-
ផ្សេងៗ
ប្រយ័ត្នផង! នារីស្រស់ស្អាតម្នាក់ទិញឡេតាម ឡាយ (Live) ក្នុងតម្លៃថ្លៃដូចមាស ជឿជាក់លើអ្នកលក់ តែលទ្ធផលពេលប្រើចេញរមាស់ពេញខ្លួន…
សព្វថ្ងៃនេះអ្នកទាំងអស់គ្នាប្រាកដជាដឹងហើយថាអាជីវកម្មនៅលើOnline កំពុងតែពេញនិយមខ្លាំងមែនទែនជាពិសេសសំរាប់យុវវ័យលក់លេតាមOnline។ ជាក់ស្តែងតាមគណនីនារីម្នាក់ Ty Ty បានទិញលេតាម Online យកមកប្រើបណ្តាលចេញររមាស់ពេញខ្លួនហើយបានថត បង្ហោះថា៖ «មីឆ្គែលក់លេព្រុសមិនឈប់ គុកគេប្ដឹងងៃណាមួយមិនខានលូវហើយង៉ែង ព្រុសអើយព្រុស ចង់លក់លេដាច់ ហ៍ ព្រុសរហូត ខ្ចិល ត មួយហាស ទទួលទៅង៉ែង…
អានបន្ត -
ពត៌មាន
សូមប្រយ័ត្ន អាមេរិក ១ថ្ងៃស្លាប់ជិត២ពាន់នាក់ ២ថ្ងៃជាប់គ្នា ឯអ្នកឆ្លង១ថ្ងៃ ជាង៣មុឺននាក់
យោងតាមគេហទំព័រអន្តរជាតិ Worldometer នៅរយៈពេល ២៤ម៉ោងចុងក្រោយនេះ មនុស្សសរុប ១,៩២៥នាក់ទៀត បានបា ត់ ប ង់ ជីវិត នៅទូទាំងសហរដ្ឋអាមេរិក ដែលជាតួលេខអាក្រក់បំផុតពីរថ្ងៃជាប់ៗគ្នាមកហើយ ធ្វើឲ្យចំនួនមនុស្សស្លាប់ សរុប ដោយសារតែជំងឺរាតត្បាតសកល COVID-19 នៅក្នុងប្រទេសមហាអំណាចមួយនេះ កើនឡើងដល់ ១៤,៧៦៦នាក់។…
អានបន្ត -
ពត៌មានជាតិ
ស៊ែឲ្យអ្នកមានសូឡាប្រយ័ត្នផង ! ដាក់សូឡាឆ្លងភ្លើងឆេះ ផ្ទះឈើមួយខ្នងក្លាយជាផេះ
ខេត្តព្រះវិហារ៖ ផ្ទះឈើមួយខ្នងត្រូវព្រះអគ្គិបំផ្លាញទាំងស្រុងដោយសារផ្ទុះផ្ទាំងសូឡាក្លាយជាអគ្គិភ័យពេញបន្ទុកដោយគ្មានការជួយធ្វើអន្តរាគមន៍ពីប្រជាពលរដ្ឋឬសមត្ថកិច្ចមូលដ្ឋានទាន់ពេឡើយ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរសៀលថ្ងៃទី៨ខែមេសាឆ្នាំ២០២០នៅភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្តខេត្តព្រះវិហារ។ប្រភព័ត៌មានពីមន្ត្រីនគរបាលប៉ុស្តិ៍ស្រអែមបានអោយដឹងថា ផ្ទះនេះសង់ពីឈើប្រក់ស័ង្កសី មានទំហំ៤ម៉ែត្រគុណ៥ម៉ែត្រជាកម្មសិទ្ធិរបស់ឈ្មោះង៉ូវ ម៉េងហួត ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ កសិករ មានទីលំនៅកន្លែងកើតហេតុខាងលើ។ ផ្ទះនេះត្រូវឆេះទាំងស្រុងរួមជាមួយទ្រព្យសម្បត្តិក្នុងផ្ទះគ្មានសល់ដោយសារឆ្លងចរន្តផ្ទាំងសូឡាបណ្តាលអោយផ្ទុះក្លាយជាអគ្គិភ័យបន្ទុកតែម្តងគ្រាដែលម្ចាស់មិននៅផ្ទះ។ ប្រភពដដែលបានបន្តទៀតថាក្នុងករណីនេះប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានព្រមទាំងជំនាញមិនអាចចេញជួយធ្វើអន្តរាគមន៍បានទេដោយផ្ទះនេះនៅដាច់ស្រយាលពីគេឯងតែមិនបណ្តាលអោយគ្រោះថ្នាក់ដល់មនុស្សនោះទេ ៕…
