កោះកុង៖ កាលពី​វេលា​ម៉ោង​៥​និង​២០​នាទី​ល្ងាចថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ២០១៨ មាន​ករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​មួយ​បាន​កើតឡើង​នៅ​ចំណុច​ភូមិ​កោះ​ប៉ោ ឃុំ​ប៉ាក់​ខ្ល​ង ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង គឺ​ប្តី​វាយ​ប្រពន្ធ​អោយមានរបួសធ្ងន់ធ្ងរពេញខ្នង ព្រោះតែ​ដឹងថាប្រពន្ធ​លួច​​សហាយស្មន់ ជាមួយ​ប្អូនប្រុសបង្កើត​របស់ខ្លួននៅ​លើ​ផ្ទះ ខណៈ​ពេលដែលខ្លួនមិននៅផ្ទះ ។

ជនសង្ស័យ​ជា​ប្តី​ឈ្មោះ មៀត សំ​លើង អាយុ​២១​ឆ្នាំ មុខរបរ​ជា​អ្នកនេសាទ (​ឃាត់ខ្លួន​) រីឯ​ជន​រង​គ្រោះជា​ប្រពន្ធ​មាន​ដាំ ចាន់ណាអាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ កន្លែងកើតហេតុ ។

នៅចំពោះមុខសមត្ថកិច្ចបុរសជាប្តីបានសារភាពថា ហេតុដែល​បណ្តាល​ឲ្យ​រូបគាត់ប្រើ​អំពើ​ហិង្សា​លើ​ប្រពន្ធ​ដោយសារនៅថ្ងៃ​កើតហេតុ​ខ្លួន​បាន​ទៅ​នេសាទ​ត្រី​នៅ​កណ្តាល​សមុទ្រ​ដូច​សព្វមួយដង លុះ​វេលា​ល្ងាច​ខ្លួន​បាន​មក​ដល់​ផ្ទះ ស្រាប់តែ​ឃើញ​ប្រពន្ធ​កំពុង​​ដេក​រួមរក្ស​ជាមួយ​ប្អូនប្រុស​ខ្លួន​បង្កើត​ដែល​ពេល​នោះ​ខ្លួន​ខឹង​ពេក​ទ្រាំ​មិនបាន​ក៏​ចាប់​​ប្រពន្ឋវាយ​ហើមមុខហើម​មាត់តែម្តង។

ភ្លាម​ៗនោះ​ដែរ​ប្អូនប្រុស​បាន​ស្ទុះ​លោត​ចេញ​តាម​បង្អួច​រត់គេច​ខ្លួន​បាត់ ។ ករណី​អំពើ​ហិង្សា​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បុរស​ជា​ប្តី ហើយ​ក៏​សាង​សំណុំរឿង​តាម​ផ្លូវច្បាប់ ពី​បទ​ប្រើ​អំពើ​ហិង្សា ៕

 

ប្រភព៖ នគរបាលជាតិ