ងាយៗតោះ! វិធីបណ្ដុះពូជក្រូចឆ្មារដោយប្រើមែក
+ សម្ភារៈ៖
– មែកពូជក្រូចឆ្មារ
– កែវជ័រសម្រាប់ដាក់បណ្ដុះ
– ដីដែលមានជីវជាតិដែលសើមល្មម
– កូនកាំបិត
+ វិធីធ្វើ៖
– កាត់មែកពូជក្រូចឆ្មារ និងត្រូវកាត់បន្លាវាចេញផង
– យកដីដែលមានជីវជាតិ មកផ្សើមទឹកឲ្យល្មមរួចដាក់ក្នុងកែវសង្កត់ឲ្យណែន
– បន្ទាប់មក យកចុងកាំបិត ឬចង្កឹះ ចាក់ចូលទៅក្នុងដីសើមនោះអោយកើតជារន្ធប្រមាណ២ ថ្នាំងដៃ
– ដោតមែកក្រូចឆ្មារចូល រួចសង្កត់ជុំវិញឲ្យណែន ហើយយកថង់ច្រកមកស្រោបពីលើ រួចយកកៅស៊ូចងផ្អោបមាត់ថង់ជាមួយកែវជ័រឲ្យជិត តែកុំរិតខ្លាំងេកការពារកុំឲ្យបែកដី
– យកទៅដាក់ក្នុងម្លប់ និងមានពន្លឺថ្ងៃខ្លះ តែមិនឲ្យត្រូវកំដៅថ្ងៃនោះទេ ប្រហែល១៥ ទៅ២០ថ្ងៃ វានិងចេញឫសហើយ ដោយកំឡុងពេលនេះយើងពុំត្រូវស្រោចទឹកនោះទេ
– ពេលយើងឃើញថា វាមានចេញឫសហើយ អាចស្រាយថង់ចេញទុកប្រមាណមួយអាទិត្យ ហើយយើងអាចយកវាទៅបណ្ដុះក្នុងថង់ធំបាន...
គួរចាប់ផ្ដើមពីយើងទាំងអស់គ្នា! បើខ្មែរគ្នាឯងមិនជួយទិញទេ គាត់ឈប់ដាំហើយ តម្លៃថោក ហើយអត់ដាក់គីមីទៀត នៅគ្មានអ្នកទិញ
កំពង់ឆ្នាំង ៖ លោក កែម ថន អាយុ៤៥ឆ្នាំ អ្នកប្រមូលទិញផ្លែល្ពៅពីកសិករ លក់បោះម៉ូយទៅភ្នំពេញ កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ បាននិយាយឲ្យដឹងថា ផ្លែល្ពៅក្នុងឆ្នាំនេះ បានធ្លាក់ថ្លៃនៅក្នុងទីផ្សារ ព្រោះតែគ្មានការនាំចេញទៅប្រទេសថៃ ដោយសារប្រទេសថៃ កសិករគេកំពុងប្រមូលផលផ្លែល្ពៅដូចយើងដែរ គេមិនទិញចូលឡើយ។
ដោយឡែកឆ្នាំមុន ពេលផ្លែល្ពៅនាំចូលទៅ គឺតម្លៃផ្លែល្ពៅរបស់យើងទិញចូលនៅក្នុងស្រុក ផ្លែល្ពៅធំៗ ១គីឡូថ្លៃ ២ ៥០០ រៀល ចំណែកផ្លែល្ពៅតូចៗ ថ្លៃ ១ ២០០ ទៅ ១ ៥០០ រៀល ប៉ុន្តែឆ្នាំនេះ ផ្លែល្ពៅធំៗ ទិញចូល១គីឡូ ថ្លៃតែ ៧...
