ចាំមើលមានប្រសិទ្ធភាពអត់! គាំទ្រពេញទំហឹង! ក្រសួងសុខាភិបាលប្រកាសចាត់វិធានការក្ដៅលើអ្នកលក់ម៉ាស់ និងទឹកអាល់កុលឡើងថ្លៃ….
ភ្នំពេញ៖ ក្រសួងសុខាភិបាល នឹងពិភាក្សាជាមួយប៉ូលិសសេដ្ឋកិច្ច ដើម្បីចាត់វិធានការលើអ្នកលក់ម៉ាស់ និងទឹកអាល់កុល ដែលឆ្លៀតឱកាសឡើងថ្លៃខុសពីធម្មតា ខណៈដែលកម្ពុជា កំពុងមានករណីឆ្លងវីរុសCOVID-19 លើបុរសជនជាតិខ្មែរម្នាក់នៅខេត្តសៀមរាប។ នេះជាការបញ្ជាក់របស់លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅក្នុងសន្និសិទកាសែតស្តីពីវីរុសCOVID-19 នាយប់ថ្ងៃទី៧ មីនា។
លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា ពេលវេលានេះ គឺត្រូវរួមគ្នាដោះស្រាយបញ្ហាវីរុសកូរ៉ូណាប្រភេទថ្មី (COVID-19) ហើយមិនមែនជាពេលដែលត្រូវឆ្លៀតឱកាសរកស៊ី ដើម្បីក្លាយជាអ្នកមាននោះទេ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាល បាននិយាយដូច្នេះថា៖
«យើងមានតែធ្វើការងារជាមួយអាជីវករ(លក់ម៉ាស់) លើបញ្ហានេះ គឺយើងមានតែការណែនាំគាត់ ហើយបើគាត់មានការឡើងថ្លៃហួសអំពីលក្ខណៈជាក់ស្ដែង យើងអាចធ្វើយ៉ាងម៉េចពិភាក្សាជាមួយខាងប៉ូលិសសេដ្ឋកិច្ច ព្រោះគេនឹងមានវិធានការរបស់គេ ព្រោះគេខាងច្បាប់ ហើយខាងពេទ្យខ្ញុំគឺមានតែការណែនាំឱ្យធ្វើយ៉ាងម៉េចតម្លៃ(ម៉ាស់ និងទឹកអាល់កុល) នៅតម្លៃសមស្រប»។
លោក ម៉ម...
អ្នកសង្ស័យឆ្លងវីរុសកូរូណាកើនឡើង៤២៥ករណី តែក្រោយធ្វើតេស រកមិនឃើញ សូម្បីតែម្នាក់
រហូតដល់ម៉ោង៥ ល្ងាច ថ្ងៃទី៦ មីនា ២០២០ យើងនៅមិនទាន់រកឃើញករណីថ្មីនៅឡើយទេ យើងនៅតែរក្សា ១ករណីដដែល ដែលគាត់ជាជនជាតិចិន ហើយគាត់បានព្យាបាលជាសះស្បើយដោយគ្រូពេទ្យនៅក្រុងព្រះសីហនុ និងបានវិលត្រលប់ទៅប្រទេសចិនវិញ នៅថ្ងៃទី ១០ កុម្ភ: ២០២០។ នេះបើតាមការឲ្យដឹងពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបន្តថា យើងបានធ្វើតេស្តកើនដល់ ៤២៥ករណី តែមិនបានរកឃើញវិជ្ជមានមេរោគ COVID-19 នោះទេ ។ ដោយឡែក អ្នកប៉ះពាល់ផ្ទាល់ ៤នាក់ និង ៤០នាក់ ប៉ះពាល់ប្រយោល ជាមួយអ្នកជំងឺជនជាតិជប៉ុន ដែលតំរូវឱ្យគាត់នៅដោយឡែកពីគេចំនួន ១៤ថ្ងៃ និងតាមដានសុខភាពនោះ រហូតពេលនេះពួកគាត់ពុំទាន់មានរោគសញ្ញានៅឡើយទេ។
យើងនៅតែបន្តធ្វើការងារខាងលើនេះដោយសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរដែនដី មន្រ្តីអង្គការសុខភាពពិភពលោក WHO...
សូមចិត្តបងប្អូនជួយស៊ែផង🙏 អង្គការ UNICEF ណែនាំពីវិធីងាយៗ សម្រាប់ការពារ និងទប់ស្កាត់វីរុសកូរ៉ូណា Covid.19
វីរុសកូរ៉ូណាមានទំហំធំដែលមានវិជ្ជមានកោសិកាចាប់ពី ៤០០-៥០០ micro ហេតុនេះម៉ាសណាក៏អាចរារាំងវាមិនឱ្យចូលបានដែរ ហេតុនេះមិនចាំបាច់ធ្វើឱ្យឱសថការីកេងប្រវ័ញ្ចដោយការលក់ម៉ាសឃ្លុំមាត់ឡើយ។
វីរុសនេះមិននៅក្នុងអាកាសទេ តែវានៅលើដី ហេតុនេះវាមិនអាចចម្លងតាមខ្យល់អាកាសឡើយ។ វីរុសកូរ៉ូណាដែលនៅពេលដែលវាធ្លាក់ទៅលើផ្ទៃលោហៈ វារស់បាន១២ម៉ោង ហេតុនេះត្រូវលាងដៃនឹងសាប៊ូ និងទឹកឱ្យបានស្អាតគឺអាចការពារបានហើយ។
វីរុសកូរ៉ូណានៅពេលដែលវាទំលើក្រណាត់អាចរស់បាន ៩ម៉ោង ហេតុនេះត្រូវបោកខោអាវ ឬដាក់វាហាលថ្ងៃឱ្យបានពីរម៉ោងគឺល្មមអាចសម្លាប់វាបាន។
វីរុសនេះរស់នៅលើដៃយើងចំនួន១០នាទី ហេតុនេះត្រូវដាក់សំឡីអាកុលនៅក្នុងហោប៉ៅគឺអាចការពារបាន។ ប្រសិនបើវីរុសនោះត្រូវសីតុណ្ហភាពចាប់ពី ២៦-២៧ ˚c វានឹងងាប់ វាមិនរស់នៅក្នុងកន្លែងក្ដៅទេ ការផឹកទឹកក្ដៅ និងហាលថ្ងៃគឺល្អគ្រប់គ្រាន់ ។ មិនត្រូវហូបម្ហូបអាហារត្រជាក់។ ការខ្ពុរមាត់នឹងទឹកក្ដៅ និងអំបិលក៏ជួយការពារសាច់បំពង់ក និងការពារមិនឱ្យវាជ្រាបចូលទៅក្នុងសួត។
ការប្រកាន់ខ្ជាប់នូវសេចក្ដីណែនាំនេះគឺល្មមអាចការពារវីរុសបានហើយ។ ប្រភពព័ត៌មាន UNICEF
...
ចាំកាលទៀត! ការស្រាវជ្រាវរកឃើញថា បើស្ដ្រេសខ្លាំង គួរទៅលាងចាន អាចកាត់បន្ថយស្ត្រេសឆាប់រហ័សបំផុត
សម្រាប់អ្នកដែលរស់នៅមានគ្នាច្រើននៅក្នុងផ្ទះ ពិតជាមានអារម្មណ៍ថាអស់កម្លាំង ពេលក្រឡេកទៅមើលចានបាយដែលបរិភោគរួចមួយពេលៗ និង ជារឿយៗ គឺអ្នកតែងតែចង់គេចវេស មិនលាងចានឆ្នាំងនោះឡើយ ។
ការពិតទៅ យោងតាមការសិក្សាថ្មីៗនេះបានបង្ហាញថា ការលាងចានជួយឱ្យអ្នកកាត់បន្ថយស្រ្តេស និង ការធុញថប់ទៅវិញទេ ប្រសិនបើអ្នកធ្វើវាចេញពីចិត្ត ។ នេះបើតាមការសិក្សារបស់ក្រុមអ្នកស្រាជ្រាវនៃសាកលវិទ្យាល័យរដ្ឋ Florida ដែលសិក្សាទៅលើសិស្សប្រមាណជា៥១នាក់ ដែលបានលាងចានច្រើន ។
ក្រុមអ្នកស្រាវជ្រាវបានឱ្យដឹងបន្ទាប់ពីធ្វើការអង្កេតជាមួយអ្នកទាំង៥១ រួចហើយជាមួយនឹងការឱ្យពួកគេធ្វើតាមសកម្មភាពខ្លះៗដែលបានរៀបចំពេលកំពុងលាងចាន ដែលមានសរសេរនៅក្នុងក្រដាស “ចំនុចដែលត្រូវប្រុងប្រយ័ត្ន និងត្រូវអាន” ដែលនិយាយអំពីការដកដង្ហើមចេញចូល ការផ្ចង់អារម្មណ៍ នឹងទទួលយករូបភាពទាំងអស់ពេលយើងកំពុងធ្វើជាដើម ។
ជាលទ្ធផល បានបង្ហាញឱ្យយើងឃើញថា អ្នកដែលលាងចានដោយផ្ចង់អារម្មណ៍ ផ្តោតទៅលើក្លិនសាប៊ូ ទទួលយកអារម្មណ៍ពីទឹកជាដើម គឺពិតជាអាចកាត់បន្ថយអារម្មណ៍តានតឹងរបស់ពួកគេបាន មិនត្រឹមតែប៉ុណ្ណោះបែជាបង្កើនអារម្មណ៍នៃការលើកទឹកចិត្តឱ្យពួកគេ ២៥% ក៏ដូចជាកាត់ផ្តាច់ភាពភ័យខ្លាចក្នុងអារម្មណ៍បាន ២៧%...