អានបន្ត -
ពត៌មានអន្តរជាតិ
អេស៉្បាញនិងអ៉ីតាលីកំពុងពិចារណាបន្ធូរបន្ថយការរឹតត្បិតដោយសន្សឹមៗ ខណៈអត្រាអ្នកឆ្លងនិងស្លាប់ហាក់ចាប់ផ្តើមថយចុះ
(រ៉ូម)៖ អេស្ប៉ាញ និងអ៉ីតាលី ដែលជាប្រទេសអឺរ៉ុបទាំងពីររងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារ COVID-19 កំពុងពិចារណាបន្ធូរបន្ថយវិធានការរឹតត្បិត និងចាប់ផ្ដើមបើក សកម្មភាពសេដ្ឋកិច្ចឡើងវិញ ខណៈករណីស្លាប់ និងឆ្លង ធ្លាក់ចុះជាបន្តបន្ទាប់នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ នេះបើតាមមេដឹកនាំនៃប្រទេសទាំងពីរ ដកស្រង់ ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែមេសា ឆ្នាំ២០២០។…
អានបន្ត -
ពត៌មានជាតិ
បញ្ហាធំណាស់ ! អង្គការសុខភាពពិភពលោកព្រមាន អំពីកង្វះគិលានុបដ្ឋាក នៅទូទាំង ពិភពលោក
ហ្សឺណែវ : អង្គការសុខភាពពិភពលោក WHO ព្រមានថាកង្វះ គិលានុបដ្ឋាកជាសកលកំពុង ធ្វើឲ្យជីវិតមនុស្សរាប់លាននាក់ ប្រឈមនឹង ហានិភ័យហើយ នេះគឺជារឿងដែលគួរឲ្យព្រួយបារម្ភ ជាពិសេសនៅពេលដែល ពិភពលោកកំពុងប្រយុទ្ធ ប្រឆាំងនឹងការរាលដាលមេរោគ កូវីដ ១៩។ ដើម្បីប្រារព្ធទិវាសុខភាពពិភពលោករបាយការណ៍ ដំបូងបំផុតដែល មិនធ្លាប់មានស្តីពីស្ថានភាពគិលានុបដ្ឋាកនៅទូទាំងពិភពលោក ដែល ចងក្រងឡើង…
អានបន្ត -
ពត៌មានជាតិ
អផ្សុកពេក ! បុរសម្នាក់អត់អីធ្វេីស្លៀកពាក់បន្លំជាយោធាផ្កាយ៤ ត្រូវកម្លាំងអាវុធហត្ថខេត្តបាត់ដំបងចាប់វៃខ្មោះ
ខេត្តបាត់ដំបង៖ នៅវេលាម៉ោង ១៧.០០នាទី ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបករណីប្រើប្រាស់ដោយខុសច្បាប់នូវឯកសណ្ឋានជាអាទិ៍ ប្រើឯកសណ្ឋានយោធា សក្ដិនាយឧត្តមសេនីយ៍ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ ណាំ កប ភេទប្រុសអាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅនៅភូមិល្វាទេ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។…
អានបន្ត -
ពត៌មាន
អ្នកណារឹងរួសឈប់សម្រាក់ថ្ងៃចូលឆ្នាំត្រៀមខ្លួនទៅ! ក្រសួងអាចនឹងត្រូវដាក់ដោយឡែក ១៤ថ្ងៃ ពេលត្រប់មកធ្វើការវិញ ដោយមិនផ្តល់ប្រាក់ឈ្នួលនោះឡើយ
