កណ្ដាលៈ​ ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​អណ្តែត​ទឹក​តាម​ដង​ទន្លេ​របា​សាក់​ ក្រោយ​ពី​ជន​រង​គ្រោះ​ខាងលើ​នេះ​បាន​លោតទឹក​សម្លាប់​ខ្លួន​អស់​រយះ​ពេល​ពេញ​មួយ​យប់​ ។​ ករណី​លោតទឹក​សម្លាប់​ខ្លួន​ខាងលើ​នេះ​នេះ​ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៦​ ខែមិថុនា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៤​និង​១០​នាទី​ ត្រង់​ចំណុច​ក្នុង​ទឹក​ទន្លេបាសាក់​ ស្ថិត​ក្នុងភូមិ​ព្រែក​ថ្មី​ ឃុំ​ព្រែក​ថ្មី​ ស្រុក​កោះធំ​ ខេត្តកណ្តាល​ ។​

​ មន្ត្រី​នគរបាល​ស្រុក​កោះធំ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​លោតទឹក​សម្លាប់​ខ្លួន​ឈ្មោះ​ ងួ​ន​ ចំ​រេ​ី​ន​ (​ ហៅ​ ម៉ៅ​ )​ ភេទ​ ប្រុស​ អាយុ​៣៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ (​ ជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី​ )​ មាន​ទីលំនៅ​ភូមិ​ព្រែក​ថ្មី​ ឃុំ​ព្រែក​ថ្មី​ ស្រុក​កោះធំ​ ខេត្តកណ្តាល​ ។​

​ ប្រភព​ដដែល​បន្ត​ថា​ យោង​តាម​ការ​ឆ្លេ​ី​យ​បំភ្លឺ​របស់​ឈ្មោះ​ងួ​ន​ ចិន្តា​ ត្រូវជា​បងស្រី​ប​ង្កេ​ី​ត​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​គឺជា​មនុស្ស​ប្រើប្រាស់​គ្រឿងញៀន​ រហូត​វង្វេងវង្វាន់​និង​មាន​ស្មារតី​មិន​គ្រប់​ និង​ធ្លាប់​ធ្វេ​ី​អត្តឃាត​ ចងក​សម្លាប់​ខ្លួន​ម្តង​រួច​មក​ហេ​ី​យ​ តែ​ពុំ​បាន​សំរេច​នោះ​ទេ​ ដោយ​ក្រុម​គ្រួ​សារបាន​ជួយ​សង្គ្រោះ​ទាន់​ពេល​ ។​ លុះ​មក​ដល់​ថ្ងៃ​ទី​០៦​ ខែមិថុនា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ប្រមាណ​ ១៤​ ជន​រង​គ្រោះ​បាន​ជិះ​កង់​ចេញពីផ្ទះ​រួច​ស្រែក​ប្រាប់​បងស្រី​របស់​ខ្លួន​ថា​ អញ​ទៅ​លោតទឹក​ ភ្លាម​នោះ​ក៍​ជិះ​កង់​ចេញ​ទៅ​បាត់​ទៅ​ ។​ ខណៈនោះ​បងស្រី​និង​បងប្អូន​ជន​រង​គ្រោះ​ ក៍​ចេញ​ទៅ​តាម​ ។​ លុះ​ទៅ​ដល់​មាត់ទឹក​ទន្លេបាសាក់​ខាង​កេ​ី​ត​ផ្សារ​កោះធំ​ ចំងាយ​ប្រមាណ​ ២៥០​ម៉ែត្រ​ ក៍​ឃេ​ី​ញ​កង់​ដែល​ប្អូន​ជិះ​ទៅ​បញ្ឈរ​ទុក​ចោល​នៅ​មាត់​ទន្លេបាសាក់​ តែ​បាត់​ជន​រង​គ្រោះ​មិន​ឃេ​ី​ញ​នោះ​ទេ​ ភ្លាម​នោះ​ក៏​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ជិតខាង​ជួយ​រៀវរក​ជន​រង​គ្រោះ​ក្នុង​ទន្លេរ​ តែ​រក​ពុំ​ឃើញ​នោះ​ទេ​ ។​ រហូត​មក​ដល់​ថ្ងៃ​ទី​០៧​ ខែមិថុនា​ ឆ្នាំ​ ២០១៨​ វេលា​ម៉ោង​ ៧​និង​៣០​នាទី​ ទេ​ី​ប​មាន​ប្រជាពលរដ្ឋ​ប្រទះ​ឃេ​ី​ញ​សាកសព​ជន​រង​គ្រោះ​អណ្តែត​ រួច​បាន​ប្រាប់​ក្រុម​គ្រួសារ​និង​រាយការណ៍​ជូន​សមត្ថកិច្ច​ជំនាញ​ចុះ​មក​ធ្វើការ​ពិនិត្យ​ រួច​បញ្ជាក់​ថា​ ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​លោតទឹក​សម្លាប់​ខ្លួន​ប្រាកដ​មែន​។​

​ ក្រោយ​ពី​ពិនិត្យ​រួច​ សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ ដេ​ី​ម្បី​ធ្វេ​ី​បុណ្យ​តាម​ប្រពៃណី​ ៕​

ប្រភព៖ នគរបាលជាតិ