ជួយស៊ែអោយគ្រប់គ្នាដឹងផង! ៧ចំណុចនេះហើយដែលមេរោគកូរ៉ូណាខ្លាចបំផុត
៧ចំណុច មេរោគកូរ៉ូណាខ្លាចបំផុត!…សម្រាប់មេរោគកំណាចកូរ៉ូណាវីរុស ឬ COVID-19 ដែលកំពុងឆ្លងរាលដាលស្ទើរតែទូទាំងពិភពលោកនាពេលនេះ មិនមែនគ្មានអ្វីយកឈ្នះលើវាបាននោះទេ ព្រោះមេរោគនេះក៏មានចំណុចអន់ ដែលវាមិនអាចយកឈ្នះបានដែរ។
ខាងក្រោមនេះ គឺរឿង ៧យ៉ាងដែលមេរោគ COVID-19 ខ្លាចបំផុត៖
1-ខ្លាច UV (ពន្លឺថ្ងៃ) 2-ខ្លាចសីតុណ្ហភាព 56អង្សាC 3-ខ្លាចកន្លែងដែលមានខ្យល់អាកាសបក់ចេញចូលល្អ 4-ខ្លាចទឹកថ្នាំសម្លាប់មេរោគ ខ្លរីន 5-ខ្លាចអាល់កុល 75% 6-ខ្លាចការលាងដៃញឹកញាប់ 7-ខ្លាចប្រព័ន្ធប្រឆាំងជំងឺដ៏រឹងមាំរបស់មនុស្ស
សរុបមកវិញ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយ ចំពោះរឿងទាំង៧យ៉ាង ដែលវីរ៉ុសកូរ៉ូណាខ្លាច ជាពិសេសនោះគឺប្រភេទមនុស្សមាន ប្រព័ន្ធភាពសាំរាងកាយខ្លាំង គឺមេរោគរលាកផ្លូវដង្ហើមប្រភេទថ្មីនេះ មិនអាចឆ្លងមកយាយីពួកគេបានឡើយ។ ម្យ៉ាងទៀត ការរស់នៅស្អាត អនាម័យខ្លួនប្រាណ ដោយ លាងដៃនិងសាប៊ូជាប្រចាំ ក៏អាចជួយការពារពីការឆ្លងមេរោគនេះបានមួយកំរិតផងដែរ៕
សូមបញ្ជាក់ថា...
ពេលអ្នកប្រទះឃើញសញ្ញាបែបនេះ បញ្ជាក់ថាបេះដូងមានបញ្ហាហើយ… តើងគួរត្រៀមអ្វីខ្លះ?
ពិតណាស់ហាត់ប្រាណ ជាទម្លាប់រស់នៅល្អមួយ ជួយដល់សុខភាពបានច្រើន ទាំងផ្លូវកាយ និងផ្លូវចិត្ត។ ប៉ុន្តែក្នុងស្ថានភាពសុខភាពខ្លះ ពិសេសបើយើងមានទម្លាប់រស់នៅគ្មានសុខភាពល្អច្រើនឆ្នាំ ហើយចង់ចាប់ផ្តើមហាត់ប្រាណដើម្បីសុខភាព គួរប្រយ័ត្នប្រយែងបន្តិច គួរចាប់ផ្តើមឲ្យបានត្រឹមត្រូវ ហើយបើប្រទះឃើញសញ្ញាមិនប្រក្រតីណាមួយ ត្រូវបញ្ឈប់ជាបន្ទាន់ ព្រោះអាចឆក់យកជីវិតយើងបាន។ អត្ថបទនេះ នឹងលើកឡើងសញ្ញាបញ្ហាបេះដូងអំឡុងពេលហាត់ប្រាណ ឲ្យគ្នាយើងបានដឹង។
១- ទម្លាប់រស់នៅដែលប្រឈមជំងឺបេះដូង
ទម្លាប់រស់នៅអង្គុយច្រើន ជាកត្តាប្រឈមចម្បងនាំឲ្យកើតជំងឺបេះដូង។ យោងទៅតាមសហព័ន្ធសុខភាពបេះដូងពិភពលោក មិនហាត់ប្រាណ អាចបង្កើនកត្តាប្រឈមជំងឺបេះដូងរហូតដល់ទៅ ៥០ ភាគរយ ខណៈកត្តាប្រឈមផ្សេងទៀតរួមមាន៖
– របបអាហារមានខ្លាញ់អាក្រក់ច្រើន
– ជំងឺទឹកនោមផ្អែមប្រភេទ ២
– សម្ពាធឈាមឡើងខ្ពស់
– ជក់បារី
– កូលេស្តេរ៉ូលខ្ពស់
– ធាត់លើសទម្ងន់
– ប្រវត្តិគ្រួសារមានជំងឺបេះដូង
កាត់បន្ថយកត្តាប្រឈមទាំងនេះ អាចកាត់បន្ថយឱកាស គាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល និងតម្រូវការព្យាបាលដោយប្រើប្រាស់ថ្នាំផ្សេងៗ រួមបញ្ចូលទាំងការវះកាត់ទៀតផង។
បន្តធ្វើឲ្យរាងកាយបញ្ចេញសកម្មភាព...
អាចទេ អ្នកឆ្លង COVID-19 ដួលសន្លប់ ឬស្លាប់ភ្លាមៗ?
ប៉ុន្មានថ្ងៃនេះមានករណីមនុស្សដួលសន្លប់ និងស្លាប់ភ្លាមៗ ដែលក្នុងនោះមានទាំងជនជាតិបរទេស និងជនជាតិខ្មែរ។ ស្របពេលដែលភិភពលោកកំពុងវាយលុយដោយ COVID-19 ធ្វើឲ្យមតិសាធារណៈមួយចំនួនសង្ស័យថា អ្នកទាំងនោះសន្លប់ ឬស្លាប់ដោយCOVID-19?
បដិសេធការលើកឡើងខាងលើនេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលបកស្រាយថា ជំងឺឆ្លងទាំងអស់ ក្នុងនោះមានទាំងជំងឺ COVID-19 មិនអាចធ្វើឲ្យអ្នកជំងឺដួលសន្លប់ ឬស្លាប់ភ្លាមៗទាន់ហន់បានទេ។
ជំងឺឆ្លងត្រូវការពេលវេលាច្រើនថ្ងៃដើម្បីវិវត្តជំងឺ ដូចជា ចាប់ផ្តើមក្តៅខ្លួន អស់កម្លាំង ក្អកស្ងួត ហៀរសម្បោរ និងករណីធ្ងន់ធ្ងរអាចវិវត្តទៅហត់ស្រាល និងវិវត្តសន្សឹមៗទៅហត់មធ្យម ហើយបន្ទាប់មកហត់ខ្លាំង។
ក្នុងនោះដែរ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បញ្ជាក់ថា អ្នកជំងឺដែលដួលសន្លប់ ឬអាចស្លាប់ទាំងទាន់ហន់ភ្លាមៗ ច្រើនតែជាអ្នកជំងឺមិនឆ្លង ដូចជា ជំងឺគាំងបេះដូង គ្រោះថ្នាក់សរសៃឈាមខួរក្បាល ជំងឺខ្វះអុកស៊ីសែនខួរក្បាលរយៈពេលខ្លី (ខ្យល់គរ) ឈរក្រោមកម្តៅថ្ងៃធ្វើឲ្យខ្សោះជាតិទឹកធ្ងន់ធ្ងរ ផឹកស្រាស្រវឹងធ្ងន់ធ្ងរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក...
ដំណឹងល្អ គ្រូពេទ្យជប៉ុន ប្រាប់វិធីបង្កាវីរុសកូរូណា គឺត្រូវញាំទឹក១៥នាទីម្តង កុំឲ្យស្ងួតកដាច់ខាត
គ្រូពេទ្យជនជាតិជប៉ុន ដែលកំពុងតែព្យាបាលករណី COVID-19 បានផ្ដល់ឪវាទដ៏ប្រសើរបំផុតក្នុងការកាពារ ក៏ដូចជាបង្ការកុំឲ្យឆ្លងវីរុស COVID-19 នេះដូចខាងក្រោម៖
គ្រប៉គ្នាគួរធ្វើយ៉ាងណាឲ្យមាត់ និងបំពង់កមានសំណើមជានិច្ចមិនឲ្យស្ងួតជាដាច់ខាត ញ៉ាំទឹកមួយចំនួនរៀងរាល់១៥នាទីម្ដង។ ហេតុអ្វី? ទោះបីជាវីរុសចូលក្នុងមាត់អ្នកក៏ដោយ ការផឹកទឹកឬវត្ថុរាវផ្សេងទៀត នឹងជួយលាងសម្អាតវាតាមបំពង់អាហារចូលទៅក្នុងក្រពះ។
នៅពេលវីរុសស្ថិតក្នុងក្រពះ-អាស៊ីដអ៊ីដ្រូក្លរីកក្នុងក្រពះរបស់អ្នក នឹងសម្លាប់មេរោគទាំងអស់នោះ។ ប្រសិនបើអ្នកមិនផឹកទឹកឲ្យបានគ្រប់គ្រាន់ នឹងទៀងទាត់ទេ វីរុសអាចចូលក្នុងបំពង់ខ្យល់ហើយវានឹងចូលទៅក្នុងសួតរបស់អ្នកដែលវាបង្កទៅជាគ្រោះថ្នាក់ខ្លាំងក្នុងការកើតជំងឺរលាកសួតប្រភេទថ្មី។ម្យ៉ាងវិញទៀត នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC ក៏បានធ្វើសេចក្ដីណែនាំពាក់ព័ន្ធរបៀបឆ្លងវីរុស COVID-19 នឹងរបៀបបង្ការកុំឲ្យឆ្លងដូចខាងក្រោម៖
មេរោគកូរ៉ូណាវីរុសប្រភេទថ្មី ឆ្លងតាមរយ:ដំណក់ទឹកតូចៗ ដែលខ្ទាតចេញមកក្រៅតាមរយ:ក្អកឬកណ្តាស ។ ត្រូវចងចាំថា ដំណក់ទឹកតូចៗអ្នកជំងឺដល់ទីណា មេរោគនឹងទៅដល់ទីនោះ ។ អ្នកវិទ្យាសាស្រ្តរកឃេីញថា ចំងាយខ្ទាតចេញពីមុខមនុស្សយេីងចំងាយបាន ៣ហ្វីត បេីគិតពីរង្វាស់ម៉ែត្រគឺ ៩០សង់ទីម៉ែត្រ ។
ដូច្នេះបេីយេីងនៅឆ្ងាយពីអ្នកជំងឺលេីសពី១ម៉ែត្រ...
