​ភ្នំពេញ​ ៖​ នៅ​ថ្ងៃ​ទី​៥​ ខែមិថុនា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ ០០​និង​៤៥​នាទី​ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ថ្មី​ទី​៣​ បាន​ធ្វើ​ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ក្នុង​ចំណោម​បក្ខពួក​២​នាក់​ ឈ្មោះ​គា​ម​ សំ​អូន​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មុខរបរ​ និង​ ទីលំនៅ​ មិន​ពិតប្រាកដ​ ពី​បទ​លួច​ (​កាច់​កញ្ចក់​រថយន្ត​)​ កាលពី​ថ្ងៃ​ទី​៥​ ខែមិថុនា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​០០​និង​ ៣០​នាទី​ នៅ​ចំណុច​មុខ​ហាង​ លក់​មាស​ គង់​ ហុង​ ដែល​មាន​ទីតាំង​ផ្ទះ​លេខ​៦២​ ផ្លូវ​៥៣​ ភូមិ​១​ សង្កាត់​ផ្សារ​ថ្មី​ ទី​៣​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​។​
​វត្ថុ​តាង​ចាប់​យក​ កញ្ចក់​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៥៧០​ ខាង​ ឆ្វេង​ចំនួន​១(​ជា​របស់​ជន​រង​គ្រោះ​)​និង​ម៉ូតូ​១​គ្រឿង​ម៉ាក​សង់​C125​ ពណ៌​ខ្មៅ​ លេខ​តួ​និង​ម៉ាស៊ីន​8257980​ ពាក់​ស្លាក​ លេខ​ ប៉ៃលិន​1A6227​ (​ជា​របស់​ជនសង្ស័យ​ជិះ​ធ្វើ​សកម្ម​ ភាព​)​។​
​ជន​រង​គ្រោះ​ឈ្មោះ​ ធឿ​ន​.​ ដា​រ៉ូ​ (​តំណាង​)​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ មុខរបរ​ សន្តិសុខ​ ស្នាក់​នៅផ្ទះ​ជួល​ ផ្លូវ​លេខ​ ៥៣​ ភូមិ​៤​ សង្កាត់​ផ្សារ​ថ្មី​ទី​៣​ ខណ្ឌដូនពេញ​ រាជធានី​ ភ្នំពេញ​។​
​បច្ចុប្បន្ន​យើង​កំពុងធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ដើម្បី​ចាត់ការ​តាម​នី​វិធី​នៃ​ច្បាប់​ ៕

ប្រភព៖ នគរបាលជាតិ