ភ្នំពេញ៖ កម្មករ កម្មការិនី ដែលសុំច្បាប់ឈប់សម្រាកទៅលេងស្រុកពេលថ្ងៃបុណ្យចូលឆ្នាំ អាចនឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីគេ តាមវិធានចត្តាឡីស័កសុខាភិបាលចំនួន ១៤ថ្ងៃ ដោយមិនផ្តល់ប្រាក់ឈ្នួលនោះឡើយ ពេលពួកគេត្រឡប់មកធ្វើការវិញ ដើម្បីការពារកុំឱ្យចម្លងជំងឺកូវីដ១៩ទៅកម្មករ កម្មការិនីដទៃទៀត។ ឆ្លើយតបនឹងសំណួររបស់អង្គភាពព័ត៌មាន Fresh News ថា តើនឹងមានវិធានការយ៉ាងណាចំពោះ កម្មករ បុគ្គលិកណា ដែលមិនអនុវត្តតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល…
អានបន្ត -
ពត៌មាន
គេហាមមិនឲ្យស្លាប់រឹងរូសណាស់! កម្មករ កម្មការិនី រោងចក្រមួយនាំគ្នាធ្វើបាតុកម្មដើម្បីបានឈប់សម្រាកថ្ងៃបុណ្យចូលឆ្នាំខ្មែរ អនុក្រិត្យរបស់រាជរដ្ឋាភិបាល
កម្មករ កម្មការិនី ដែលមិនព្រមអនុវត្តន៍តាមអនុក្រិត្យរបស់រាជរដ្ឋាភិបាល ស្តីពីការមិនឲ្យឈប់ក្នុងរដូវចូលឆ្នាំខ្មែរឆ្នាំនេះ ហើយនៅតែចចែសរឹងរូស សុំច្បាប់ឈប់សម្រាកទៅលេងស្រុកពេលថ្ងៃបុណ្យចូលឆ្នាំ ។នៅពេលអ្នកទាំងនោះត្រឡប់មកពីស្រុកកំណើតវិញ អាចនឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីគេ តាមវិធានចត្តាឡីស័កសុខាភិបាលចំនួន ១៤ថ្ងៃ ហើយមិនផ្តល់ប្រាក់ឈ្នួលឲ្យនោះឡើយ វិធានការនេះគឺធ្វើដើម្បីការពារកុំឱ្យចម្លងជំងឺកូវីដ១៩ទៅកម្មករ កម្មការិនីដទៃទៀត។ កម្មករកម្មការនីទាំងឡាយ សូមកុំអាក់អន់សំពន់ចិត្តអី ព្រោះរាជរដ្ឋាភិបាលធ្វើនេះគឺដើម្បីសេចក្តីសុខរបស់អ្នករាល់គ្នាទេ ។ បើនៅពេលដែលអ្នកឆ្លងជម្ងឺ កូវីដ១៩…
អានបន្ត -
ពត៌មាន
បើខ្មែរធ្វើចឹងដឹងល្អប៉ុណ្ណាទេ! ដើម្បីទប់ស្កាត់ការឆ្លង Covid-19 រដ្ឋាភិបាលថៃបានប្រកាសហាមមិនឲ្យមានការលក់ គ្រឿងស្រវឹងគ្រប់ប្រភេទ នៅទូទាំងប្រទេសចាប់ពីថ្ងៃនេះ
យោងតាមសារព័ត៌មាន Kapook ដែលបានចុះផ្សាយនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០។ តាមរយៈលោកវរសេនីយ៍ឯក Pongsakorn Kwanmuang អ្នកនាំពាក្យទីក្រុងបាងកក បានថ្លែងនៅក្នុងសន្និសិទ្ធសារព័ត៌មានមួយឲ្យដឹងថា ចាប់ពីថ្ងៃសុក្រ ទី១០ ខែមេសា នេះទៅ ទូទាំងប្រទេសថៃទាំងមូល នឹងផ្អាកហាមមិនឲ្យមានការលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទអ្វីឡើយ។ គួរជម្រាបដែរថា ការធ្វើដូចនេះគឺដើម្បីទប់ស្កាត់ការកើតឡើងនៃកូវីដ ១៩…