ដំណឹងបន្ទាន់! ពីវិធីការពារវីរុសកូរូណាដ៏មានប្រសិទ្ធភាព កុំយកដៃប៉ះមុខ និងត្រូវលាងដៃឲ្យបានញឹកញាប់ និងមិនត្រូវ…
នៅក្នុងបាឋកថាពន្យល់ដល់អ្នកសារព័ត៌មាន នៅឯវិទ្យាស្ថានជាតិសុខភាពសាធារណៈ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល បានលើកឡើងថា វិធីដ៏សាមញ្ញ និងមានប្រសិទ្ធភាពបំផុតក្នុងការការពារពីការឆ្លងជំងឺកូរ៉ូណា ឬ COVID-19 ដោយរួមទាំងជំងឺឆ្លងជាច្រើនប្រភេទផ្សេងទៀតផងនោះ គឺ ការលាងដៃឱ្យបានជ្រះស្អាត លាងឱ្យបានញឹកញាប់ និងកាត់បន្ថយការយកដៃប៉ះបរិវេណផ្ទៃមុខឱ្យនៅតិចបំផុត ។
លោកវេជ្ជបណ្ឌិត លីសូវ៉ាន់ពន្យល់ថា ការឆ្លងជំងឺពីមនុស្សម្នាក់ ទៅអ្នកផ្សេងទៀតមាន ២ ប្រភេទសំខាន់ គឺ៖
១. ឆ្លងតាមខ្យល់ គឺនៅពេលអ្នកជំងឺក្អក ឬ កណ្តាស់ ជាដើម មេរោគដ៏ច្រើន ក៏រសាត់អណ្តែតនៅក្នុងលំហខ្យល់ ពេលអ្នកណាផ្សេងដកដង្ហើមស្រូបខ្យល់នោះចូលក្នុងខ្លួន មេរោគក៏ចូលទៅក្នុងខ្លួនមនុស្សទាំងនោះដែរ ។ មេរោគប្រភេទនេះ មានដូចជា ជំងឺរបេង ,...
សម្តេចតេជោ ចូលរួមអបអរ បើថ្នាំគ្រុនចាញ់អាចព្យាបាលអ្នកជំងឺកូរ៉ូណា បានមែននោះ
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមអបអរសាទរចំពោះរដ្ឋាភិបាលចិន ដែលក្រុមវេជ្ជបណ្ឌិតចិនបានប្រកាសរកឃើញឱសថព្យាបាលមេរោគ COVID-19 ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិត បញ្ចប់ការសិក្សា ឆ្នាំ២០១៨-២០១៩ សរុប១,៩៧៧នាក់ នារី៨១៥នាក់ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ ។
សម្តេចបានបន្ថែមថា កាលពីម្សិលមិញរដ្ឋាភិបាលចិន បានប្រកាសរកឃើញឱសថព្យាបាលជំងឺនេះបាន ដោយប្រើប្រាស់ថ្នាំព្យាបាលជំងឺគ្រុនចាញ់ ។ ដូច្នេះ ប្រសិនបើព័ត៌មាននេះពិត ហើយអាចព្យាបាលជំងឺនេះជា មែននេះ សភាពការណ៍នឹងអាចរំលត់ក្នុងរយៈពេលដ៏ខ្លីខាងមុខ ។
សូមជម្រាបថា បើតាមទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ ចេញផ្សាយថ្ងៃទី១៧ កុម្ភៈ...
ពិតជាល្អណាស់គាំទ្រ100% ! យុវជនកម្ពុជាជាង ៧០០នាក់ យកទិវានៃក្តីស្រឡាញ់ស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាម ជួយសង្គ្រោះអាយុជីវិត ដល់ជនរងគ្រោះ
ភ្នំពេញ ៖ សិស្សនិស្សិតនិងយុវជនកាកបាទក្រហមកម្ពុជាប្រមាណជាង៧០០នាក់ បានយកទិវានៃក្តីស្រឡាញ់ ស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមជួយ ដើម្បីសង្គ្រោះអាយុជីវិតដល់ជនរងគ្រោះដែលត្រូវការឈាមជាចាំបាច់។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានឲ្យដឹងនៅក្នុងយុទ្ធនាការបរិច្ចាគឈាមនៅក្នុងទិវានៃក្តីស្រលាញ់ ក្រោមប្រធានបទ«ផ្តល់ឈាមផ្តល់ក្តីស្រលាញ់» កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ថា ចាប់តាំងពីឆ្នាំ២០១៣ មកមជ្ឈមណ្ឌលជាតិផ្តល់ឈាមតែងតែយកទិវានៃក្តីស្រលាញ់រៀបចំពិធីបរិច្ចាគឈាមជារៀងរហូតមក ដើម្បីឲ្យយុវវ័យមានការយល់ដឹងពីសារៈសំខាន់ នៃការផ្តល់ឈាមពិសេសផ្សារភ្ជាប់នៃទិវានេះទៅជាទិវានៃការធ្វើសកម្មភាពមនុស្សធម៌នៅក្នុងសង្គមនិងបង្កលក្ខណៈឲ្យយុវជនជ្រើសរើសការធ្វើសកម្មភាពសប្បុរសធម៌ល្អប្រពៃក្នុងចំណោមការងារសង្គមដ៏ល្អប្រពៃជាច្រើនរបស់ខ្មែរយើងគឺការបរិច្ចាគឈាមដោយស្ម័គ្រចិត្តដែលកើតចេញពីក្រអៅបេះដូងប្រកបដោយមោទនភាពភាពថ្លៃថ្នូរសាមគ្គីភាពនិងមនុស្សធម៌។
លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ជាងនេះទៅទៀតការរៀបចំពិធីបរិច្ចាគឈាមនេះក៏ដើម្បីបង្កើតជាទម្លាប់និងប្រែក្លាយទិវានៃក្តីស្រលាញ់ទៅជាវប្បធម៌ នៃការចែករំលែកតាមរយៈការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងជំរុញលើកកម្ពស់ឲ្យយុវជនប្រជាជនទូទៅចូលរួមសកម្មភាពជាមួយសេវាកម្មជាតិ ផ្តល់ឈាមនៅទូទាំងប្រទេស ដើម្បីធានាឲ្យមានការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺ ដែលកំពុងត្រូវការឈាមនៅគ្រប់មន្ទីរពេទ្យទាំងអស់ ដោយគ្មានការរើសអើងមិនប្រកាន់ពូជសាសន៍ឬ សាសនា។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានបន្តថា ការទទួលបានអំណោយឈាមគ្រប់គ្រាន់នឹងអាចជួយសង្គ្រោះដល់ជីវិតអ្នកជំងឺបានទាន់ពេលវេលាពិសេសអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ដូចជាជំងឺទាក់ទិននឹងការហូរឈាមតាមប្រដាប់រំលាយអាហារ ការវះកាត់ជំងឺបេះដូង គ្រោះថ្នាក់ចរាចរណ៍ ការហូរឈាមមិនប្រក្រតី នៅមុននិងក្រោយពេលសម្រាលកូន ជំងឺខ្សោយតម្រង់នោម ការព្យាបាលថែទាំជំងឺមហារីកពិសេស ការដូរក្រលៀន...
ដំណឹងបន្ទាន់ក្រសួងសុខាភិបាល ថាការពាក់ម៉ាស់មិនត្រឹមត្រូវ គឺងាយឆ្លងមេរោគ ជាងអត់ពាក់ទៀត
មន្ត្រីជំនាញក្រសួងសុខាភិបាល អះអាងថា ការពាក់ម៉ាស់មិនស្របតាមក្បួនបច្ចេកទេសត្រឹមត្រូវ គឺវាងាយបង្កអត្រាឆ្លងជំងឺ និងមេរោគនានា នៅតាមរន្ធច្រមុះ និងផ្លូវដង្ហើមរបស់យើង ច្រើនជាងការមិនពាក់ម៉ាស់។
បើតាមលោកស្រីវេជ្ជបណ្ឌិត តេង ស្រី ប្រធាននាយកដ្ឋានជំងឺឆ្លងនៃក្រសួងសុខាភិបាល បានថ្លែងប្រាប់BTV បន្ថែមនៅថ្ងៃទី១០ ខែកុម្ភៈនេះ ថា ការពាក់ម៉ាស់ត្រឹមត្រូវបានតាមបច្ចេកទេស ដំបូងយើងគួរត្រូវលាងដៃអោយស្អាតនឹងសាប៊ូ រួចហើយទើបយកម៉ាស់មកពាក់ ហើយនៅពេលដែលពាក់គឺត្រូវប្រាកដថា ម៉ាស់នោះ គឺបាំងជិតមាត់ និងច្រមុះរបស់យើង នៅកន្លែងដែលមិនមានសុវត្ថិភាព ហើយម៉ាស់ ដែលបានពាក់ម្តងហើយសូមយកវាបោះចោលនៅកន្លែងដែលមានសុវត្ថិភាព។
អ្នកស្រីវេជ្ជបណ្ឌិត តេង ស្រី បន្តថា មូលហេតុដែលការពាក់ម៉ាស់ងាយនឹងឆ្លងមេរោគនានានោះ គឺដោយសារពលរដ្ឋដែលពាក់ម៉ាស់នោះ គេតែងសង្កេតឃើញថា ម៉ាស់នោះបានពាក់ម្តងហើយគឺបានយកមកពាក់ម្តងទៀត ជាពិសេសនៅអំឡុងពេល ភាគច្រើនគឺឧស្សាហ៍យកដៃទាញម៉ាស់ចុះឡើង ខណៈដែលដៃរបស់យើងបានចាប់កាន់ប៉ះពាល់របស់របរជាច្រើន ហើយជាប់មកជាមួយនៅមេរោគជាច្រើន។...
