កាលពីពេលថ្មីៗនេះ បទចម្រៀង “ស្រីមុខលុយ” របស់ផលិតកម្មសាស្តា បានរងការរិះគន់យ៉ាងខ្លាំង ដោយសារតែផលិតវីដេអូចម្រៀង ប៉ុន្តែសម្តែងកាយវិការស្រើបស្រាលជាច្រើននៅក្នុងវីដេអូចម្រៀងនោះ។ ទាក់ទងនឹងករណីនេះផងដែរ លោក Rith Omega ដែលជាអ្នកផលិតវីដេអូចម្រៀងមួយរូបប្រចាំផលិតកម្មថោន នៅមិនសុខក៏បានចេញមុខរិះគន់ការផលិតចម្រៀងរបស់ផលិតកម្មសាស្តានោះផងដែរ។

លោក Rith បានឲ្យដឹងថា “ខ្ញុំឆ្ងល់មួយផលិតកម្មសាស្តានឹងគេផលិតចំរៀង​ រឺផលិតរឿងPorn? តំរូវពីផលិតកម្ម​ រឺមកពីអ្នកដឹកនាំសម្តែងគ្មានខួរ? បទចំរៀងប៉ារ៉ូលដូចអត់មានសុីគ្នានឹងរឿងលើគ្រែសោះ​ ចុះម្តេចMVគ្រប់បទមានតែអោប​ ថើបគ្នាលើគ្រែ​ ក្នុងបន្ទប់ទឹកបែបនេះ? គិតថាធ្វើចឹងទៅល្បីមែន? ការក្បថវាអាចមានច្រើនរូបភាពមិនចាំបាច់តែ​ …គ្នាបានគេហៅក្បថទេ?

ចង់ឃើញមុខអ្នកដឹកនាំសម្តែងនឹងមុខម៉េចបានខួរក្បាលគិតចេញតែរឿងចឹង? ខ្ញុំនិយាយព្រោះខ្ញុំទើស​ ហើយក្នុងនាមខ្ញុំជាអ្នកផលិតមួយរូប ដែលខ្ញុំខ្មាស់គេជំនួស​ គ្មានអ្វីថ្មីបែរជានាំរឿងថោកដល់វិស័យសិល្បះ​ មិនបានលើកស្ទួយមកជាន់ពន្លិច​ យកសិល្បះជាឈ្នាន់ធ្វើរឿងថោកទាប​ សុំទោសបើខ្ញុំនិយាយខុស​ តែខ្ញុំវាទើសភ្នែកពេក​ ក្រសួងវប្បធម៍គួរចាត់វិធានការលើអ្នកដឹកនាំសម្តែង​ រឺផលិតកម្មនេះ”៕