ចិន៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន World of Buzz បានឲ្យដឹងថា សេដ្ឋីចិនម្នាក់បានសម្រេចដកលុយជិត ៨០ ម៉ឺនដុល្លារពីធនាគាមួយជាបន្ទាន់
ព្រោះតែគាត់ខឹងនឹងសន្តិសុខធនាគារម្នាក់ប្រាប់ឲ្យគាត់ពាក់ម៉ាស់។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងសាខាធនាគារមួយកន្លែងក្នុងទីក្រុង Shanghai ដែលក្រុងធំបំផុតរបស់ប្រទេសចិន។
បើតាមប្រភពខាងលើបានបញ្ជាក់ថា តាមការពិតសេដ្ឋីរូបនេះមានបំណងចង់ទៅដកប្រាក់តិចតួចពីក្នុងគណនីសន្សំរបស់គាត់តែប៉ុណ្ណោះ តែពេលដែលគាត់ដើរចូលក្នុងធនាគានោះស្រាប់តែមានសន្តិសុខម្នាក់មកប្រាប់ឲ្យគាត់ពាក់ដោយប្រើឥរិយាបថមួយមិនសមរម្យនិងមិនគោរពគាត់ទាល់សោះ។
ដោយខឹងនឹងឥរិយាបថអសីលធម៌របស់សន្តិសុខរូបនោះគាត់ក៏សម្រេចដកលុយប្រាក់ទាំងអស់ពីគណនីរបស់គាត់ទាំងម្តងដោយប្រាក់នោះមានចំនួនសរុប ៥ លានយន់ (៧៨១,១២៥ ដុល្លារអាមេរិក)។
គួរបញ្ជាក់ថា ការដកលុយដ៏ច្រើនហើយបន្ទាន់ពីសាខាធនាគារដូចនេះបានធ្វើបុគ្គលិកពេញមួយធនាគារត្រូវរវល់នឹងការរាប់លុយជាច្រើនម៉ោងផងដែរ៕