យូរហើយទើបប្រកាស ! ក្រសួងសុខាភិបាល ឲ្យគ្រប់ម្ចាស់ហាងថែសម្ផស្ស ទៅសុំច្បាប់ មុនដំណើរការ
ក្រសួងសុខាភិបាល ប្រាប់ម្ចាស់មជ្ឈមណ្ឌលកែសម្ផស្ស និង ម្ចាស់មជ្ឈមណ្ឌលថែរក្សាសម្ផស្សទាំងអស់ ដែលកំពុងដំណើរដោយមិនទាន់មានច្បាប់ ឬក៏មានបំណងចង់បើក ឲ្យទាក់ទងទៅក្រសួងសុខាភិបាល ដើម្បីទទួលបានច្បាប់អនុញ្ញាតត្រឹមត្រូវ។ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាននេះ តាំងពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ដោយអ្នកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ជាអ្នកនាំពាក្យ ចុះហត្ថលេខាជំនួសលោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង។
ក្រសួងសុខាភិបាល ព្រមានដូច្នេះថា៖«ក្នុងករណី លោក លោកស្រី ជាម្ចាស់មជ្ឈមណ្ឌលកែសម្ផស្ស និងថែរក្សាសម្ផស្សណា មិនគោរព និងមិនអនុវត្តសេចក្តីជូនព័ត៌មាននេះ ក្រសួងសុខាភិបាល នឹងមានវិធានការរឹងរ៉ឹងទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ដែលមានជាធរមាន»។
ក្រសួង បញ្ជាក់ថា ការចេញវិធានការនេះ គឺដើម្បីពង្រឹងការអនុវត្តឲ្យស្របតាមបទដ្ឋានបច្ចេកទេស ដែលធានាបាននូវសុវត្ថិភាព គុណភាព និង ប្រសិទ្ធភាព...
សូមប្រយ័ត្ន និងជួយស៊ែអោយគ្រប់គ្នាបានដឹងផង! ហាមកោសខ្យល់អោយក្មេងដាច់ខាត បើមិនចង់ឲ្យមានប៉ះពាល់ និងគ្រោះថ្នាក់ដល់ក្មេង….
«ហាមកោសខ្យល់អោយក្មេងដាច់ខាត» (មនុស្សធំក៏មិនគួរកោសខ្យល់ រឺជប់ខ្យល់ដូចគ្នា)
យើងសង្កេតឃើញថាប្រជាពលរដ្ឋខ្មែរពេលកូនឈឺ មិនស្រួលខ្លួន រឺក្តៅខ្លួន តែចាប់កូនកោសខ្យល់មិនថាតូចឬធំទេ ដែរការកោសខ្យល់នេះផ្តល់ផលប៉ះពាល់ និងគ្រោះថ្នាក់ដល់ក្មេងយ៉ាងខ្លាំង។
-ការកោសខ្យល់ផ្តល់ផលប៉ះពាល់ និងគ្រោះថ្នាក់ដូចជា:
១» ដោយសារការកកិតស្បែក និងសាច់ដុំធ្វើអោយកំដៅក្មេងរិតតែក្តៅខ្លាំងឡើងថែមទៀត នាំអោយក្មេងប្រឈមនឹងការប្រកាច់
២» ពេលក្មេងឈឺ ក្តៅខ្លួន ធ្វើអោយក្មេងបាត់បង់ជាតិទឹក និងជាតិស្ករ ហើយបើយើងកោសខ្យល់ថែមទៀតនាំអោយកាន់តែបាត់បង់ជាតិទឹក និងជាតិស្ករ នាំអោយក្មេងកាន់តែអស់កម្លាំង ឬអាចសន្លប់
៣» ការកោសខ្យល់ខ្លាំងៗ អាចនាំអោយខូចខាតសាច់ដុំ បែកសាច់ដុំ ធ្វើអោយកំទេចសាច់ដុំទាំងនោះទៅកកស្ទះនៅតំរងនោម(ខ្មែរយើងហៅក្រលៀន) នាំអោយខូចតំរងនោម
៤» អាចនាំមានជំងឺរលាកស្បែក និងសាច់ដុំ ……………
ការកោសខ្យល់ប្រៀបដូចជាការធ្វើទារុណកម្មមួយទៅលើក្មេង មិនត្រឹមតែមិនបានប្រយោជន៍ ថែមទាំងនាំគ្រោះថ្នាក់ដល់ក្មេងទៀត។ រួមគ្នាលុបបំបាត់ទំលាប់ណាដែលខុសឆ្គងរបស់ប្រជាពលរដ្ឋខ្មែរ ដើម្បីប្រយោជន៍ពួកយើងទាំងអស់គ្នា។
ការផ្តាំផ្ញើ «ពេលឈឺគួរទៅពិគ្រោះនឹងពេទ្យជំនាញ»
វេជ្ជ. ហ៊ាង រតនា Dr....
ចុមម៉េចចឹង ! និស្សិតខ្មែរមកពីចិនចង់តេស្ដឈាមរកវីរុសកូរ៉ូណា ពេទ្យធំៗខ្មែររុញដាក់គ្នាមិនហ៊ានពិនិត្យ
និស្សិតប្រមាណ៣០នាក់មកពីទីក្រុងវូហានប្រទេសចិន ក្រោយពីបានចូលមកក្នុងប្រទេសកម្ពុជា ដោយចេញលុយថ្លៃយន្ដហោះដោយខ្លួនឯង ព្រមទាំងចូលតាមច្រកអន្តរជាតិប៉ោយប៉ែតរួចមក ក្រសួងសុខាភិបាលបាននិយាយថាខ្លួននឹងយកចិត្តទុកដាក់ចំពោះរឿងនេះ ។ ប៉ុន្តែផ្ទុយទៅវិញពេទ្យធំៗ ដែលជាស្ថាប័នស្រាវជ្រាវវេជ្ជសាស្រ្តប្រចាំប្រទេសកម្ពុជាបានរុញដាក់គ្នាទៅវិញទៅមក ដោយមិនមានការទទួលខុសត្រូវលើរឿងនេះឡើយ ។
និស្សិតម្នាក់ក្នុងចំណោមនិស្សិតឯទៀតបានសរសេរនៅលើបណ្ដាញសង្គម Facebook ថាខ្លួនព្រោះតែមិនចង់ឲ្យនាំទុក្ខដល់គ្រួសារ និងប្រទេសជាតិបានជាចូលខ្លួនទៅពិនិត្យឈាមរក Coronavirus តែខលច្រើនដងទៅកាន់លេខ 115 ដើម្បីសាកសួរព័ត៌មាន ក៏ដូចជាចង់ស្វែងរកជំនួយក្នុងការពិនិត្យឈាមរកវីរុស ស្រាប់តែមិនមានចំណាត់ការចំពោះរឿងនេះនោះទេ ហើយបាននិយាយយ៉ាងខ្លីថា ជាភាពមិនប្រាកដប្រជានៃស្ថាប័នមួយ ទំនងសំដៅទៅលើក្រសួងសុខាភិបាលតែម្ដង ។ និស្សិតម្នាក់បានសរសេរឡើងនៅក្នុងបណ្ដាញសង្គមថា៖
សំខាន់ចំពោះនិស្សិតទេីបមកពីចិនហេីយមានបំណងធ្វេីតែសឈាម!សំខាន់ចំពោះមនុស្សទូទៅមានបំណងធ្វេីតែសឈាមរកCoronaVirus!
ពួកយេីងគ្រាន់តែចង់ពិនិត្យឈាមរកCoronaVirus ដែលអាចឆ្លងក្នុងរយៈពេលជិះយន្តហោះប្រហែល១០ម៉ោង(គិតទាំង transit period) ព្រោះមិនចង់នាំទុកដល់គ្រួសារក៏ដូចជាប្រទេសទាំងមូល។
យេីងព្យាយាម callទៅ១១៥ដេីម្បីសាកសួរពត៌មាន វាយទៅជិត១លានដងតែគ្មានបានការទេនៅពេលដែលព្យាយាមភ្ជាប់ទៅសហការី បេីមិនដាច់ក៏គ្មានអ្នកលេីក។គ្មានវិធីអីផ្សេង ក៏នាំគ្នាទៅប៉ាស្ទ័រដេីម្បីសួរគេរកតែសឈាមរកCoronaVirusហ្នឹង ហេីយគេប្រាប់អោយទៅពេទ្ររុស្សី។ពេលទៅដល់ពេទ្យរុស្សី លឺពេទ្យមួយក្រុមនិយាយគ្នាចុមម៉េចអោយមកនេះវិញ។
ភាពមិនប្រាកដប្រជានៃស្ថាប័នមួយ
យ៉ាងណាពេលដល់ពេទ្យរុស្សី ពេទ្យនិយាយប្រាប់យេីងថាចាំមានរោគសញ្ញាចាំមកពិនិត្យ។ហេីយយេីងក៏មិនត្រូវបានពិនិត្យឈាមទេ...