រកឯណាបាន ! ឃើញកសិកបានផលត្រសក់ផ្អែមតែលក់មិនចេញលោកជំទាវ អ៊ូ ធីតាពៅ ជួយទិញ ១០០០គីឡូ តែបរិច្ចាគត្រលប់ទៅវិញទាំងអស់ ដើម្បីទុកជូនប្រជាកសិករសម្រាប់លក់បន្ត
សហគមន៍កសិករដាំត្រសក់ផ្អែមស្រុកបន្ទាយស្រី ដែលធ្លាប់តែមានកេរ្តិ៍ឈ្មោះល្បី ប្រឈមមុខនឹងការខាតបង់ទាំងស្រុងលើការប្រមូលផលរបស់ខ្លួនក្នុងឆ្នាំនេះ ប៉ុន្តែក៏ត្រូវបានលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានរៀបចំការលក់ត្រសក់ផ្អែមទ្រង់ទ្រាយធំនៅក្នុងផ្សារហេរីថេក ក្នុងក្រុងសៀមរាប។
អ្វីដែលគួរឲ្យកោតសរសើរនោះ ភរិយាឯកឧត្តមអភិបាលខេត្តព្រះសីហនុ លោកជំទាវ អ៊ូ ធីតាពៅ គួចចំរើន ក៏បានចូលរួមជួយគាំទ្រដោយបានទិញត្រសក់ផ្អែមចំនួន១០០០គីឡូ នេះបើយោងតាមការបង្ហោះរបស់ លោក ឃឹម ហ្វីណង់ ដោយលោកជំទាវ អ៊ូ ធីតាពៅ បានជួយទិញចំនួន១០០០គីឡូ តែបរិច្ចាគត្រសក់ផ្អែមត្រលប់ទៅវិញទាំងអស់ ដើម្បីទុកជូនប្រជាកសិករសម្រាប់លក់បន្ត។
ក្នុងនោះផងដែរ លោកជំទាវ អ៊ូ ធីតាពៅ ក៏បានបង្ហោះសារយ៉ាងដូច្នេះថា៖ “ជួយគាំទ្រពួកគាត់ផង ស្រុកបន្ទាយស្រី ខេត្តសៀមរាបយើងហ្នឹង! ទោះតិចក្តីច្រើនក្តី ជាទឹកចិត្តយើងខ្មែរដូចគ្នា ជួយទិញផលិផលរបស់កសិករខ្មែរយើងទៅ ខ្មែរជួយខ្មែរ”។ សូមបញ្ជាក់ថាបេសកកម្មជួយសហគមន៍កសិករបន្ទាយស្រីលក់ត្រសក់ផ្អែម...
ខ្លាំងមែន! អភិបាលស្រុកវ័យក្មេង រៀបយុទ្ធសាស្ត្រទីផ្សា មិនបានប៉ុន្មានផង ជួយលក់ត្រសក់កសិករអស់គ្មានសល់ ខណៈកសិករប្រមូលផលបានលក់មិនចេញ
បេសកកម្មជួយសហគមន៍កសិករបន្ទាយស្រីលក់ត្រសក់ផ្អែម ត្រូវបានបញ្ចប់ដោយជោគជ័យមុនផែនការគ្រោងទុក! ត្រសក់ផ្អែមទាំងអស់នៅក្នុងចំការទាំងមូលត្រូវបានទិញនិងកក់ទុកអស់ហើយគិតត្រឹមថ្ងៃនេះ។
ខ្ញុំបាទសូមជូនដំណឹងដ៏គួរអោយរីករាយជំនួសសហគមន៍កសិករត្រសក់ផ្អែមស្រុកបន្ទាយស្រីថា ចំណោទបញ្ហាលក់របស់ពួកគាត់ត្រូវបានដោះស្រាយរួចរាល់ទាំងស្រុងគិតត្រឹមក្នុងថ្ងៃនេះ ហើយគម្រោងកម្មវិធីផ្សព្វផ្សាយលក់ដោយផ្ទាល់នៅផ្សារហេរីថេក(ដែលដំបូងឡើយគ្រោងលក់រហូតដល់ថ្ងៃទី២៦កុម្ភៈ) ក៏ត្រូវបានបញ្ចប់ត្រឹមថ្ងៃទីមួយនេះដែរ ដោយសារតែតម្រូវការដ៏ច្រើនលើសលុបនិងគួរអោយស្មានមិនដល់នេះ។
