្តហោះចាស់ Kai Tak ដែលបានសាងសង់ឡើងកាលពីឆ្នាំ ១៩៩៨។
ព្រលានយន្តហោះថ្មីនេះមានតម្លៃ ១៨ ពាន់លានដុល្លារ ស្ថិតនៅលើផ្ទៃដីយ៉ាងធំ មានកម្ពស់ ១២ ជាន់ និងមានទីក្រុង Skycity ទំហំ ២៤ ហិចតានៅក្នុងនោះផងដែរ។ ផ្នែកខ្លះនៃព្រលានយន្តហោះថ្មីនេះនឹងសាងសង់រួចរាល់ក្នុងឆ្នាំ ២០១៩ ខាងមុននេះ ដែលអាចប្រើប្រាស់បានជាធម្មតា ហើយគេនឹងបន្តបញ្ចប់ផ្នែកផ្សេងៗជាច្រើនទៀតនៅជុំវិញនោះរហូតដល់ឆ្នាំ ២០២៧ ឯណោះ។ លោកអ្នកអាចទស្សនារូបភាពគំរូនៃប្រលាន យន្តហោះថ្មីនេះ តាមរយៈរូបភាពដូចខាងក្រោម៖
...
ពិតជាអស្ចារ្យ ណាស់! ក្រុមហ៊ុន BMW ចេញម៉ូតម៉ូតូថ្មីដែលអាចបើកលើផ្លូវដោយខ្លួនឯង (មានវីដេអូ)
ពិតជាគួរអោយរំភើបមែនទែនដែលកាលពីពេលថ្មីៗនេះក្រុមហ៊ុន BMW បានបង្ហាញនូវម៉ូតូរបស់ខ្លួនដែលវាមានសមត្ថភាពអាចបើកបរដោយខ្លួនឯងគ្មានមនុស្សបញ្ជា។ វាអាចធ្វើដំណើរទៅតាមដងផ្លូវបានដោយគ្មានបញ្ហាអ្វីទាំងអស់។ ទោចក្រយាន្តយន្តនេះវាដំំណើរការបានដោយប្រើប្រាស់កម្មវិធី ដែលវាអាចបន្ថែមបន្ថយហើយនិងចាប់ហ្វ្រាំងដោយស្វ័យប្រវត្ត។
ម៉ូតូធំម៉ាក R1200GS នេះដែរគេបានចំណាយពេលរហូតដល់ទៅជាងពីរឆ្នាំឯណោះដើម្បីស្រាវជ្រាវនិងផលិតវាឡើងចេញជារូបរាង។ គួរអោយស្តាយតាមការអះអាងរបស់ក្រុមហ៊ុនបានអោយដឹងថាម៉ូតូស្វ័យប្រវត្តនេះមិនមែនគេបង្កើតឡើងដើម្បីដាក់លក់អោយអតិថិជនទិញប្រើប្រាស់ឡើយ តែគោលបំណងសំខាន់គឺដើម្បីធ្វើការសិក្សាពីលក្ខណៈសម្បត្តិ៍សុវត្ថិភាពដែលនឹងត្រូវគេដាក់បញ្ចូលទៅក្នុងយាន្តជំនិះផ្សេងទៀត៕
សូមទស្សនាវីដេអូខាងក្រោម៖
ច្បាស់ហើយពេលនេះ Apple បានដាក់បង្ហាញទូរស័ព្ទស៊េរីថ្មីទាំងបីប្រភេទនៅយប់ម៉ិុញដែលនឹងត្រូវចេញលក់នៅចុងខែនេះ
លោកអ្នកដែលស្រឡាញ់និងជាហ្វេនរបស់Appleពេលនេះច្បាស់ជារំជើបរំជួលជាមួយនឹងទូរស័ព្ទស៊េរីថ្មីទាំងបីប្រភេទរបស់Appleដែលបានដាក់បង្ហាញកាលពីយប់ម៉ិុញ។ ទូរស័ព្ទទាំងបីប្រភេទនោះរួមមាន iPhone XS, iPhone XS Max និង iPhone XR។
ខាងក្រោមនេះគឺជាកំលាំងម៉ាស៊ីននិងតម្លៃត្រួសៗនៅប្រទេសអាមេរិក៖
iPhone XS
ទម្ងន់ ១៧៧ក្រាម កម្រាស់ ៧,៧មីល្លីម៉ែត្រ
តួខ្លួនមុខក្រោយ ធ្វើពីកញ្ចក់ និងស៊ុមធ្វើពីអ៊ីណុក
ស៊ីម២ (Nano-SIM និង e-SIM)
បច្ចេកវិទ្យាមិនជ្រាបទឹក iP68
អេក្រង់ Super AMOLED ទំហំ ៥,៨អ៊ីញ កម្រិតភាពច្បាស់ 1125x2436 ភីកសែល ដង់ស៊ីតេ 458 ppi
ឈីប Apple A12 Bionic
អង្គផ្ទុកទំហំ...