សូមប្រយ័ត្ន ខ្ទឹមសមិនត្រឹមមិនអាចការពា វីរុសកូរ៉ូណាបានទេ ថែមទាំងអាចរលាកច្រមុះ ងាយឆ្លងមេរោគផ្លូវដង្ហើមកាន់តែឆាប់…
ប៉ុន្មានថ្ងៃក្រោយផ្ទុះព័ត៌មានវីរុសកូរូណាថ្មី មានការចែករំលែកតៗគ្នាថា ខ្ទឹមសអាចការពារជំងឺនេះបាន។ តើការលើកឡើងនេះត្រឹមត្រូវដែរ ឬទេ? លោកវេជ្ជបណ្ឌិត សូ សំណាង ឯកទេសទូទៅ និងបានបម្រើការ មង្គលទួលសង្កែ គ្លីនិច បានឲ្យដឹងថា នោះជារឿងមិនពិតឡើយ។
លោកក៏បានបន្តទៀតថា ការយកខ្ទឹមសដាក់ជាប់ខ្លួន ឬខ្លះទៀតយកទៅដាក់ក្នុងច្រមុះ ព្រោះជឿថាពេលមេរោគផ្លូវដង្ហើមប្រភេទថ្មីនោះស្រូបចូលទៅ ខ្ទឹមសអាចសម្លាប់បាន។ តែទង្វើនោះអាចបណ្ដាលឲ្យរលាកបាន ព្រោះខ្ទឹមសមានជាតិក្ដៅ-កាត់ ដែលនាំឲ្យអាចដាច់រលាត់ ច្រមុះ ឬស្បែកបើដាក់ជាប់រហូត ហើយបើអ្នកមានបើរលាកសាច់ច្រមុះ គឺអាចប៉ះពាល់ដល់ផ្លូវដង្ហើម ព្រោះងាយឆ្លងមេរោគចូល។
ដូចនេះការបំផុសព័ត៌មានថា ខ្ទឹមសអាចជួយការពារបាន សូមកុំជឿឲ្យសោះ ព្រោះនោះជាយុទ្ធសាស្ត្រទីផ្សារ ឬការបំភ្លៃគ្មានមូលដ្ឋាន និងការស្រាវជ្រាវច្បាស់លាស់។
ដើម្បីការការពារខ្លួនពីជំងឺកូរូណាប្រភេទថ្មី យើងមិនត្រឹមតែពាក់ម៉ាស់ប៉ុណ្ណោះទេ លោកវេជ្ជបណ្ឌិត សូ សំណាង បានណែនាំឲ្យពាក់ម៉ាស់ប្រភេទ KN95...
អាសន្នធំហើយ! អ្នកនាំពាក្យថា កម្ពុជាមិនមានការបិទជើងហោះហើរពីចិនទេ! (មានវីដេអូ)
កម្ពុជានឹងមិនបិទជើងហោះហើរពីប្រទេសចិនមកកម្ពុជានោះទេ បើទោះបីករណីមេរោគមេរុសថ្មីកូរុណាបានកើតឡើងនៅប្រទេសកម្ពុជាហើយនោះ។ នេះបើតាមការបញ្ជាក់ពីលោកស្រី ឱ វ៉ាន់ឌីន អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល។ ការលើកឡើងរបស់លោកស្រីបែបនេះត្រូវបានធ្វើថឡើងក្នុងសន្នីសីទសារព័ត៌មាននាយប់ថ្ងៃទី ២៧ ខែមករានេះ។
កម្ពុជារកឃើញវីរុសប្រភេទថ្មីកូរ៉ូណាលើកដំបូង នៅលើជនជាតិចិនម្នាក់ នៅខេត្តព្រះសីហនុ។ អ្នកជំងឺដែលផ្ទុកវីរុសកូរ៉ូណា ភេទ ប្រុស អាយុ៦០ឆ្នាំ ធ្វេីដំណេីរមកពី ក្រុង វូហាន ជាមួយគ្រួសារ ៤នាក់ តែវិជ្ជមានតែគាត់ម្នាក់ ។ គាត់ចេញដំណេីរពីក្រុង វូហាន មកក្រុងព្រះសីហនុ ថ្ងៃទី ២៣ មករា ចេញរោគសញ្ញា ២៥ មករា (គ្រុនក្តៅ ហៀរសំបោរ)យកវត្ថុវិភាគ ២៦ មករា និង វិជ្ជមាន ២៧ មករា...
ពិតជាគួរអោយខ្លោចចិត្ត ពេលបានឃើញវីដេអូ មនុស្សដែលឆ្លង វីរុសផ្លូវដង្ហើមប្រភេទថ្មី! គួរឲ្យរន្ធត់ចិត្តណាស់! (មានវីដេអូ)
យោងតាមសារព័ត៌មានរបស់ចិន បានចេញផ្សាយនៅមុននេះបន្តិចនាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះថា វិរុសផ្លូវដង្ហើមប្រភេទថ្មីនេះ បានសម្លាប់មនុស្សកើនដល់៨០នាក់ហើយ ចំណែកអ្នកឆ្លងវីរុសដ៏សាហាវនេះនៅប្រទេសចិន បានកើនឡើងរហូតដល់២៧៦១នាក់ ខណៈប្រមាណ៣៧ករណីផ្សេងទៀត នៅតាមបណ្តាប្រទេសមួយចំនួន។
ដោយឡែកសម្រាប់ ប្រទេសផ្សេងៗក្រៅពីចិន ដែលមានករណីឆ្លងវីរុសកូរ៉ូណាពីទីក្រុងវូហាននោះមានដូចជា ថៃ សិង្ហបុរី ម៉ាឡេស៊ី វៀតណាម នេប៉ាល់ កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី បារាំង និងសហរដ្ឋអាមេរិក សរុបចំនួន ៦០ករណី ខណៈថៃមានអ្នកឆ្លងច្រើនជាងគេរហូតដល់ ០៧ករណី និងបន្ទាប់មកគឺសិង្ហបុរីមាន ០៤ករណី។
ចំនែករដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា លោក ម៉ម ប៊ុនហេង បានឲ្យដឹងថា កម្ពុជាក៏មិនទាន់រកឃើញមានករណីឆ្លងវិរុសនេះនៅឡើយទេ ហើយក្រុមការងាររបស់ក្រសួងសុខាភិបាល បាននឹងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ព្រមទាំងបានបង្កើនវិធានការទប់ស្កាត់ នៅតាមព្រលានយន្តហោះ...
បើគាំទ្រ ស៊ែរមួយ!! សិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ ត្រូវពាក់ម៉ាស លាងដៃមុនញ៉ាំអាហារ មុនចូលថ្នាក់រៀន…
ទីក្រុងអ៊ូហាន (ឬវូហាន Wuhan) ភាគកណ្តាលប្រទេសចិន ត្រូវគេជឿថា ជាប្រភពនៃមេរោគរលាកសួតថ្មីមួយ ឬកូរ៉ូណាវីរុស (Coronavirus) ដែលមកដល់ថ្ងៃសុក្រ បានសំលាប់ មនុស្សអស់ជាច្រើននាក់ ។
ខណៈដែលមេរោគ មិនស្គាល់អត្តសញ្ញាណនេះបន្តរាតត្បាតនៅក្នុងប្រទេសចិន និងឆ្លងចេញទៅប្រទេសដទៃកាន់តែច្រើនទៀត អាជ្ញាធរចិនបានសម្រេចបិទចរាចរណ៍និងសកម្មភាពនានាក្នុងទីក្រុងអ៊ូហានដែលមានប្រជាជន១១លាននាក់នេះ កាលពីថ្ងៃព្រហស្បតិ៍នេះ។
យោងតាមសារព័ត៌មានរបស់ចិន បានចេញផ្សាយនៅយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០នេះថា វិរុសផ្លូវដង្ហើមបានសម្ លាប់មនុស្សកើនដល់ ៥៦នាក់ហើយ ចំណែកអ្នកឆ្លងវីរុសនេះនៅប្រទេសចិន បានកើនឡើងរហូតដល់២០៧០នាក់ ខណៈប្រមាណ៣៧ករណីផ្សេងទៀត នៅតាមបណ្តាប្រទេសមួយចំនួន។
១៖ ប្រទេសចិន៖ ឆ្លង២០៧០នាក់ ក្នុងនោះស្លាប់ ៥៦នាក់
២៖ ថៃ៖ ០៨ករណី
៣៖ អូស្ត្រាលី៖ ០៤ករណី
៤៖ បារាំង៖ ០៣ករណី
៥៖...
ស៊ែរចែកគ្នាដឹងផង! ខ្ទឹមសអាចការពារជំងឺ និងសំលាប់មេរោគឆ្លងតាមខ្យល់ដកដង្ហើមបានយ៉ាងមានប្រសិទ្ធិភាព
ស្របពេលដែលជម្ងឺរលាកសួត ប្រភេទថ្មីកំពុងតែរាតត្បាតយ៉ាងខ្លាំងក្លានៅឯប្រទេសចិន នឹងប្រទេសក្បែរខាងរបស់យើងមានដូចជា ថៃ វៀតណាមជាដើម ប្រជាពលរដ្ឋរបស់ខ្មែរយើងពិតជាមានការព្រួយបារម្ភខ្លាំងណាស់ទាក់ទងនឹងជម្ងឺប្រភេទថ្មីដែលមិនទាន់មានថ្នាំព្យាបាលនេះ។ជម្ងឺនេះមិនទាន់មានថ្នាំព្យាបាលពិតមែន តែយើងក៏មានវិធីការពារផងដែរ។
តាមការអោយដឹងពីវិជ្ជបណ្ឌិត David Lengគាត់បានបង្ហោះសារពីវិធីការពារផ្លូវដង្ហើមកុំអោយឆ្លងតាមរយៈការប្រើប្រាស់ខ្ទឹមស ដោយលោកវិជ្ជ បណ្ឌិតបានសរសេររៀបរាប់យ៉ាងវែងអន្លាយនៅលើទំព័រហ្វេបុករបស់លោកថា
ខ្ទឹមសរអាចការពារជំងឺនិងសំលាប់មេរោគឆ្លងតាមខ្យល់ដកដង្ហើមថ្មីៗនេះបានយាង៉ប្រសិទ្ធិភាពហើយមិនអស់លុយទៀត សូមជួយចែករំលែកដើម្បីជួយដល់សង្គមនិងក្រុមគ្រួសាររបស់អ្នក ដើម្បីឱ្យទាន់ពេលវេលា។ ខ្ញុំមិនមែនជងបានល្បីហើយគ៏មិនដែលចង់ល្បីអីដែរ សូមអរគុណធំៗ ការពារគឺប្រសើរជាងការព្យាបាល
ជំងឺមេរោគឆ្លងតាមខ្យល់ដកដង្ហើមថ្មីៗនេះងាយស្រួលឆ្លងណាស់និងធ្វើឱ្យយើងផ្តាសាយ ក្អក ហៀរសំបោរ ឈឺក្បាល ក្តៅ។ ខ្ទឹមសមានឈ្មោះវិទ្យាសាស្រ្ត Allium Sativum L. ក្នុងខ្ទឹមសគឺមានឱសថសំខាន់ៗសម្លាប់មេរោគគឺAllixin, Liallyl Sulfide និងAjoene ( Antivirus )ធម្មជាតិការពារនិងព្យាបាលជំងឺគ្រុនផ្តាសាយដោយvirusនិងជំងឺផ្តាសាយដោយAH1N1និងសំលាប់មេរោគឆ្លងតាមខ្យល់ដកដង្ហើមអាចការពារនិងព្យាបាលបានផងដែរ
ជំងឺគ្រុនដោយVirus យើងគ្មានថ្នាំពេទ្យណាអាចព្យាបាលបានឡើយ ថ្ងៃនេះខ្ញុំនិងចែករំលែកជាមួយលោកអ្នកអំពីការពារនិងព្យាបាលជំងឺទាំងអស់នេះនៅផ្ទះដោយងាយស្រួលជាមួយនឹងខ្ទឹមសគ្រាន់តែអស់500រតែប៉ុណ្ណោះ។...
