សៀមរាប​ ៖​ ឯកឧត្ដម​ ឃឹម​ ប៊ុន​សុង​ អភិបាល​ខេត្ត​សៀមរាប​ បានបញ្ជាអោយម្ចាស់ផ្សារផល្លារាត្រីអង្គរ៥​ ដែលមានអាជីវករកំពុងលក់ដូរវត្ថុអនុស្សាវរីយ៍ជូនភ្ញៀវទេសចរបរទេសចំនួនជិត​ ៣០០​ នាក់​ ស្ថិតនៅភូមិ​ ស្ទឹងថ្មី​ សង្កាត់​ស្វាយដង្គំ​ ក្រុងសៀមរាប​ ខេត្ត​ សៀមរាប​ រុះរើតូប​ រើរបង​ និង​ ឈូសក្បាលដីគាត់ចំកណ្ដាលដីឡូត៍ដើម្បីបើកផ្លូវ​ ។​ ការបញ្ជាអោយរើតូប​ រើរបង​ និងយកដីឡូត៍មានប័ណ្ណកម្មសិទ្ធិស្របច្បាប់ទៅឈូសបើកផ្លូវ​ បានធ្វើឡើងតាមរយះលិខិតមួយច្បាប់របស់​ រដ្ឋបាលខេត្តសៀមរាប​ លេខ២៩៣​ ស.ជ.ណ១៨​ ចុះថ្ងៃទី​ ៧​ ខែ​ មិនា​ ឆ្នាំ​ ២០១៨​ ចុះហត្ថលេខាដោយ​ ឯកឧត្ដម​ ឃឹម​ ប៊ុន​សុង​ ។​ ក្នុងលិខិតបាន​ព្រមានម្ចាស់ផ្សារដោយទុកពេលអោយតែ១៥​ ថ្ងៃ​ប៉ុណ្ណោះ​ បើមិនព្រមរុះរើ​អាជ្ញាធរខេត្តនឹងចុះមករុះរើដោយមីនទទួលខុសត្រូវការខូចខាតឡើយ​ ។​

ហ៊ឺម​ គិតទៅនៅខេត្តសៀមរាបក្រោមការដឹកនាំរបស់​ ឯកឧត្ដម​ ឃឹម​ ប៊ុន​សុង​ ពលរដ្ឋ​ពិតជាវេទនាណាស់​ ដី​ មានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ​ គ្រាន់តែបើកផ្សារលក់ដូរដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរបរទេស​ ក៏រងការធ្វើទុក្ខបុកម្នេញអត់ឈប់ឈរពីអាជ្ញាធរ​ដែរ​ ។​ តើរុះរើផ្សារចោលអោយអាជីវករ៣០០​ គ្រួសារ​ទៅលក់ដូរនៅឯណា​ ?​ ហើយភាពស្របច្បាប់របស់ម្ចាស់ដីដែលមានប័ណ្ណកម្មសិទ្ធិបាត់ទៅណាអស់ហើយ​ ?​

ជិតបោះឆ្នោតហើយ​ ឯកឧត្ដម​ ឃឹម​ ប៊ុន​សុង​ គួរយកចិត្តរាស្ត្រខ្លះផងកុំបង្ករបញ្ហាក្ដៅក្រហាយអោយរាស្ត្រច្រើនពេក​ គួរគោរពរាស្ត្រជាអាជីវករ​ និង​ ម្ចាស់កម្មសិទ្ធិផង​ ។​ យើងខ្ញុំ​សង្ឃឹមជឿជាក់ថា​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ និង​ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​ ជា​ សុផារ៉ា​ នឹងរកយុត្តិធម៌ជូនអាជីវករ​ និង​ ម្ចាស់ផ្សារស្របច្បាប់ពុំខាន​ ។

Image may contain: 1 person

 

ប្រភព៖ ផែង វណ្ណៈ