ភ្នំពេញ​ ៖​ ថ្ងៃ​ទី​៦​ ខែមិថុនា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៧​និង​៣០​នាទី​ កម្លាំង​សមត្ថកិច្ច​ក្រុង​១០​នាក់​ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្ត​ចុះ​ អនុវត្ត​ តាម​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​ឈ្មោះ​ ប៉ា​ល់​ គឹ​ម​ ស្រ៊ា​ង​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ មុខរប​រត់​តាក់ស៊ី​ មាន​ទីលំនៅ​ ផ្ទះ​លេខ​៤០០​ ផ្លូវ​៣០០​ សង្កាត់​បឹង​កេងកង​២​ ខណ្ឌ​ចំកា​មន​ រាជធានី​ភ្នំពេញ​ បាន​ប្រទេះ​ឃើញ​ ករណី​ហិង្សា​នៅ​ចំណុច​ម្តុំ​ផ្ទះសំណាក់​ ងឺ​ ឆៃ​ ស្ថិត​នៅ​ ភូមិ​2​ សង្កាត់​4​ ក្រុង​+​ខេត្ត​ព្រះ​សីហ​នុ​។​

​ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​កម្លាំង​បាន​ចុះ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ ជនជាតិ​ចិន​ចំនួន​៨​នាក់​ ខ្មែរ​១​នាក់​ នៅ​ចំណុច​ហាង​ លក់​ឡាន​ ហឹ​ង​ ថៃ​ ស្ថិត​ក្រុម​១៥​ ភូមិ​២​ សង្កាត់​៤​ ក្រុង​ខេត្ត​ព្រះ​សីហ​នុ​។​

​ប្រទេះ​ឃើញ​ជន​រង​គ្រោះ​ម្នាក់​ ជនជាតិ​ចិន​ មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ ,​
​ដកហូត​បាន​ ,​ ទូរស័ព្ទ​១០​គ្រឿង​,​ អាយ​កូ​ម​១​គ្រឿង​,​ អាវុធ​ម៉ាក់​បេ​អា​តា​ បាញ់​ខ្ស​ល់​១​ដើម​,​ នាឡិកា​១,​ កាបូប​យួរដៃ​,​ រថយន្ត​២​គ្រឿង​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​បញ្ជូន​ទៅ​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត​ ។​ រីឯ​ជន​រង​គ្រោះ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ ៕

 

ប្រភព៖ នគរបាលជាតិ