ក្នុងនាមសហគមន៍កសិករស្រុកបន្ទាយស្រី ខ្ញុំសូមថ្លែងការដឹងគុណដ៏ស្មោះអស់ពីចិត្ត ចំពោះសាធារណៈជនទាំងអស់ដែលបានចូលរួមជួយទិញត្រសក់ផ្អែមបន្ទាយស្រីក្នុងពេលដែលលំបាកមួយនេះ។ ដោយសារតែមានការខ្នះខ្នែងចូលរួមជួយពីសំណាក់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទីយ៉ាងផុសផុលបែបនេះហើយ ទើបធ្វើអោយបញ្ហាទាំងមូលអាចដោះស្រាយបាន ត្រឹមតែក្នុងរយៈពេលមិនដល់២ថ្ងៃស្រួលបួលផង។ ក្នុងនោះមានបុគ្គលនិងក្រុមហ៊ុនមួយចំនួនដែលខ្ញុំបាទសូមថ្លែងអំណរគុណជាពិសេសរួមមាន៖
– ផ្សារទំនើបឡាក់គី ដែលបានយល់ព្រមទទួលយកទៅលក់នៅក្នុងគ្រប់ហាងរបស់ខ្លួនទាំងអស់ក្នុងថ្លៃដើម- ផ្សារហេរីថេក ដែលបានផ្តល់ទីកន្លែងសម្រាប់ផ្សព្វផ្សាយនិងលក់ដោយផ្ទាល់ដោយមិនគិតថ្លៃ- ក្រុមហ៊ុន Temple Group ដែលបានបញ្ចូនក្រុមការងារមកជួយធ្វើបង្អែមនិងទឹកក្រឡុកពីត្រសក់ផ្អែមនិងចែកជូនដោយឥតគិតថ្លៃ
– ក្រុមហ៊ុន Retro Investment ដែលបានបញ្ជូនក្រុមការងារសម្របសម្រួលការលក់ ការតុបតែង និងការគ្រប់គ្រងកម្មវិធីទាំងមូលអោយបញ្ចប់ទៅដោយរលូន- លោកបណ្ឌិត អុឹង ឃាង ដែលបានទិញត្រសក់ផ្អែមចំនួន១៥០០គីឡូ ហើយចែកជូនអ្នករត់ម៉ូតូឌុបនិងម៉ូតូកង់បីដោយឥតគិតថ្លៃ- លោកជំទាវ អ៊ូ ធីតាពៅ (ជាមិត្តភក្តិនិងជាភរិយាឯកឧត្តម គួច...
សូមគាំទ្រពេញទំហឹង! សម្តេចតេជោ ប្រកាសថា នឹងកាត់បន្ថយការនាំចូលបន្លែ សាច់ ពីខាងក្រៅ ព្រមទាំងបង្កើនការដាំដុះ និងចិញ្ចឹមក្នុងស្រុក…
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសថា នឹងកាត់បន្ថយការនាំបន្លែ និងសាច់ពីប្រទេសខាងក្រៅ ហើយនឹងបង្កើនដាំដុះ និង ចិញ្ចឹមនៅក្នុងស្រុកដោយមិនតម្រូវឲ្យប្រើគីមីច្រើន ខណៈបច្ចុប្បន្នប្រទេសកម្ពុជា បាននាំចូលបន្លែពីប្រទេសវៀតណាម និងថៃ រាប់រយតោន ក្នុងមួយថ្ងៃៗនោះ។
ថ្លែងនៅក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៨–២០១៩ ចំនួន១,៩៧៧នាក់ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញនាព្រឹកថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចាប់ពីពេលនេះតទៅ នឹងត្រូវ បំផុសឲ្យប្រជាពលរដ្ឋខ្មែរយើងធ្វើការដាំដុះដោយមិនឲ្យប្រើសារធាតុគីមី ហើយត្រូវកាត់បន្ថយ ការនាំចូលពីប្រទេសខាងក្រៅដែលបានប្រើប្រាស់គីមីច្រើននោះ។
សូមបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជា បាននាំបន្លែ ប្រមាណ៤០០តោន ក្នុងមួយថ្ងៃៗពីប្រទេសវៀតណាម និងប្រទេសថៃ...