គេកំពុងមានបញ្ហាទូទាំងពិលោកអ្នកលក់យខ្លះឆ្លៀតឱកាសទៀត ម៉ាស់មួយប្រអប់ ២៥០ដុល្លារ. ខណៈជប៉ុន បានឧបត្ថម្ភម៉ាស់ឲ្យចិន១លានម៉ាស់…
នៅពេលនេះ វីរុសថ្មីCorona ដែលជាជំងឺឆ្លងតាមរយៈផ្លូវដង្ហើមចាប់ផ្តើមពីប្រទេសចិន កំពុងតែធ្វើឲ្យមានការជ្រួលច្របល់ខ្លាំង និងព្រួយបារម្ភយ៉ាងខ្លាំង រហូតពេលនេះមានអ្នកស្លាប់ និងឆ្លងជំងឺរាតត្បាតកើនឡើងជាច្រើននាក់គួរឲ្យបារម្ភបំផុត។
ក្រោយជំងឺដ៏កាចសាហាវមួយនេះបានឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតយ៉ាងលឿនបែបនេះ មិនថាប្រទេសជិតខាង ឬយ៉ាងណានោះទេ គឺនាំគ្នាពាក់ម៉ាស់ការពារ ក៏ដូចជាការពារខ្លួនដោយលាងដៃជាមួយនឹងសាប៊ូឲ្យបានញឹកញាប់។ ជាក់ស្តែងក្រោយពីឃើញសភាពដ៏ពិបាករបស់ប្រទេសចិន ប្រទេសជប៉ុនដែលជាប្រទេសចិត្តធម៌ បានធ្វើការជួយដល់ប្រទេសចិនយ៉ាងគួរឲ្យសរសើរបំផុត។
ដោយក្នុងនោះប្រទេសជប៉ុន បានធ្វើការឧបត្ថមនូវម៉ាស់ចំនួនមួយលាន ចែកជូនដល់ប្រទេសចិន ថែមទាំងមានការដាក់លក់ម៉ាស់បញ្ចុះតម្លៃពិសេសនៅតាមទីផ្សារជាច្រើន ដោយពុំមានការឡើងថ្លៃនោះទេ។ ក៏ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យមហាជនជាច្រើនពិតជាពេញចិត្តខ្លាំងនោះគឺ ពួកគេថែមទាំងបានសរសេរលើកទឹកចិត្តប្រទេសចិនបន្ថែមយ៉ាងដូច្នោះថា ស៊ូឡើងប្រទេសចិន ខេត្តអ៊ូហ៊ានស៊ូឡើងទៀត។
សារដ៏ខ្លីមួយនេះ បានធ្វើឲ្យមហាជនជាច្រើនពិតជារំភើបខ្លាំងដែលប្រទេសជប៉ុនមានសន្តាន ចិត្តល្អខ្លាំងបែបនេះ បានជួយដល់ប្រទេសចិនដែលកំពុងតែជួបបញ្ហាយ៉ាងគួរឲ្យរន្ធត់ និងបារម្ភយ៉ាងខ្លាំងយ៉ាងដូច្នោះ។
តាមរយៈគណនេយ្យហ្វេសបុកបងប្រុស Aplus Cooc មុននេះបន្តិចបានឲ្យដឹងថាមានជនឆ្លៀតឱកាស ដោយបានតម្លើងថ្លៃម៉ាស(3M) ដល់ទៅតម្លៃ២៥០ដុល្លារក្នុងមួយប្រអប់ តម្លៃរាយ១ ១៥ដុល្លារ...
Update: ព្រឹកនេះអ្នកស្លាប់ បានកើនឡើងដល់ ៨០នាក់ និងអ្នកឆ្លងជម្ងឺផ្លូវដង្ហើមថ្មីឡើងរហូតដល់ទៅ ២៧៦០នាក់…
ប្រទេសចិនបានពង្រីកការរឹតត្បិតការធ្វើដំណើរកាន់តែខ្លាំងនៅថ្ងៃច័ន្ទ ទី២៧ ខែមករានេះ និងបានពន្យារពេលថ្ងៃឈប់សម្រាកដើម្បីទប់ទល់នឹងការរាតត្បាតវីរុសកូរ៉ូណាដែលបានសម្លាប់មនុស្ស ៨០ នាក់និងឆ្លងដល់មនុស្សជាង ២៧៦១នាក់ ខណៈដែលប្រទេសជាច្រើនបានត្រៀមជម្លៀសពលរដ្ឋរបស់ពួកគេចេញពីទីក្រុង Wuhan ដែលជាកន្លែងចាប់ផ្ដើមនៃការផ្ទុះជំងឺនេះ។
ផ្អែកតាមបណ្តាញទូរទស្សន៍សកលចិន CGNT មកទល់ពេលនេះមាន ៥១ករណីបានធូរស្បើយ ប៉ុន្តែមនុស្សប្រមាណ ៥៨០០នាក់ទៀតកំពុងត្រូវបានសង្ស័យថាមានជំងឺនេះ។ អាជ្ញាធរចិនបានបិទខេត្តហ៊ូប៉ីដែលរងគ្រោះខ្លាំងជាងគេក្នុងប្រទេសក្នុងគោលបំណងបន្ថយការឆ្លងវីរុសផ្លូវដង្ហើម ដែលនេះជាប្រតិបត្តិការមិនធ្លាប់មានពីមុន និងប៉ះពាល់ដល់មនុស្សរាប់សិបលាននាក់។
មន្ត្រីសុខាភិបាលកំពូលរបស់ចិនបាននិយាយនៅក្នុងសន្និសីទកាសែតមួយថាសមត្ថភាពរាលដាលរបស់វីរុសកូរ៉ូណាថ្មីក្នុងការ ហាក់ដូចជា “កាន់តែខ្លាំង” ទោះបីជាវាមិនមានឥទ្ធិពលខ្លាំងដល់ជំងឺ SARS ក៏ដោយ។
ទីភ្នាក់ងារសារព័ត៌មានស៊ីនហួបានរាយការណ៍ថាក្រុមការងារដោះស្រាយការរីករាលដាលនៃជំងឺនេះដែលដឹកនាំដោយនាយករដ្ឋមន្រ្តីចិនលោកលី កេឈាំង បានសម្រេចចិត្តពន្យារថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី ៣០ ខែមករាដើម្បីកាត់បន្ថយលំហូរធ្វើដំណើររបស់ប្រជាជន។
វីរុសកូរ៉ូណាថ្មីដែលគេមិនស្គាល់ពីមុនមកនេះបានបង្កការព្រួយបារម្ភជុំវិញពិភពលោកដោយសារតែភាពស្រដៀងគ្នារបស់វាទៅនឹងជំងឺផ្លូវដង្ហើមកម្រិតធ្ងន់ SARS ដែលបានសម្លាប់មនុស្សជាច្រើនរយនាក់នៅទូទាំងប្រទេសចិននិងហុងកុងក្នុងឆ្នាំ ២០០២-២០០៣ ។
ក្រៅពីខេត្តហ៊ូប៉ី ដែលជាខេត្តមានករណីច្រើនបំផុត ខេត្តសានទុង និងទីក្រុងធំចំនួន...
ហូបអាក្រក់ណាស់ ចៀសតែលាមកទេ! ស៊ុបប្រចៀវអាចជាមូលហេតុដែលនាំឱ្យមានជំងឺសួតដែលកំពុងផ្ទុះឡើងថ្មីៗនេះ (មានវីដេអូ)
យោងតាមសារព័ត៌ CNA បានអោយដឹងថា វីរុសថ្មី coronavirus នេះអាចមានប្រភបចេញពីសត្វពស់ ដែលជាសត្វព្រៃមួយក្នុងចំណោមសត្វព្រៃ ដែលត្រូវបានគេលក់ខុសច្បាប់ជាមួយគ្រឿងសមុទ្រនៅក្នុងទីក្រុង Wuhn ។ នេះដោយសារតែអ្នកស្រាវជ្រាវបានរកឃើញថា កូដប្រូតេអុីននៅក្នុងវីរុសគឺស្រដៀងនឹងពស់ដែរ ។
ហើយវីរុសនេះឆ្លងពីសត្វប្រចៀវនៅក្នុងព្រៃ ដែលជាមូលហេតុដែលពស់ត្រូវបានឆ្លងវីរុសនេះពីប្រចៀវបន្ត ។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានអោយដឹងថា វីរុស coronavirus ត្រូវបានគេតាមដាន នឹងត្រូវបានគេនិយាយថា មានប្រភពចេញពីទីផ្សារលក់សត្វព្រៃខុសច្បាប់ នៅទីក្រុង Wuhan ។
លោក Gao Fu អគ្គនាយកមជ្ឍមណ្ឌលត្រួតពិនិត្យ នឹងបង្ការជំងឺក៏បាននិយាយថា វីរុសថ្មីគឺស្ទើរតែ ៧០% ប្រហាក់ប្រហែលនឹងវីរុសសារ (SARS) ដែលកើតចេញពីសត្វប្រចៀវ ។ នេះជាមូលហេតុដែលអ្នកវិទ្យាសាស្រ្តបានប៉ាន់ស្មានថា សត្វប្រចៀវក៏អាចជាប្រភពនៃមេរោគឆ្លងថ្មីផងដែរ ពោលគឺវាអាចចម្លងពីសត្វទៅមនុស្ស...
