​ឧត្តរមានជ័យ​ ៖​ ថ្ងៃ​ទី​ ៧​ខែមិថុនា​ឆ្នាំ​ ២០១៨​ វេលា​ម៉ោង​ ១២​និង​៤០​នាទី​ កំលាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿង​ ញៀន​ បាន​ចុះ​បង្ក្រាប​ករណី​ចែកចាយ​និង​ជួញដូរ​គ្រឿង​ ញៀន​ នៅ​ចំណុច​ ភូមិ​១០៥​ ឃុំ​ផ្អាវ​ ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្តឧត្តរមានជ័យ​ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ២​នាក់​ ។​
​ជនសង្ស័យ​ទាំង​២​នាក់​រួម​មាន​ ៖​
១.​ ឈ្មោះ​ វែ​ន​ សារា​ភេទ​ ស្រី​អាយុ​ ៤៥​ឆ្នាំ​ រស់នៅ​ភូមិ​១០៥​ ឃុំ​ ផ្អាវ​ ស្រុក​ត្រពាំង​ប្រាសាទ​ខេត្តឧត្តរមានជ័យ​ ។​
២.​ឈ្មោះ​ ជា​ ខុន​ ភេទ​ ស្រី​ អាយុ​ ៤២​ ឆ្នាំ​ រស់នៅ​ភូមិ​ជាមួយ​គ្នា​ ។​

​ដកហូត​វត្ថុ​តាង​រួម​មាន​ ៖​ ថ្នាំ​ញៀន​ប្រភេទ​ មេ​តំ​ហ្វេ​តា​មីន​ (Ice)​ចំនួន​ ៣០​ក​ព្ចា​ប់​ធំ​ ២​ក​ព្ចា​ប់​តូច​ ២៨​ក​ព្ចា​ប់​ ស្មើរ​នឹង​៧,១៦​ ក្រាម​ ,​ •​ទូរ​ស័​ព្ឌ​ដៃ​ចំនួន​ ៨​គ្រឿង​ ,​អត្តសញ្ញាណប័ណ្ណ​ សញ្ជាតិ​ខ្មែ​ចំនួន​ ១​សន្លឹក​ ,​ក្រ​វឹល​លោហៈធាតុ​ពណ៌​លឿង​១​គូរ​ ,​ជញ្ជៀន​ ៣​វង់​ ,​កងដៃ​១​វង់​ ,​ ខ្សែ​ក​ ២​ខ្សែ​ លោហៈធាតុ​ពណ៌​ លឿង​ ១​ ខ្សែ​ លោហៈធាតុ​ពណ៌​ស​ ១​ ខ្សែ​,​ ដែកកេះ​ ៣​ ,​ដប​សំរាប់​ជក់​ចំនួន​ ២​ និង​សំភា​រះ​សំរាប់​វេច​ខ្ចប់​មួយ​ចំនួន​ ៕

ប្រភព៖ នគរបាលជាតិ