មន្រ្តីស្រុកខ្មែរអន់បំផុត កសិករធ្វើដំណាំអីត្រូវយំជាមួយដំណាំហ្នឹង ព្រោះគ្មានទីផ្សារ ! ស្ពៃក្តោបចំនួន៥០តោនលក់មិនចេញទេ ម្ចាស់យំក៏មិនចេញ
កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ម្ចាស់ករណីមួយដែលមានឈ្មោះថា Phan Sokuntheary បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយសូមអំពាវនាវដល់បងប្អូន ដែលចង់បានស្ពៃក្តោប យកទៅលក់បន្ត ឬ ចង់ទិញដើម្បីទទួលទាន អាចទំនាក់ទំនង មកលេខខាងក្រោមនេះបាន។
ម្ចាស់គណនីហ្វេសប៊ុកបានបង្ហោះសារថា “ខ្មែរជួយខ្មែរ មាន 50តោនលក់មិនចេញ តំលៃដេីមតែ 300r-500r ប៉ុនណ្ណោះ ជួយគាំទ្រផលិតផលខ្មែរ ផលិតផលក្នុងស្រុក នៅបាត់ដំបងស្រុកឯកភ្នំឃុំព្រែកលួងភូមិរហាលសួង។
ក្នុងនាមខ្ញុំជាកូនកសិករម្នាក់ឃេីញបែបនេះពិតគួរអោយឈឺចិត្តណាស់បងប្អូន ពិបាកបេីកភ្នែកមេីលណាស់ ។ អាណិតគាត់ជំពាក់លុយធានាគា ច្រេីនណាស់ ដោយរំពឹងប្រមូលផល អាងបានសងធានាគា តែស្រាប់តែប្រមូលផលគ្នានទីផ្សារ លក់មិនចេញ ។
បញ្ជាក់: តម្លៃនេះថោកជាងតម្លៃទីផ្សារប្រហែលពាក់កណ្តាល បានត្រឹមតែអាចអោយពួកគាត់ស្រង់ដើមវិញយកទៅដាំបន្តទៀតតែប៉ុណ្ណោះ។ បេីបងប្អូនត្រូវការអាចកម្មង់ តាមរយ:នាងខ្ញុំបាន...
ខ្លាសេដ្ឋកិច្ច! ប្រជាកសិករត្អូញត្អែរគ្មានទីផ្សារ ត្រលាចចុះថោក លក់១គីឡូមិនដល់១០០រៀលផង នៅតែគ្មានអ្នកទិញទៀត
មួយរយៈចុងក្រោយនេះ កសិករខ្មែរបាននាំគ្នាប្រមូលភោគផលដំណាំរបស់ខ្លួន ដែលមានដូចជាត្រសក់ស្រូវ ស្ពៃក្ដោប ត្រសក់ផ្អែម ប៉េងប៉ោះ និង ត្រប់ ជាដើម ប៉ុន្ដែកសិករទាំងនោះ បែរជានាំគ្នារអ៊ូរទាំ និង ថតបង្ហោះត្អូញត្អែរនៅលើបណ្ដាញសង្គមថា ផលដំណាំបានប្រមូលមកហើយបែរជាមិនសូវមានទីផ្សារ ឬសក់បានក្នុងតម្លៃថោកខ្លាំង ។
តួយ៉ាងខណៈមានការត្អូញត្អែរទាំងនោះ ថ្មីៗនេះស្រាប់តែបងប្អូនអ្នកភូមិ ព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុក ឯកភ្នំ ខេត្តបាត់ដំបង បានបង្ហោះសារអំពាវនាវដល់មហាជនតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកដដែល សុំឱ្យបងប្អូនជួយទិញដំណាំត្រឡាច ដែលបានប្រមូលផលមក សក់បានតម្លៃត្រឹមតែ ១ គីឡូ ៥០ រៀល ។
បើតាមគណនីហ្វេសប៊ុកឈ្មោះ Master King Man បានរៀបរាប់ឱ្យដឹងថា ផលដំណាំត្រឡាចរបស់អ្នកភូមិរបស់ខ្លួនខាងលើ លក់បាន...