ពិតជាចៃដន្យពេកហើយ! ១០០ ឆ្នាំម្តង គឺចាប់ពីឆ្នាំ ១៧២០, ១៨២០, ១៩២០, ២០២០ ជំងឺធំៗកើតឡើង ស្របពេលដែល កូរ៉ូណា វីរុស ថ្មីកំពុងរាតត្បាតមនុស្ស …
ឆ្នាំ១៧២០ ជំងឺឆ្លងដ៏ខ្លាំងក្លានៅទីក្រុងម៉ាកសៃ កើតឡើងចុងក្រោយនៅអឺរ៉ុបដែលហៅថា Bubonic plague បានសម្លាប់មនុស្ស ១០ម៉ីននាក់នៅទីក្រុងម៉ាកសៃ ប្រទេសបារាំង ។
ឆ្នាំ១៨២០ ជំងឺអាសន្នរោគធ្ងន់ធ្ងរលើកទី១ កើតឡើងនៅប្រទេសថៃ ឥណ្ឌូណេស៊ី និងហ្វីលីពីន ហើយគ្រាន់តែនៅលើកោះជ្វា វាបានសម្លាប់មនុស្ស ១០ម៉ីននាក់ ។
ឆ្នាំ១៩២០ ជំងឺឆ្លង The Spanish Flu កើតឡើងនៅចន្លោះ ឆ្នាំ១៩១៨ ទៅ ១៩២០ ។ ពិភពលោកបានស្គាល់ដំបូងបង្អស់ពីការឆ្លងជំងឺផ្តាសាយបក្សី H1N1 ដែលលើកទីពីរទើបកើតឡើងនៅឆ្នាំ ២០០៩ ។ កាលពីលើកទី ១ ជំងឺនេះបានរីករាលដាល និងឆ្លងដល់មនុស្សជាង ៥០០...
គិតមកដល់ពេលនេះ ជម្ងឺផ្លូវដង្ហើមវីរុសកូរ៉ូណា ដែលកេីតឡេីងដំបូងបំផុតនៅប្រទេសចិន ពេលនេះបានរីករាលដាលមកដល់ប្រទេស…
កាលពីព្រឹកមិញនេះ មានការភ្ញាក់ផ្អើលជាខ្លាំងមួយនៅលេីបណ្ដាញសង្គមហ្វេសប៊ុក ដែលមានគណនីហ្វេសបុកឈ្មោះ Kanha Leng បានធ្វើការបង្ហោះដោយបានធ្វើការអះអាងថា ជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាថ្មី បានរកឃើញនៅព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ ។
ប្រភពដដែលបានបន្តទៀតថា ចំពោះអ្នកដំណើរម្នាក់ដែលត្រូវបានរកឃេីញថាមានវីរុសនេះ ត្រូវបានក្រុមការងារនៅអាកាសយានដ្ឋាន បានចាក់សោរគាត់ទុកនៅក្នុងបន្ទប់មួយ ដេីម្បីរង់ចាំការបញ្ជាក់។ ទន្ទឹមនឹងការផ្ទុះកក្រើកនេះដែរ រដ្ឋបាលខេត្តព្រះសីហនុ ដែលនៅរសៀលថ្ងៃមិញនេះ បានធ្វើការច្រានចោលព័ត៌មាននេះ និងបានមានការបញ្ជាក់ឲ្យដឹងថា៖
«គិតត្រឹមម៉ោងនេះនៅក្នុងទឹកដីនៃខេត្តព្រះសីហនុទាំងមូល មិនមានករណីជម្ងឺរលាកសួតប្រភេទថ្មី (កូរ៉ូណា) នេះឡើយ។ រាល់ការផ្សព្វផ្សាយព័ត៌មានដែលគ្មានមូលដ្ឋាននៃការពិត គឺជាការបំពុលសង្គម និងធ្វើឱ្យមានការជ្រួលច្របល់។ សូមរង់ចាំតាមដានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលធ្វើការបញ្ជាក់បន្ថែមលើករណីនេះ»។
យ៉ាងណាមិញ បេីយោងតាមរយៈគណនីហ្វេសប៊ុករបស់លោក ផែង វណ្ណៈ ដែលនៅមុននេះបន្តិច បានមានការបញ្ជាក់ឲ្យដឹងថា៖«ជម្ងឺផ្លូវដង្ហើមវីរុសកូរ៉ូណា ដែលកេីតឡេីងដំបូងបំផុតនៅប្រទេសចិន ពេលនេះបានរីករាលដាលមកដល់ប្រទេស...
ទប់ស្កាត់ការឆ្លងរាលដាល ចិនសម្រេច កាត់ផ្តាច់ចរាចរណ៍ តភ្ជាប់ទីក្រុង វូហាន
ភ្នំពេញ៖ ក្រោយមានករណីស្លាប់ដោយសារជំងឺ រលាក់សួត ប្រភេទថ្មីកើនឡើងដល់ជិត ២០នាក់ រដ្ឋាភិបាលចិនបានសម្រេចចិត្តផ្អាកជើងហោះហើរ និងរថភ្លើងពីទីក្រុង វូហា ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ។ សកម្មភាពខាងលើ ប៉ះពាល់យ៉ាងខ្លាំងដល់ពលរដ្ឋចិន ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចូលមកដល់។
ករណីជំងឺ កូរូណាវីរូស ឬជំងឺរលាកសួតប្រភេទថ្មី ដែលផ្ទុះឡើងនៅក្នុងទឹកដីចិន នោះហើយរហូតមកដល់ពេលនេះ បានសម្លាប់មនុស្ស កើន១៧នាក់ ខណៈរដ្ឋាភិបាលប្រកាសផ្អាកជើងហោះហើរ ការដឹកជញ្ជូនតាមរថភ្លើង ក៏ដូចការដឹកជញ្ជូនសាធារណៈដទៃផ្សេងទៀត ចេញចូលទៅកាន់ទីក្រុងវូហាន ទីដែលជំងឺបានផ្ទុះឡើងដំបូងគេ និងកំពុងតែឆ្លងរាលដាល យ៉ាងឆាប់រហ័ស ។
ប្រព័ន្ធផ្សព្វផ្សាយ របស់រដ្ឋចិនបានផ្សាយថា ៖ អាជ្ញាធរចិនបានប្រកាសឲ្យផ្អាក សកម្មភាពហោះហើរ ការដឹកជញ្ជូនតាមរថភ្លើង និងការដឹកជញ្ជូនសាធារណៈ ទាំងរយៈចម្ងាយខ្លី និងរយៈចម្ងាយ ទាំងអស់ចេញពីទីក្រុង វូហាន...
ស៊ែរបន្ទាន់!! ជំងឺឆ្លងប្រភេទថ្មី កំពុងរាតត្បាតក្នុងប្រទេសថៃ និងវៀតណាម អាចនឹងចូលមកដល់កម្ពុជាឆាប់ៗបើសិន…
រដ្ឋាភិបាលចិនអះអាងថា មានការផ្ទុះការព្រួយបារម្ភជាខ្លាំងពីការចម្លងនៃជំងឺថ្មីដ៏អាថ៌កំបាំងនេះ ខណៈពេលដែលមនុស្សជាច្រើនលាននាក់នឹងត្រូវធ្វើដំណើរទៅកាន់ស្រុកកំណើតដើម្បីប្រារព្ធពិធីចូលឆ្នាំថ្មី។
ដំបូងឡើយមេរោគដ៏អាថ៌កំបាំងនេះ បានផ្ទុះឡើងនៅក្នុងទីក្រុង Wuhan បន្ដរាលដាលទៅដល់ប៉េកាំង និងក្រុង Shenzhen។ ប៉ុន្តែយ៉ាងហោចណាស់មានមនុស្សពីរនាក់ បានឆ្លងមេរោគក្នុងប៉ុន្មានថ្ងៃថ្មីៗនេះទោះបីជារស់នៅរាប់រយគីឡូម៉ែត្រពីទីក្រុង Wuhan ក៏ដោយ។
មេរោគឆ្លងថ្មីទាក់ទងនឹងផ្លូវដង្ហើមនេះ ត្រូវបានផ្ទុះឡើងដំបូងនៅក្នុងទីក្រុង Wuhan កាលពីខែធ្នូកន្លងទៅ ហើយមកទល់ពេលនេះរាលដាលទៅដល់បរទេស ដោយមានពីរករណីក្នុងប្រទេសថៃ និងពីរករណីទៀតក្នុងប្រទេសវៀតណាម។ ក្រៅពីនេះ ជំងឺឆ្លងប្រភេទថ្មីដ៏អាថ៌កំបាំង និងគួរឲ្យខ្លាច ក៏បានរាលដាលទៅដល់ប្រទេសជប៉ុន និងកូរ៉េខាងត្បូងកាលពីពេលថ្មីៗផងដែរ។
នៅក្នុងប្រទេសថៃ អាជ្ញាធរបានរកឃើញស្ត្រីជនជាតិចិនវ័យ ៦១ឆ្នាំម្នាក់មានផ្ទុកមេរោគឆ្លងប្រភេទថ្មីនេះកាលពីថ្ងៃចន្ទកន្លងទៅ ដែលជាករណីដំបូងគេបង្អស់ផ្ទុះឡើងខាងក្រៅប្រទេសចិន។ ចំណែកឯមួយករណីទៀត ត្រូវបានរកឃើញក្នុងខ្លួនបុរសអ្នកទេសចរជនជាតិអង់គ្លេសវ័យ ៣២ឆ្នាំឈ្មោះ Ash Shorley ដែលទៅកម្សាន្ដនៅលើកោះដ៏ល្បី Phi Phi ក៏ស្រាប់តែធ្លាក់ខ្លួនមានអាការដូចជាផ្ដាសាយ។
គ្រូពេទ្យនៅលើកោះ មិនអាចផ្ដល់ការព្យាបាលសមស្របសម្រាប់ជំងឺដ៏ចម្លែកនេះទេ ហើយបុរសរងគ្រោះខាងលើត្រូវបានដឹកតាមយន្ដហោះមកកាន់កោះភូកេទដើម្បីព្យាបាលបន្ដ។ ក្រុមគ្រូពេទ្យនៅមន្ទីរពេទភូកេទ បញ្ជាក់ថា...
