បាត់ដំបង៖ នៅថ្ងៃ​អង្គារ៍ ០៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង​ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ០៩និង​០០នាទី កម្លាំង​នគរបាល​ស្រុកកំរៀង បានទួល​ពាក្យបណ្ដឹង​ករណី​គំរាម​យកប្រាក់​ពីឈ្មោះ អ៊ុច.តូច ភេទស្រី អាយុ ៣១ឆ្នាំ រស់នៅភូមិព្រែកស្ពាន ឃុំកំពង់ព្រះគគី ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង មកស្នាក់នៅ​បណ្ដោះអាសន្ន​នៅចំនុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង បានមក​ប្ដឹង​កម្លាំងនគរបាល​ស្រុក​កំរៀងថា នៅក្នុង​ផ្សារប្រទេស​ថៃឈ្មោះ វិន.តិច ភេទប្រុស អាយុ៣៧ឆ្នាំ ត្រូវប្ដីក្រោយ​បានចាប់​កូនស្រី​គាត់ឈ្មោះ ចាន់.សុភា ភេទស្រី អាយុ ១០ឆ្នាំ (កូនចុង) ប្ដីចុងបាន​សុំយកកូ​នទៅលេង​បងប្អូ​ននៅផ្សារ​ថៃក៏បាត់​ដំណឹង ក្រោយមក​មានទូរស័ព្ទ​គំរាមទារ​ប្រាក់ចំនួន ២លានរៀល បើមិន​ផ្ញើឲ្យ​ជនសង្ស័យនិង​យកកូន​ទៅប្រទេស​វៀតណាម ដែលបាន​ប្រព្រឹត្ត​កាលពី​ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ ។

ករណីនេះ កម្លាំង​នគរបាល​ខេត្ត​សហការ​ស្រុកកំពុង​ធ្វើការ​ស្រាវជ្រាវ និងស្វែង​រកចាប់​ខ្លួន​ជនសង្ស័យ ដើម្បីនាំ​ខ្លួនក្មេង​ស្រីជា​កូនចុង​មកវិញ ៕

ប្រភព៖ នគរបាលជាតិ