​ព្រៃវែង​ ៖​ ថ្ងៃ​ចន្ទ​ ៦​រោច​ ខែជេស្ឋ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​.​ ២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​០៤​ ខែមិថុនា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​៩​និង​៥​នាទី​ព្រឹក​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ ស្ថិត​នៅ​ចំណុច​ចុង​ភូមិ​ស្នួល​ ឃុំ​ក្រ​ញូ​ង​ ស្រុក​កំចាយមារ​ ខេត្តព្រៃវែង​ ។​ មូលហេតុ​ដោយសារ​អ្នកបើកបរ​ម៉ូតូ​ជ្រុល​ចង្កូត​ធ្លាក់​ចូល​មាត់​លូ​ បណ្ដាល​ឲ្យ​ស្លាប់​អ្នកបើកបរ​ឈ្មោះ​ ម៉ៅ​ ធា​រ៉ា​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​នៅ​ភូមិ​ព្រៃ​តា​ម៉ា​ន់​ឃុំ​ឆ្លូង​ ស្រុក​ឆ្លូង​ ខេត្តក្រចេះ​ និង​អ្នក​រួម​ដំណើរ​មួយ​នាក់​ឈ្មោះ​ គួ​ច​ ហុង​សេង​ ភេទ​ប្រុស​ អាយុ​១៩​ ឆ្នាំ​ រស់នៅ​ភូ​មិ្ល​ឆ្លូង​ ឃុំ​ឆ្លូង​ ស្រុក​ឆ្លូង​ ខេត្តក្រចេះ​ (​រង​របួសស្រាល​) ។

​បច្ចុប្បន្ន​ សមត្ថកិច្ច​ជំនា​ញន​បាន​ធ្វើការ​ត្រួតពិនិត្យ​ និង​ប្រគល់​សាកសព​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

ប្រភព៖ នគរបាលជាតិ