ប៉ៃលិន៖ នៅថ្ងៃច័ន្ទ ០៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនិង​ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង​១០និង​៣០នាទី មានករណី​គ្រោះ ​នៅថ្នាក់​ចរាចរណ៍​មួយកើត​ឡើង​រវាង​រថយន្ត និងម៉ូតូចំណុច​ផ្លូវបំបែក​ទល់មុខ​ភោជនីយដ្ឋាន​ត្បូង​ប្រាំបីពណ៌ ស្ថិតនៅក្នុង​ភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្ដាល​អោយ​មនុស្ស​ម្នាក់ស្លាប់​បាត់បង់​ជិវិត​នៅពេល​លើកដាក់​ឡាន​បម្រុង និង​បញ្ជូន​ទៅសង្គ្រោះ​នៅមន្ទីរ​ពេទ្យ​ខេត្ត​បាត់ដំបង់ ។ ជនរង​គ្រោះ​ឈ្មោះ ម៉ែន យ៉េន ភេទប្រុស អាយុ ៦៥ ឆ្នាំ រស់នៅភូមិ អូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ បច្ចុប្បន្ន សពរបស់​ជនរង​គ្រោះត្រូវ​បានក្រុម​គ្រួសារ​យក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ។

ប្រភព៖ នគរបាលជាតិ