ភ្នំពេញ​ ៖​ កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​ ជាក់ស្តែង​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់​។​ប្រតិបត្តិការ​ខាងលើ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៥​ ខែមិថុនា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​០៨​និង​៣០​នាទី​ នៅ​ចំណុច​ផ្លូវ​បេតុង​ ក្រុម​១៤​ ភូមិ​មិត្តភាព​ សង្កាត់​ប្ញ​ស្សី​កែវ​ ខណ្ឌឫស្សីកែវ​។​

​លោក​វរសេនីយ៍ឯក​ ទៀង​ ច័ន្ទ​សារ​ អធិការ​នគរបាល​ខណ្ឌឫស្សីកែវ​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ទាំង​៥​នាក់​រួម​មាន​ទី​១-​ឈ្មោះ​ បៃ​ ឧត្តម​ ភេទ​ប្រុស​ អាយុ​២៨​ ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទី​លំ​ផ្ទះ​លេខ​៣៦០​ ផ្លូវ​បេតុង​ ក្រុម​ទី​១៤​ ភូមិ​មិត្តភាព​ សង្កាត់​ឬ​ស្សី​កែវ​ មុខរបរ​មិន​ពិតប្រាកដ​(​ប្រើប្រាស់​),​ ទី​២-​ឈ្មោះ​ រឿ​ន​ សម្បត្តិ​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ស្នាក់​នៅផ្ទះ​ជួល​ ផ្លូវ​បេតុង​ ភូមិ​បឹង​សាឡា​ង​ សង្កាត់​ឫស្សី​កែវ​ ខណ្ឌឫស្សីកែវ​ មុខរបរ​សិស្ស​ (​ប្រើប្រាស់​),​ ទី​៣-​ឈ្មោះ​ប៉ុន​ ចាន់​ឌី​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ផ្ទះ​លេខ​១១០​ ផ្លូវ​បេតុង​ ក្រុម​ទី​១០​ ភូមិ​ស្ពាន​ខ្ពស់​ សង្កាត់​គីឡូ​ម៉​ត្រ​លេខ​៦​ មុខរបរ​សិស្ស​ (​ប្រើប្រាស់​),​ ទី​៤-​ឈ្មោះ​ ទូច​ ដា​រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ផ្ទះ​លេខ​៥៣៩​ ផ្លូវជាតិ​លេខ​៥​ ក្រុម​ទី​១៦​ ភូមិ​មិត្តភាព​ សង្កាត់​ឬ​ស្សី​កែវ​ មុខរបរ​ចុងភៅ​ភោជនីយដ្ឋាន​(​ប្រើប្រាស់​)​ និង​ទី​៥-​ឈ្មោះ​ ភួង​ ភក្តី​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ទីលំនៅ​ផ្ទះ​លេខ​ ក្រុម​ទី​០៨​ ភូមិ​បឹង​សាឡា​ង​ សង្កាត់​ឫស្សី​កែវ​ មុខរបរ​កម្មករ​(​ប្រើប្រាស់​)​។​

​សម្ភារៈ​ដកហូត​មានៈ​ ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០១​កញ្ចប់​តូច​,​ ឧបករណ៍​សម្រាប់​ជក់​ថ្នាំ​ញៀន​មួយ​ចំនួន​,​ ដាវ​កែ​ច្នៃ​ (​សាំ​ម៉ូ​រ៉ៃ​ចំនួន​មួយ​)​។​

​បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​បន្ត​ការ​ស្រាវជ្រាវ​រក​បក្ខពួក​និង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្ត​តាម​នីតិវិធី​។​ ទិស​ដៅ​បន្ត​ អនុវត្តន៍​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​ របស់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ អគ្គស្នងការ​រង​ និង​ជា​ស្នង​នគរបាល​រាជធានី​ភ្នំពេញ​ កម្លាំង​ជំនាញ​ខណ្ឌ​ ប៉ុ​សិ៍​បន្ត​ស្រាវជ្រាវ​ ដើម្បី​បង្ក្រាប​ជា​ប្រចាំ​ ៕

ប្រភព៖ នគរបាលជាតិ