ភ្នំពេញ​ ៖​ នៅថ្ងៃទី១០ ខែមិថនា ឆ្នាំ២០១៨កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជូនជនសង្ស័យ៣នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីប្រើដាវគម្រាមប្លន់យកម៉ូតូ។

សូមបញ្ជាក់ថាៈ កាលពី​ថ្ងៃ​ទី​០៨​ ខែមិថុនា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ប្រហែល​ ១៥​និង​៣០​នាទី​ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ​ សហការ​ ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ ចំនួន​០៣​នាក់​ ដែល​ ធ្វើ​សកម្មភាព​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ប្រើ​ដាវ​គម្រាម​ ប្លន់​យក​ម៉ូតូ​)​ មួយ​គ្រឿង​ម៉ាក​ Suzuki​ nex​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1CY-7925​។​

​លោក​វរសេនីយ៍​ឯង​ អេ​ង​ សោភា​ នា​យា​ក​រិ​យា​ល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ​បាន​ ជន​រង​គ្រោះ​ឈ្មោះ​ ហៀ​ង​ ហុង​ ភេទ​ប្រុស​ អាយុ​ ១៨​ឆ្នាំ​ មាន​ទីលំនៅ​ផ្ទះ​ជួល​ ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោម​ចៅ​ទី​១​ ខណ្ឌ​ពោធិ​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ មុខរបរ​កម្មករ​រោងចក្រ​កាត់ដេរ​។​

​លោកនាយ​ការិយាល័យ​បន្ត​ថា​ជនសង្ស័យ​ទាំង​០៣​នាក់​ រួម​មាន​ទី​១-​ឈ្មោះ​ ឡុ​ង​ សា​រ៉េ​ត​ ហៅ​ បិ​ន​ធេ​ន​ ភេទ​ប្រុស​ អាយុ​ ៣០​ឆ្នាំ​ ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​ជួល​ ផ្លូវ​៣៧១​ សង្កាត់​ផ្សារ​ដើម​គរ​ ខណ្ឌទួលគោក​ មុខរបរ​មិន​ពិតប្រាកដ​ (​មាន​ផ្ទុក​សារធាតុ​ញៀន​),​ ទី​២-​ឈ្មោះ​ ឈុ​ន​ ដេ​វី​ដ​ ភេទ​ប្រុស​ អាយុ​ ២៥​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ អាស​យ័​ដ្ឋា​ន​បច្ចុប្បន្ន​ផ្ទះ​ជួល​ ផ្លូវ​៣៧១​ ម្តុំ​សរ​ឡា​ សង្កាត់​ស្ទឹង​មាន​ជ័យ​១​ ខណ្ឌមានជ័យ​ (​មាន​ផ្ទុក​សារធាតុ​ញៀន​)​ និង​ជនសង្ស័យ​ទី​៣-​ឈ្មោះ​ ហែម​ បញ្ញា​រិ​ទ្ធ​ ហៅ​ ដូ​ណា​ ភេទ​ប្រុស​ អាយុ​ ៣៣​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​បឹង​សាឡា​ង​ សង្កាត់​បឹង​សាឡា​ង​ ខណ្ឌទួលគោក​(​មាន​ផ្ទុក​សារធាតុ​ញៀន​)​ ជា​អ្នកសមគំនិត​ក្នុង​អំពើ​ប្លន់​។​

​ក្រោយ​ពី​ធ្វើការ​សាកសួរ​តាម​ជំនាញ​ជនសង្ស័យ​ឈ្មោះ​ ឡុ​ង​ សា​រ៉េ​ត​ និង​ ឈ្មោះ​ ឈុ​ន​ ដេ​វី​ដ​ បាន​សារភាព​ថា​ពួក​ខ្លួន​ ពិតជា​បាន​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​ មួយ​គ្រឿង​ ម៉ាក​ Suzuki​ Nex​ ពណ៌​ ស​ នៅ​ចំណុច​មុខ​ផ្ទះសំណាក់​សុខ​សប្បាយ​ ក្រោយ​ផ្សារ​ស្ទឹង​មាន​ជ័យ​ផ្លូវ​ ៣៧១​ ភូមិ​ ទ្រា​៤​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​។​ ហើយ​ក្រោយ​ពេល​ប្លន់​ម៉ូតូ​ម៉ាក​ Nex​ ខាងលើ​បាន​សម្រេច​គឺ​ឈ្មោះ​ ឈុ​ន​ ដេ​វី​ដ​ បានអោយ​ឈ្មោះ​ ហែម​ បញ្ញា​រិ​ទ្ធ​ ហៅ​ ដូ​ណា​ និង​ឈ្មោះ​ វ័​ន្ត​ ជិះ​យក​ទៅ​លក់​ ហើយ​ឈ្មោះ​ ដូ​ណា​ និង​ឈ្មោះ​ វ័​ន្ត​ មិន​បាន​ប្រាប់​មក​វិញ​ថា​លក់​បាន​ តម្លៃ​ប៉ុន្មាន​ទេ​ រួច​គេចខ្លួន​រហូត​។​

​វត្ថុ​តាង​ដកហូត​ រួម​មានៈ​ ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ Today​ ពណ៌​ត្រួយ​ចេក​ គ្មាន​ស្លាក​លេខ​ (​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​)​ និង​ស្លាក​លេខ​សំគាល់​ ម៉ូតូ​ របស់​ជន​រង​គ្រោះ​មួយ​បន្ទះ​លេខ​ ភ្នំពេញ​ 1CY-7925​ ។​ ​បក្ខពួក​សេសសល់​ ឈ្មោះ​ វ័​ន្ត​(​គេចខ្លួន​)​៕

ប្រភព៖ នគរបាលជាតិ