​កណ្ដាលៈ​ បុរស​ម្នាក់​បើក​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ក្នុង​ល្បឿន​លឿន​ដោយ​មិន​ប្រយ័ត្ន​ បណ្ដាល​ឲ្យ​ក្រឡាប់​ធ្លាក់​ផ្លូវស្លាប់​ភ្លាមៗ​ កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៤​ ខែឧសភា​ ឆ្នាំ​២០១៨​ ស្ថិត​ក្នុងភូមិ​កំពង់ចំលង​ ឃុំ​កំពង់ចំលង​ ស្រុក​ខ្សាច់កណ្ដាល​ ខេត្ត​ណ្ដា​ល​ ។​

​ មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​ខ្សាច់កណ្ដាល​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​ បើក​ម៉ូតូ​WAVE​ ធុន​សេ​១២៥​ ពណ៌​ក្រហម​ គ្មាន​ផ្លា​ក​លេខ​ ស្លាប់​នៅ​កន្លែង​កើតហេតុ​ ។​

​ ប្រភព​ដដែល​បន្ត​ថា​ នៅ​មុន​ពេល​កើតហេតុ​ សាក្សី​បាន​ ឃើញ​ជន​រង​គ្រោះ​បើក​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ដោយ​ល្បឿន​លឿន​ លុះ​មក​ដល់​កន្លែង​កើតហេតុ​ បាន​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ បណ្ដាល​ឲ្យ​ក្រឡាប់​សង្កត់​ជន​រង​គ្រោះ​ ជា​អ្ន​បើក​ស្លាប់​ភ្លាមៗ​តែ​ម្ដង​ ។​

ក្រោយ​ពី​មាន​ហេតុការណ៍​កើត​ ឡើង​ នគរបាល​ជំនាញ​បាន​ចុះ​មក​ធ្វើការ​ពិនិត្យ​វាស់វែង​កន្លែង​ កើតហេតុ​ រួច​បញ្ជាក់​ថា​
​ ករណី​ខាងលើ​នេះ​គឺ​បណ្ដាល​មក​ពី​អ្នកបើកបរ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ បើកបរ​នៅ​ក្នុង​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​ ទើប​ស្លាប់​បែប​នេះ​ ។​ ចំណែក​សព​ជន​រង​គ្រោះ​ សម​កិច្ច​កំពង់​ស្វែងរក​ក្រុម​គ្រួសារ​មក​ទទួល​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

ប្រភព៖ នគរបាលជាតិ