ភ្នំពេញ​ ៖​ កាលពី​ថ្ងៃ​ទី​០៣​ ខែឧសភា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៩​និង​០៥​នាទី​ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​អូរ​បែក​ក្អម​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ករណី​កាន់កាប់​អាវុធ​គ្មាន​ច្បាប់​អនុញ្ញាត​ (​កាំបិត​ជំ​ពុះ​ទុង​)​ នៅ​ចំណុច​តាម​ផ្លូវ​បេតុង​ ភូមិ​ទ្រង់មាន់​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​។​

​លោក​វរសេនីយ៍ទោ​ គួ​ក​ សុខ​ហួរ​ អធិការរង​ខណ្ឌ​សែន​សុខ​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ឈ្មោះ​ សៀម​ ស៊ី​ហា​ ភេទ​ប្រុស​ អាយុ​ ៣១​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​បន្ទប់​ជួល​ ផ្លូវ​បេតុង​ ភូមិ​ទ្រង់មាន់​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​ (​មាន​សារធាតុ​ញៀន​)​។​ សម្ភារៈ​ដកហូត​៖​កាំបិត​ជំ​ពុះ​ទុង​០១​ដើម​។​

​លោក​អធិការរង​បន្ត​ថា​មុន​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​អូរ​បែក​ក្អម​ បាន​ល្បាត​ក្នុងភូមិ​សាស្ត្រ​ លុះដល់​ចំណុច​កើតហេតុ​ខាងលើ​ ឃើញ​ជនសង្ស័យ​កំពុង​ដើរ​តាម​ផ្លូវ​ ដោយ​មានការ​សង្ស័យ​កម្លាំង​យើង​ក៏​ហៅ​ឲ្យ​ឈប់​រួច​ត្រួតពិនិត្យ​លើ​ដងខ្លួន​ រក​ឃើញ​វត្ថុ​តាង​ខាងលើ​តែ​ម្តង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ ដើម្បី​ចាត់វិធានការ​តាម​ច្បាប់​ ៕​

ប្រភព៖ នគរបាលជាតិ