បាត់ដំបង ៖ នៅថ្ងៃសៅរ៍ ១១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១១៖០០នាទី មានករណីក្មេងលង់ទីកស្លាប់២នាក់ នៅចំណុចទឹកស្រះខាងក្រោយផ្ទះ នៅក្រុមទី១៦ ភូមិស្ពានកណ្តោល ឃុំបវេល ស្រុកបវេល។

ប្រភពបានពីសមមត្ថកិច្ខបានបញ្ជាក់ឲ្យដឹងថា ក្មេងរងគ្រោះទាំង២នាក់ ទី១.ឈ្មោះ ច័ន្ច.ដារ៉ាសុភ័ក្រ ភេទស្រី អាយុ ២ឆ្នាំ ៦ខែ និងទី២.ឈ្មោះ នឿន.ចិន្តា ភេទប្រុស អាយុ ២ឆ្នាំ ៨ខែ ក្មេងរងគ្រោះទាំង ២នាក់ ត្រូវជាបងប្អូនជីដូនមួយ រស់នៅភូមិឃុំកើតហេតុខាងលើ ។ ចំពោះមូលហេតុគឺបណ្តាលមកពីក្មេងប្រុសស្រីទាំង២នាក់ ចុះលេងទឹកស្រះក្រោយផ្ទះខណៈដែលជីដូន និងម្តាយរវល់មិនបានចាប់អារម្មណ៍មើល ។

ដោយឆ្លងតាមការចុះត្រួតពិនិត្យនៅកន្លែងកើតហេតុ និងសាកសពរបស់ក្មេងរងគ្រោះទាំង២នាក់ សមត្ថកិច្ចអាចសន្និដ្ឋានបានថា កុមាររងគ្រោះពិតជាលង់ទឹកស្រះស្លាប់ពិតប្រាកដមែន ។ បច្ចុប្បន្នសាកសពកុមាររងគ្រោះត្រូវបានគ្រួសារយកទៅធ្វើពិធីបុណ្យសពតាមប្រពៃណីទំនៀមទំលាប់ខ្មែរ ៕

ប្រភព៖ នគរបាលជាតិ