សូមទានជ្រាប! ក្រសួងសុខាភិបាល អំពាវនាវឲ្យពលរដ្ឋ ចេះការពារខ្លួនឯង ចំពោះបន្លែផ្លែឈើដែលមានជាតិគីមី និងពុលស្រា-ស ស្រាថ្នាំពេលចូលឆ្នាំចិន
សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះការពុល ចំណីអាហារនៅក្នុងពិធីបុណ្យចូលឆ្នាំចិន‑វៀតណាម ដែលនឹងប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ការអំពាវនាវនេះ ដោយសារនៅក្នុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាមម្តងៗតែងតែមានការពុលចំណីអាហារ និងបន្លែផ្លែឈើផ្សេងៗ ព្រោះថាពិធីបុណ្យនេះមានមនុស្សប្រមូលផ្តុំគ្នាកកកុញច្រើនដែលមានអាហារស្អាត និងមិនស្អាតនៅលាយឡំគ្នា។
ថ្លែងប្រាប់កម្ពុជាថ្មី កាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានណែនាំឲ្យប្រជាពលរដ្ឋត្រូវប្រកាន់ខ្ជាប់នូវវិធានការអនាម័យឲ្យបានខ្ជាប់ខ្ជួនរួមមាន ផឹកស្អាត រស់នៅស្អាត និងបរិភោគស្អាតដើម្បីការពារសុខភាពពីជំងឺដង្កាត់ផ្សេងៗដូចជា ជំងឺឈឺពោះ ជំងឺរាករូសឬក្អួតចង្អោរជាដើមដែលបណ្តាលមកពីការបរិភោគចំណីអាហារគ្មានអនាម័យ។
ជាមួយគ្នានេះដែរ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានជំរុញឲ្យប្រជាពលរដ្ឋត្រូវពិសា ទឹកស្អាត ឬទឹកដាំពុះ...
ប្អូនស្រីថ្លៃរបស់ខ្ញុំ! ស្រីណុច!
មានថ្ងៃមួយខ្ញុំបានធ្វើដំណើរទៅកាន់ ទីរួមខេត្តដើម្បីទិញទំនិញមកភ្នំពេញ។ ពេលដល់ខេត្តភ្លាម ខ្ញុំក៏ទូរស័ព្ទអោយប្រពន្ឋខ្ញុំមកជួយការងាររាប់ទំនិញ តែនាងជាប់រវល់រួចក៏អោយប្អូនថ្លៃមកជំនួសវិញ ដើម្បីជួយកត់មុខទំនិញនៅចំការ និងជួយមើលការខុសត្រូវភ្នែកជញ្ជីងផង។ ពេលមកដល់ចំការពួកយើងក៏ ប្រញាប់រួសរាន់ថ្លឹងទំនិញដាល់លើឡាន រវល់ជាប់ពេញមួយថ្ងៃរហូត ដល់ល្ងាចម៉ោង៦ទើបរៀបចំទុកដាក់ទំនិញរួចរាល់ ដោយព្រឹកឡើងនឹងធ្វើមកភ្នំពេញវិញ។ ពេលយប់មកដល់ ខ្ញុំនិងប្អូនថ្លៃក៏នាំគ្នាទៅសម្រាក់នៅផ្ទះរបស់ម៉ូយ រួចក៏នាំគ្នាពិសារបាយ និងជជែកគ្នារហូតដល់យប់ រួចក៏ចូលសម្រាក់រៀងៗខ្លួន។
នៅលើផ្ទះតាមស្រុកចំការគ្មានពន្លឺភ្លើងសម្រាប់អុចបំភ្លឺនោះទេ ហើយហប់ខ្យល់ផងដែរ។ នៅក្នុងមុងខ្ញុំដេកតែឯង ចំណែកប្អូនថ្លៃខ្ញុំ នាងគេងនៅមុងមួយទៀតតែគេងទល់ក្បាលគ្នា។ យប់កាន់តែជ្រៅខ្ញុំចេះលឺសំលេងនាង រើខ្លួនចុះឡើងៗដោយគិតថាប្រហែលជាស្អុះស្អាប់ហើយព្រោះគ្មានខ្យល់អាកាសបន្តិចសោះ។ ដោយរំខានដំណេកពេក ខ្ញុំក៏លូនក្បាលទៅសួរនាងតិចៗ«អាណុច»អូនឯងគេងរើម្ល៉េះ?
រួចក៏លូកដៃទៅរកដៃរបស់នាងដោយទះថ្មៗតែនាងហាក់មិនដឹងសោះ ខ្ញុំព្យាយាមសួរ នាងតិចៗច្រើនដង និងទះដៃនាងផងតែនៅតែគេងមិនដឹងដដែល។ អត់ទ្រាំមិនបានខ្ញុំក៏ដាច់ចិត្តចូលទៅក្នុងមុងនាងតែម្តង រួចក៏បន្តទះនាងបាតជើងនាងទៀត ពេលនោះខ្ញុំដឹងថា នាងគេងស្លៀកសំពត់ចោមពុងប៉ុណ្ណោះ ហើយសំពត់ទៀតសោតក៏ស្ទើររលាត់ចេញពីដងខ្លួនអស់ទៅហើយដែរ។
ខ្ញុំនៅតែព្យាយាមដាស់នាងរហូតដល់ភ្ញាក់ រួចនាងក៏ខំសំលឹងមើលខ្ញុំដោយងឿងឆ្ងល់.......ដោយដៃម្ខាងស្រវាទាញសំពត់មកគ្របខ្លួន ខ្ញុំមិនបានធ្វើអ្វីនាងទេ ដោយគ្រាន់តែនិយាយទៅកាន់នាងថា...
នុះៗវេជ្ជបណ្ឌិតជប៉ុន៖ កម្ពុជាប្រឈមនឹងការកើនឡើងអ្នកជំងឺមហារីកសួត ស៊ែរអោយគ្រប់គ្នាបានដឹងផង…
មហារីកដែលជាជំងឺដ៏កាចសាហាវមួយ បានឆក់យកជីវិតមនុស្សជិត៩លាននាក់នៅទូទាំងពិភពលោក កាលពីឆ្នាំ២០១៥។ តួលេខរបស់អង្គការសុខភាពពិភពក៏បានឱ្យដឹងដែរថា ចំនួននេះស្មើ១ភាគ៦នៃចំនួនអ្នកស្លាប់នៅក្នុងពិភពលោក។
យោងតាមប្រភពដដែល ក្នុងចំណោមអ្នកស្លាប់ដោយជំងឺមហារីកទាំងនោះ អ្នកស្លាប់ដោយជំងឺមហារីកសួត មានច្រើនគេគឺប្រមាណជិត២លាននាក់។
វេជ្ជបណ្ឌិតជំនាញលើកឡើងថា កម្ពុជាកំពុងប្រឈមនឹងការកើនឡើងចំនួនអ្នកកើតជំងឺមហារីកសួតនេះផងដែរ។
ប្រធានមជ្ឈមណ្ឌលជំងឺទូទៅនិងឯកទេសផ្នែកប្រព័ន្ធរំលាយអាហារ នៅមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ លោកវេជ្ជបណ្ឌិត ណុប៊ឹកាហ្ស៊ី ហុកាមឺរ៉ា (Nobukazu HOKAMURA) បានឱ្យដឹងថា ថ្នាំជក់ជាកត្តាចម្បងក្នុងការបណ្តាលឱ្យមានជំងឺមហារីក ពិសេសគឺមហារីកសួត។ ដោយឡែក កត្តាហុយធូលីឬការស្រូបយកក្លិនសារធាតុគីមី ក៏អាចបណ្តាលឱ្យមានជំងឺមហារីសួតដែរ។
លោកវេជ្ជបណ្ឌិតបន្តថា៖ «ប្រសិនបើយើងដកការជក់បារីចេញដែលជាកត្តាចម្បងធ្វើឱ្យជំងឺមហារីកសួតនោះ ជនដែលប្រឈមនឹងជំងឺមហារីកសួតផ្សេងទៀតរួមមាន អ្នកនៅក្បែរអ្នកជក់បារីដែលបានស្រូបយកផ្សែងបារី។ ជាងនេះទៅទៀតសារធាតុគីមីដូចជាថ្នាំលាបជញ្ជាំងឬផ្សែងពុលជាដើមក៏អាចបណ្តាលឱ្យមានជំងឺមហារីកសួតផងដែរ។ មានករណីកើតឡើងតាមរយៈអរម៉ូនដែរ ក៏ប៉ុន្តែមានចំនួនតិចតួចបំផុត»។
លោកវេជ្ជបណ្ឌិត ណុប៊ឹកាហ្ស៊ី ហុកាមឺរ៉ា មានប្រសាសន៍ថា រយៈពេលមួយឆ្នាំដែលមន្ទីរពេទ្យសាន់រ៉ាយស៍មានវត្តមាននៅកម្ពុជា បានរកឃើញថា មានអ្នកជំងឺមហារីកមកទទួលសេវាព្យាបាលក្នុងចំនួនមួយគួរឱ្យកត់សម្គាល់ ពិសេសជំងឺមហារីកសួត។
អ្នកជំនាញខាងវេជ្ជសាស្ត្ររូបនេះក៏បានឱ្យដឹងទៀតថា ការអភិវឌ្ឍន៍សេដ្ឋកិច្ច...