អានបន្ត -
ផ្សេងៗ
សម្តេចសង្ឃ ថាការផ្ទុះវីរុសកូរូណា គឺជាការសងសឹករបស់ធម្មជាតិ ដែលមនុស្សបំផ្លាញបរិស្ថាន
សម្តេចសង្ឃ Pope Francis របស់លោកខាងលិច មានសង្ឃដីកាថា ការរាតត្បាតនៃវីរុសកូរ៉ូណា អាចជាការឆ្លើយតបរបស់ធម្មជាតិ ទៅលើមនុស្សលោក ដែលបានបង្កឲ្យមានភាពវឹកវរបរិស្ថាន។ តាមរយៈកិច្ចសម្ភាសន៍លើសារអេឡិចត្រូនិក និងបោះពុម្ភផ្សាយលើទស្សនាវដ្តី The Tablet and Commonwealth ស្តេចសង្ឃនៃបុរីវ៉ាទីកង់ លោកឪPope Francis ករណីផ្ទុះរាតត្បាតវីរុសកូរ៉ូណា…
អានបន្ត -
ពត៌មាន
ស៊ែរឲ្យអ្នកផ្សេងដឹងផង អ្នកជំនាញថៃថា ការលែងដឹងក្លិន និងរសជាតិ គឺជាអាការៈដំបូងនៃវីរុសកូរូណា
មហាវិទ្យាល័យជំនាញត្រចៀក ច្រមុះ និងបំពង់ក រួមទាំងវេជ្ជបណ្ឌិតផ្នែកវះកាត់បំពង់កនៃប្រទេសថៃ បានជំរុញឱ្យក្រុមគ្រូពេទ្យយកចិត្តទុកដាក់ជាពិសេស ចំពោះអ្នកមានរោគសញ្ញាបាត់បង់សមត្ថភាពដឹងក្លិន ព្រោះនេះជារោគសញ្ញាដំបូងៗសម្រាប់អ្នកជំងឺកូវីដ១៩ភាគច្រើន។ លោកស្រីសាស្ត្រាចារ្យបណ្ឌិត Saowarot Phattharaphakdi ប្រធានមហាវិទ្យាល័យនេះបាននិយាយនៅក្នុងសេចក្ដីជូនដំណឹងមួយទាក់ទងនឹង Covid-19 កាលពីថ្ងៃ អង្គារ ថាអ្នកជំងឺ២នាក់ក្នុងចំណោម ៣នាក់ដែលឆ្លងវីរុសនេះ បានរកឃើញពីការផ្សារភ្ជាប់គ្នារវាងការឆ្លងមេរោគ Covid-19 និងការបាត់បង់ក្លិននេះ។ …
អានបន្ត -
ពត៌មាន
លោក ហេង សួរ៖ កម្មករ-កម្មការិនី ដែលសុំច្បាប់ឈប់សម្រាកទៅលេងស្រុកពេលបុណ្យចូលឆ្នាំ អាចនឹងដាក់ដាច់ដោយឡែកពីគេ ១៤ថ្ងៃ ដោយមិនទទួលបានប្រាក់ឈ្នួល
(ភ្នំពេញ)៖ កម្មករ កម្មការិនី ដែលសុំច្បាប់ឈប់សម្រាកទៅលេងស្រុកពេលថ្ងៃបុណ្យចូលឆ្នាំ អាចនឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីគេ តាមវិធានចត្តាឡីស័កសុខាភិបាលចំនួន ១៤ថ្ងៃ ដោយមិនផ្តល់ប្រាក់ឈ្នួលនោះឡើយ ពេលពួកគេត្រឡប់មកធ្វើការវិញ ដើម្បីការពារកុំឱ្យចម្លងជំងឺកូវីដ១៩ទៅកម្មករ កម្មការិនីដទៃទៀត។ ឆ្លើយតបនឹងសំណួររបស់អង្គភាពព័ត៌មាន Fresh News ថា តើនឹងមានវិធានការយ៉ាងណាចំពោះ កម្មករ បុគ្គលិកណា ដែលមិនអនុវត្តតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល…