បងប្រុសម្នាក់បង្ហោះថាកសិផលម៉ាក់ប៉ាគាត់ ដាំបានផលហើយ យកទៅសួរអ្នកលក់ អ្នកលក់ឆ្លើយថា ” ជាប់ម៉ូយជាមួយយួនហើយ ជាប់ម៉ូយជាមួយសៀមហើយ” ខឹងចិត្តពេក ដាក់ឲ្យគោស៉ី
ថ្មីៗនេះបងប្រុសម្នាក់ដែលមានឈ្មោះ Master King Man បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុកថា៖ កសិផលម៉ាក់-ប៉ាគាត់ ភូមិ ព្រែកត្រប់ ឃុំ ព្រែកនរិន្ទ ស្រុក ឯកភ្នំ ខេត្ត បាត់ដំបង ដោយគាត់បានរៀបរាប់ថា៖
” ពេលមិនទាន់ដាំបានផល បន្លែ ផ្លែឈើ យកមកពីយួន យកមកពីសៀម ថ្លៃនោះថ្លៃ ដល់ដំណាំខ្មែរយើងបានផល 1kg = 500 រៀល ឬគ្មានអ្នកទិញ, សំណាងហើយ ចេះគោវាសីុ បើគោទៅសីុរបស់យួន របស់សៀមទៀត ចប់ហើយ។
អ្នកលក់គាត់ថា ជាប់ម៉ូយជាមួយយួនហើយ ជាប់ម៉ូយជាមួយសៀមហើយ ចឹងគាត់អត់បានជួយទិញយើងទេ៘” ក្រោយមកឃើញគាត់បង្ហោះថា៖ ឥលូវលក់បាន...
ក្រុមហ៊ុនវៀតណាម គ្រោងនាំចេញចេក ដែលខ្លួនដាំលើដីកម្ពុជា លក់ឲ្យបាន៥០០ពាន់តោន នៅឆ្នាំ២០២០
ក្រុមហ៊ុនមួយគ្រោងនាំចេកចេញទៅលក់ក្រៅប្រទេសឱ្យបាន ៥០០ពាន់តោន ក្នុងឆ្នាំ ២០២០នេះ។ នេះបើតាមតំណាងក្រុមហ៊ុនហ័ងអាញយៀកឡាយ អាហ្គ្រីកូ ក្នុងជំនួបលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម ដើម្បីពិនិត្យស្ថានភាព និងវឌ្ឍនភាពដែលក្រុមហ៊ុនសម្រេចបានលើផែនការ វិនិយោគសម្បទានដីសេដ្ឋកិច្ចដំណាំឧស្សាហកម្មកាលពីថ្ងៃទី៣០ ខែមករា កន្លងមកនេះ។
ក្រុមហ៊ុនហ័ងអាញយៀកឡាយ អាហ្គ្រីកូ ដែលក្នុងនោះមានក្រុមហ៊ុនជាបុត្រសម្ព័ន្ធចំនួន៥ គឺក្រុមហ៊ុនហ័ងអាញអណ្តូងមាស ក្រុមហ៊ុនហ័ងអាញលំផាត់ ក្រុមហ៊ុនស៊ីអរឌី ក្រុមហ៊ុនហេងប្រាឌឺ និងក្រុមហ៊ុនហ័ងអាញអូយ៉ាដា ។
លោក Doan Nyuyen Duc តំណាងក្រុមហ៊ុនខាងលើបានលើកឡើងថា បច្ចុប្បន្ន ក្រុមហ៊ុនកំពុងអភិវឌ្ឍដំណាំកសិឧស្សាហកម្មលើផ្ទៃដី ១៨ពាន់ហិកតា ក្នុងនោះបានដំណើរការរៀបចំចំការចេកលើផ្ទៃដីជាង ៧ពាន់ហិកតា ក្នុងនោះជាង ៣ពាន់ហិកតា កំពុងប្រមូលផល ដែលបានប្រើប្រាស់ទុនវិនិយោគជាង...
