ការកែសុ ដ ន់ ឬកែ ដើ ម ទ្រូ ង ដោយ ការ វះ កា ត់ ភាគច្រើនកើតមានចំពោះស្ដ្រីដែលនៅលីវ និងស្ដ្រីវ័យកណ្ដាលដែលមានបញ្ហា ដើ ម ទ្រូ ង យារធ្លាក់ខ្លាំង ដើ ម ទ្រូ ង តូច ឬមិនមានដើ ម ទ្រូ ង តែម្ដង។
ការវះកាត់កែដើមទ្រូងអាចជាមូលហេតុនៃការ វះ កា ត់ ព្យាបាល ជម្ងឺ និងជាផ្នែកមួយនៃការ វះ កា ត់ កែសម្ផស្សផងដែរ។ តើការ វះ កា ត់ កែដើ ម ទ្រូ ង ធ្វើឡើងដូចម្ដេច? តើវះ កា ត់ កែសម្ផស្ស នេះអាចមានបញ្ហាដែរឬទេ?
ដើម្បីធ្វើការបកស្រាយអំពីការ វះ កា ត់ ដើ ម ទ្រូ ង តាមដំណើរនេះជូនប្រិយមិត្ដ អ្នកអានទាំងឡាយ ទស្សនាវដ្ដី សុខភាពយើង បានជួបធ្វើ កិច្ចសម្ភាសន៍ជាមួយលោកវេជ្ជបណ្ឌិត ធឿង ច័ន្ទសីហា អ្នកជំនាញខាង វះ កា ត់ កែសម្ផស្សនៅមន្ទីរសម្រាកព្យាបាលសុខហុក។
មូលហេតុដែលត្រូវវះ កា ត់ ដើមទ្រូង
នៅពេលដែលយើងឮថាការ វះ កា ត់ កែសុដន់ យើងតែងគិតថាមានមូលហេតុតែមួយគត់គឺការកែសម្ផស្ស។ ផ្ទុយទៅវិញនៅ មានមូលហេតុផ្សេងទៀតដែលបណ្ដាលអ្នកជម្ងឺសម្រេចចិត្ដទៅទទួល ការ វះ កា ត់ លើ សុ ដ ន់ ។
០១) មូលហេតុវះ កា ត់ ដោយការព្យាបាលជម្ងឺ ៖ ការ វះ កា ត់ នេះអាចកើតឡើងដោយសារតែការព្យាបាលជម្ងឺ ដូចជាមាន បញ្ហាដុំក្នុង សុ ដ ន់ ឬជាជម្ងឺមហារីកជាដើម។ ដូចនេះគ្រូពេទ្យត្រូវធ្វើការ វះ កា ត់យកក្រពេញសុ ដ ន់ ចេញហើយធ្វើការ បង្កើតជារូបរាង សុ ដ ន់ ឡើងវិញ ដោយមធ្យោបាយផ្សេងៗ។
០២) មូលហេតុវះ កា ត់ ដោយការកែសម្ផស្ស ៖ ក្រៅពីបញ្ហាព្យាបាលជម្ងឺហើយនោះ វិធីនេះក៏ជាផ្នែកមួយនៃការ វះ កា ត់ កែ សម្ផស្សសម្រាប់ស្ដ្រីទាំងឡាយផងដែរ។
បញ្ហានេះអាចកើតមានសម្រាប់អ្នកដែលនៅលីវមិនសូវមានដើ ម ទ្រូ ង ដែលចាំបាច់ត្រូវការ ធ្វើឱ្យខ្លួនមានសុ ដ ន់ ឡើងវិញគួរជាទីពេញចិត្ដដោយការ វះ កា ត់ ដើ ម ទ្រូ ង ។
មួយវិញទៀតគឺចំពោះអ្នកដែលក្រោយពីសម្រាលកូនហើយ ដើ ម ទ្រូ ង មានសភាពយារធ្លាក់ នេះក៏ជាមូលហេតុមួយដែលធ្វើឱ្យគាត់សម្រេចទៅធ្វើការ វះ កា ត់ កែ ដើមទ្រូង ដើម្បីបានដើ ម ទ្រូ ង គួរ ជាទីពេញចិត្ដសម្រាប់ខ្លួន។ ឯមួយវិញទៀតគឺចំពោះស្ដ្រីវ័យចំណាស់នៅអឺរ៉ុបគឺមកធ្វើការ វះ កា ត់ កែ សម្ផស្ស ដោយសារតែមានបញ្ហា ដើ ម ទ្រូ ង ធ្លាក់ខ្លាំង។
វិធីវះកា ត់ កែដើ ម ទ្រូ ង
ចំពោះការ វះ កា ត់ ដើ ម ទ្រូ ង ភាគច្រើនគេជ្រើសរើសយកការដាក់ស៊ីលីកូន ទៅក្នុងទ្រូង។ ស៊ីលីកូនគឺជាប្រ ភេ ទ ប្រូតេស៏ (Prothese)ម្យ៉ាងដែលមានរាងដូចសុ ដ ន់ សភាពទន់ជ្រាយៗដែលមានទៅតាមទំហំរបស់មនុស្ស។
វិធីនៃការ វះ កា ត់ កែដើ ម ទ្រូ ង នេះ យើងត្រូវធ្វើការ វះ កា ត់ នៅជុំវិញក្បាល សុ ដ ន់ ហើយបញ្ចូលស៊ីលីកូនចូលទៅក្នុង ដើម្បីឱ្យដើ ម ទ្រូ ង មានសភាពប៉ោងស្អាតតាមធម្មជាតិ ។ ឯវិធីមួយវិញទៀត បើសុ ដ ន់ ដែលធ្លាក់ខ្លាំងគឺគេវះ កា ត់ នៅខាងក្រោមសុ ដ ន់ និងអាចវះនៅខាងចំហៀងតែម្ដង។
ប៉ុន្ដែភាគច្រើននៃ ការ វះ កា ត់ ដើ ម ទ្រូ ង នេះ គេនិយមវះ កា ត់ នៅជុំវិញក្បាលសុ ដ ន់ ជាង ព្រោះនៅពេលដែលដេរភ្ជិតមកវិញធ្វើឱ្យមិនមានស្នាមអ្វីគួរឱ្យកត់ សម្គាល់នោះទេ។ ក្នុងការវះ កា ត់ គេត្រូវការ វះ កា ត់ ដាក់ស៊ីលីកូននៅកល់ខាងក្រោមក្រពេញសុ ដ ន់ បើក្នុងករណីមិនមានក្រពេញសុ ដ ន់ គ្រប់គ្រាន់នោះ គេត្រូវដាក់ស៊ីលីកូននៅខាងក្រោមសាច់ដុំទ្រូងតែម្ដង៕
ខាងក្រោមនេះជាវីដេអូសកម្មភាពផ្សេងៗនៃការវះ កា ត់ សុ ដន់ ដែលមានប្រភពពីវៀតណាម
សូមអធ្យាស្រ័យដែលយើងខ្ញុំមិនអាចដាក់វីដេអូនៅលើអត្ថបទបាន ដើម្បីទស្សនាវីដេអូ សូមចុចលើលីងខាងក្រោមនេះ៖
www.855.news/videos/1200