អានបន្ត -
ពត៌មាន
ខ្លាំងមែន កូរ៉េខាងជើង គ្មានរបាយការណ៍ អ្នកឆ្លងសូម្បីម្នាក់ ឲ្យអង្គកាសុខភាពពិភពលោក
ប្រធានអង្គការសុខភាពពិភពលោកបាននិយាយថា មកទល់ពេលនេះយើងមិនទាន់មានរបាយការណ៍ថាកូរ៉េខាងជើងមានអ្នកឆ្លងវីរុសកូវីដ១៩ នោះទេ បើទោះជាប្រទេសមួយនេះនៅជិតប្រទេសចិនក៏ដោយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Al Arabiya នៅថ្ងៃទី៨ ខែមេសា។ ប្រធានអង្គការសុខភាពពិភពលោកបាននិយាយថា មកទល់ពេលនេះយើងមិនទាន់មានរបាយការណ៍ថាកូរ៉េខាងជើងមានអ្នកឆ្លងវីរុសកូវីដ១៩ នោះទេ ប៉ុន្តែមានការរាយការណ៍មកថា មានមនុស្សជាច្រើនត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ នៅក្នុងវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនូវវីរុសកូវីដ១៩។ បើតាមប្រធាន WHO ដដែលបានអះអាងថា…
អានបន្ត -
ពត៌មាន
ម្តាយតារាស្រីៗ ប្រាប់កូនឲ្យប្រយ័ត្ន នូវទង្វើអសីលធម៌របស់នាយចឺម ពេលនៅលើឆាក (វិដេអូ)
សុខ មេសា ហៅនាយចឺម ត្រូវបានឪពុកម្តាយរបស់តារាសម្តែងមួយចំនួនខ្លាច ពេលដែលកូនៗពួកគាត់ថតសម្តែងជាមួយអតីតអ្នកកំប្លែង CTN ក្លាយទៅជាតារាចម្រៀងរូបនេះ ព្រោះតែធ្លាប់លេចឮថា តារាវ័យក្មេងរូបនេះជាប់ឈ្មោះជាព្រាននារី ឱ្យតែអ្នកសម្តែងស្រីក្មេងៗហើយស្អាត ពិបាកគេចផុតពីកណ្តាប់ដៃនាយចឺម។ យ៉ាងណា ពេលនេះមានតែកញ្ញាហ្វាហ្វា ទេ ដែលនាយចឺម ចង់រៀបការជាមួយ ខណៈដែលចំណងស្នេហ៍តារាយុវវ័យ១គូនេះ ប្រឈមប្រេះឆាគ្រប់ពេល ដោយសារតែនាយចឺម នៅតែលួចសៅគ្រី…។…
អានបន្ត -
ពត៌មាន
ក្រសួងព័ត៌មាន ប្រកាសលុប អាជ្ញាប័ណ្ណរបស់អង្គភាពTVFB របស់លោកសុវណ្ណ រិទ្ធី ចោលហើយ
អាជ្ញាប័ណ្ណការផ្សាយរបស់រគេហទំព័រព័ត៌មាន TVFB និងមជ្ឈមណ្ឌលផ្សព្វផ្សាយ TVFB ត្រូវបានក្រសួងព័ត៌មានប្រកាសលុបចោលហើយនៅថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២០។ នេះបើតាមសេចក្តីប្រកាសមួយច្បាប់ ដែលគេហទំព័រកម្ពុជាទទួលបាននៅមុននេះបន្តិច។ ការប្រកាសលុបចោលនេះ បន្ទាប់ពីលោក សុវណ្ណ រិទ្ធី អគ្គនាយកគេហទំព័រនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងការញុះញង់លើបណ្តាញសង្គម Facebook ញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍តាមមាត្រាទី៤៩៥។ …
អានបន្ត