តេីអោយពួកខ្ញុំសង្ឃឹមអ្វី! កន្ទក់ជ្រូក ១គីឡូ ៨០០រៀល ឯស្រូវល្អ១គីឡូ ៦៥០រៀលថោកជាងកន្ទក់…
យោងតាមគណីហ្វេសប៊ុកផេកមួយបានសរសេររៀបរាប់ថា៖ កន្ទក់ជ្រូក ១គីឡូ៨០០រៀល
ឯ ស្រូវល្អ១គីឡូ ៦៥០រៀលថោកជាងកន្ទក់ (សារពីកសិករ)។
បើខ្ញុំជាមន្ត្រីក្រសួងកសិកម្ម ដែលចូលចិត្តសុីតែរបស់ថ្លៃៗ ខ្ញុំនឹងសុីកន្ទក់ជ្រូកជាជាងសុីបាយកើតពីស្រូវថោកៗ។
👉🏿 ពេលគ្មានភ្លៀងស្រូវស្កក ប្រជាជនស្រែកសុំទឹកធ្វើស្រែ កាកបាតក្រហមចុះចែកទឹកអោយផឹក។
👉🏿 ពេលទឹកខ្លាំងលេចស្រូវ ប្រជាជនស្រែកអោយជួយបូមទឹកចេញយកដីធ្វើស្រែ រដ្ឋជំលៀសប្រជាជនចេញពីដីស្រែ ទុកឱកាសអោយកាកបាតក្រហមចុះចែកអង្ករ។
👉🏿 ដល់ពេលស្រូវទទួលបានផលល្អប្រសើរ នៅតែប្រជាជនស្រែកសុំទីផ្សារ ចង់បានតម្លៃត្រឹមសមរម្យ។
សង្កេតមើលប្រជាពលរដ្ឋកសិករ ទោះបីកសិផលបានទទួលនូវលទ្ធផលបែបណា ក៏ត្រូវសុំជំនួយពីរដ្ឋាភិបាលរហូត តើរដ្ឋាភិបាលកំពុងតែធ្វើអ្វីរាល់ថ្ងៃនឹង???
សូមជួយគំាទ្រ! ប៉េងប៉ោះ និងត្រប់វែង របស់កសិករក្នុងស្រុកយើងផង ដែលមានបរិមាណផ្គត់ផ្គង់ ១០តោនទៅ១៥តោន ក្នុងមួយថ្ងៃ
កាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ យោងតាមការបង្ហោះរបស់ផេកមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានឲ្យដឹងថា បងប្អូនណាដែលមានបំណងត្រូវការទិញកសិផលរួមមាន ប៉េងប៉ោះ និងត្រប់វែង របស់កសិករក្នុងស្រុកក្រូចឆ្មារ ដែលមានបរិមាណផ្គត់ផ្គង់ ១០តោនទៅ១៥តោន ក្នុងមួយថ្ងៃ។
ប្រសិនជាបងប្អូនយើងណាដែលមានបំណងចង់ទិញទំនិញកសិផលទាំងអស់នេះ ដើម្បីយកទៅធ្វើអាជីវកម្មបន្តអាចទាក់ទងបានតាមរយៈលេខទូរស័ព្ទ 088 9 40 60 74 ; 012 200 326 ; 096 805 2088 ៕
កសិករជិត១០០គ្រួសារ ត្អូញត្អែរពីតម្លៃស្ពៃក្ដោបថោក គ្មានអ្នកទិញប្រឈមមុខជំពាក់ធនាគារវ័ណ្ឌក ខណៈទីផ្សារក្នុងស្រុកកំពុងនាំចូលបន្លែគ្រប់មុខពីវៀតណាមរាល់ថ្ងៃ…
បាត់ដំបង៖ ប្រជាកសិករ ជាច្រើនគ្រួសារនៅស្រុកបវេល ខេត្តបាត់ដំបង ត្អូញត្អែរពីតម្លៃស្ពៃក្ដោបចុះថោក និងគ្មានអ្នកទិញ ស្របពេលដែលដំណាំរបស់ពួកគាត់ដល់ពេលប្រមូលផល។ អ្នកភូមិ អះអាងថា កសិករខ្លះបានទុកស្ពៃក្ដោបចោលពេញចម្ការជាច្រើនថ្ងៃ ដោយមិនទាន់មានឈ្មួញណាចូលទៅទិញកសិផលរបស់ពួកគាត់នៅឡើយទេ។
ប្រជាកសិករនៅភូមិក្ដុលលើ ឃុំក្ដុលតាហែន ស្រុកបវេល លោកស្រី សឹម សាវ ថ្លែងនៅថ្ងៃទី២៤ មករា ឆ្នាំ២០២០ ថាស្ពៃក្ដោបចុះថោកខ្លាំងប្រមាណ ២សប្ដាហ៍មកហើយ ដោយពុំមានអាជ្ញាធរណាជួយរកទីផ្សារលក់កសិផលជួនពួកគាត់នៅឡើយទេ។
កសិកររូបនេះបន្តថា លោកស្រីខ្ចីប្រាក់ពីធនាគារជាង ២ពាន់ពាន់ដុល្លារអាមេរិក (២.០០០) ធ្វើដើមទុនដាំស្ពៃក្ដោបនៅលើផ្ទៃ ១ហិកតារ ដោយរំពឹងថានឹងបានប្រាក់សងគេវិញនៅពេលប្រមូលផល។ លោកស្រីបន្តថា សព្វថ្ងៃស្ពៃក្ដោបតម្លៃ ៤០០រៀលក្នុងមួយគីឡូក្រាម នៅតែគ្មានឈ្មួញចូលទៅទិញកសិផលរបស់ពួកគាត់ទៀត។
លោកស្រីបញ្ជាក់ទៀតថា ដំណាំរបស់ពួកគេដល់ពេលប្រមូលផលប្រមាណ១សប្ដាហ៍ហើយ ប៉ុន្តែកសិករចេះតែនាំគ្នាពន្យារពេលប្រមូលផល ដើម្បីលក់បានថ្លៃជាងមុខ ក៏ប៉ុន្តែនៅតែគ្មានឈ្មួញចូលទៅទិញដដែល៖...