អ្នកបើកបរយានយន្ត គួរតែមានរបស់នេះប្រើក្នុងពេលបើកបរ (មានវីដេអូ)
សុវត្ថិភាពក្នុងពេលបើកបរពិតជាសំខានខ្លាំងណាស់ សម្រាប់អ្នកបើកបររថយន្តត្រូវតែពាក់ខ្សែក្រវ៉ាតសុវត្ថិភាពជាប់ជានិច្ច។ យ៉ាងណាក្ដីក្នុងកំឡុងពេលបើកបរបើសិនជាមានពន្លឺជះមកលើយើងអាចធ្វើអោយយើងស្រវ៉ាំងភ្នែកនិងបង្កជាគ្រោះថ្នាក់ផ្សេងៗ។ បើសិនជាអ្នកមានឧបករណ៍មួយនេះ អ្នកនឹងលែងបារម្ភពីពន្លឺជះលើភ្នែកអ្នកពេលបើកបរទៀតហើយ។
ឡូយអស់ទាស់!!! រថយន្ត Land Rover ធ្វើការបង្ហាញការបើកឡានឡើងតាមកាំជណ្តើរទៅលើកំពូលភ្នំពិតជាមិនធម្មតាមែន…(វីដេអូ)
រថយន្ត Land Rover ធ្វើការបង្ហាញពីការប្រកួតប្រជែងនាគបើករថយន្តឡើងលើកំពូលភ្នំដែលមានកាំជណ្តើររាប់សិបកាំ ជំហានដ៏សាហាវដែលឈរនៅចន្លោះ Range Rover Sport Plug-In Hybrid និង Heaven’s Gate នៅលើភ្នំ Tianmen នៃប្រទេសចិន។ ការធ្វើតេស្តខ្លាំងរថយន្តទំនើបនេះនិងចង់ដឹងពីកម្លាំងដ៍ខ្លាំងបំផុតរបស់ម៉ាស៊ីនរថយន្តរួមទាំងកំពូលអ្នកបើកបរដ៏ពូកែផងដែរ។
តោះទស្សនាវីដេអូទាំងអស់គ្នា៖
ប្រទេសចិនបានបាញ់បង្ហោះផ្កាយរណបដើម្បីរុករកផ្នែកងងឹតនៃភពព្រះចន្ទ
ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបាននិយាយថាប្រទេសចិនបានចាប់ផ្តើមផ្កាយរណបមួយកាលពីថ្ងៃចន្ទ ទី២១ ឧសភា ដើម្បីបង្កើតទំនាក់ទំនងរវាងផែនដីនិងធ្វើការស៊ើបអង្កេតផ្នែកងងឹតនៃព្រះចន្ទ។
យោងតាមទីភ្នាក់ងារអវកាសជាតិចិន Xinhua បាននិយាយថាផ្កាយរណបនេះត្រូវបានបាញ់បង្ហោះនៅវេលាម៉ោង 5 និង 28 នាទីព្រឹក (2128 GMT ត្រូវថ្ងៃអាទិត្យ) នៅលើយានរ៉ុក្កែតឈ្មោះ Long March-4C ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះ Xichang នៅភាគនិរតីនៃប្រទេស។
លោក Zhang Lihua អ្នកគ្រប់គ្រងគម្រោងផ្កាយរណបបាននិយាយថា "ការបាញ់បង្ហោះនេះគឺជាជំហានសំខាន់មួយសម្រាប់ប្រទេសចិនដើម្បីសម្រេចគោលដៅរបស់ខ្លួនក្នុងនាមជាប្រទេសដំបូងគេដែលបានបញ្ជូនការស៊ើបអង្កេតទៅលើដែនដីព្រះច័ន្ទ" ។
ផ្កាយរណបនេះ ត្រូវបានគេស្គាល់ថា Queqiao ឬស្ពាន Magpie នឹងស្ថិតនៅលើគន្លងប្រហែល 455.000 គីឡូម៉ែត្រ (282 555 ម៉ាយល៍) ពីផែនដីហើយវានឹងក្លាយជាផ្កាយរណបទូរគមនាគមន៍ដំបូងបង្អស់នៅលើពិភពលោក។
ប្រទេសចិនមានបំណងផ្តួចផ្តើមជាមួយប្រទេសរុស្ស៊ីនិងសហរដ្ឋអាមេរិកឱ្យក្លាយជាមហាអំណាចអវកាសដ៏ធំមួយនៅឆ្នាំ 2030 ។ វាត្រូវបានគ្រោងនឹងចាប់ផ្តើមការសាងសង់ស្ថានីយ៍អវកាសផ្ទាល់ខ្លួនរបស់ខ្លួននៅឆ្នាំក្រោយ។
ទោះបីជាយ៉ាងណាក៏ដោយខណៈដែលប្រទេសចិនមានមហិច្ឆតារបស់ខ្លួនគឺក្នុងគោលបំណងសន្តិភាពសុទ្ធសាធ ដែលផ្ទុយពីការចោទប្រកាន់របស់អាមេរិកថាខ្លួនបានបន្តសកម្មភាពដើម្បីការពារប្រទេសដទៃពីការប្រើប្រាស់ដែលមានមូលដ្ឋានលើអាកាស។