កណ្ដាលៈ​ បុរស​ម្នាក់​ស្លាប់​យ៉ាង​អ​ណោ​ច​អ​ធ័​ម​ ខណៈ​កំពុង​ជួសជុល​រថយន្ត​ បណ្ដាល​ឲ្យ​រថយន្ត​បែន​ធ្លាក់​សង្កត់ពីលើ​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ ត្រង់​ចំណុច​ទួល​អណ្ដូង​ ភូមិ​កោះ​កែវ​ក្រោម​ ឃុំ​កោះ​កែវ​ ស្រុក​ល្វាឯម​ ខេត្ដកណ្ដាល​ ។​

​ មន្ត្រី​នគរបាល​ស្រុក​ល្វាឯម​បាន​ឲ្យ​ថឹ​ង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ ជ័យ​ ប៊ុ​ន​ធី​ម​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មុខរបរ​បើកបរ​រថយន្ត​ដឹក​កម្មករ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​ព្រែក​ចារ​ ឃុំ​សំបួរ​ ស្រុក​ល្វាឯម​ ខេត្តកណ្ដាល​ ។​ ចំណែកឯ​រថយន្ត​ជា​ប្រភេទ​រថយន្ត​ឆ្នៃ​ បែន​ដឹក​ដី​ ជា​កម្មសិទ្ធិ​របស់​ឈ្មោះ​

​ហយ​ សុខា​ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​ ។​

​ ប្រភព​ដដែល​បន្ត​ថា​ នៅ​មុន​ពេល​កើតហេតុ​ ជន​ជន​រង​គ្រោះ​បាន​ទៅ​បើករថយន្ត​បែន​ដឹក​ដី​របស់​ឈ្មោះ​ ហយ​ សុខា​ ដោយ​ដឹក​ដី​ទៅ​ចាក់​ឲ្យ​ឈ្មោះ​ សាន​ ស៊ុន​នី​ ។​ លុះ​មក​ដល់​ពេល​កន្លែង​ចាក់​ដី​បាន​បែន​ដី​ចាក់​ តែ​ពុំ​ដឹង​រថយន្ត​នោះ​មាន​បញ្ហា​អ្វី​ ស្រាប់តែ​ជន​រង​គ្រោះ​បាន​ចុះ​ពីលើ​រថយន្ត​យក​ម៉ា​ឡេ​តទៅ​អង្គុយ​ដោះ​កន្លែង​បែន​ ខណៈនោះ​ក៏​ធ្លាក់​បែន​សង្កត់​ជន​រង​គ្រោះ​ បណ្ដាល​ឱ្យ​ស្លាប់​យ៉ាង​អ​ណោ​ច​អ​ធ័​ម​ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ជិតខាង​និង​សមត្ថកិច្ច​មក​ធ្វើការ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ​ ។​

​ ក្រោយ​ពី​ពិនិត្យ​រួច​ សមត្ថកិច្ច​បាន​ប្រគល់​សាកសព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ រីឯ​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​យមក​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕

ប្រភព៖ នគរបាលជាតិ