ថោកម្ល៉េះ! ប៉េងប៉ោះ ១គីឡូ ៣០០រៀល ហើយគ្មាននាក់ទិញទៀត តើអោយកសិកររំពឹងអី…
ប្រជាពលរដ្ឋកម្ពុជាយើងភាគច្រើនប្រកបរបរកសិកម្មដើម្បីចិញ្ចឹមជីវិតដោយការដាំដុះដំណាំនានាដូចជាស្រូវ,ពោត,បន្លែជាដើម…។ ការដាំដុះនេះទៀតសោត ប្រជាកសិករបានចំណាយដើមទុនជាច្រើនផងដែរទៅលើថ្លៃកម្លាំងពលកម្ម,
ការប្រើប្រាស់ជីនិងផ្សេងៗទៀតដោយពួកគាត់រំពឹងថានៅពេលប្រមូលផលដំណាំគាត់នឹងទទួលបានប្រាក់ចំណេញ។ យ៉ាងណាមិញប្រសិនបើផលដំណាំរបស់ពួកគាត់មានតម្លៃទៀតនៅក្នុងទីផ្សារនោះប្រាកដជាធ្វើឲ្យគាត់លំបាកឬខាតដើមជាមិនខាន។
បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថាៈVan-Ra បានបង្ហោះរូបប៉េងប៉ោះជាច្រើនអមជាមួយនឹងការរៀបរាប់ផងដែរថាៈ1kg៣00៛បេះចាក់ចោលដល់ហើយគ្មានអ្នកទិញ ស្រុកខ្មែរសេដ្ឋកិច្ចពឹងលើកសិកម្មដល់ពេលកសិផលបានហើយ ថោកដូចអាចម៍ឆ្កែកសិកម្មខែ្មរពឹងអី
រាល់ថ្ងៃសូម្បីតែគល់ស្លឹកគ្រៃ កម្ពុជា នាំចូលពីមហាមិត្តវៀតណាម ១ថ្ងៃជាង៥០តោន ព្រោះក្នុងស្រុកផ្គត់ផ្គង់មិនគ្រាន់…
ប្រទេសកម្ពុជាគឺជាប្រទេសកសិកម្ម ដែលមានប្រជាពលរដ្ឋជាង៧៥ភាគរយ ប្រកបរបរកសិម្ម ប៉ុន្តែបច្ចុប្បន្ននេះ បើទោះបីជាគេមើលឃើញថា កម្ពុជាជាប្រទេសកសិកម្មយ៉ាងណាក្តី តែបន្លែ ផ្លែឈើមួយផ្នែកធំត្រូវបានគេនាំចូលមកពីប្រទេសជិតខាង ដើម្បីផ្គត់ផ្គង់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា ។ គ្រាន់តែគល់ស្លឹកគ្រៃមួយមុខប៉ុណ្ណោះ ត្រូវបានគេនាំចូលមកពីប្រទេសវៀតណាមរហូតដល់ទៅជាង ៥០តោន ក្នុងមួយថ្ងៃៗ ។
បើយោងតាមការស្រាវជ្រាវរបស់អង្គការសេដាក( CDAC )កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ក្នុងមួយថ្ងៃៗកម្ពុជាបានធ្វើការនាំចូលស្លឹកគ្រៃពីប្រទេសវៀតណាមរហូតដល់ទៅ ៥០តោន ដើម្បីយកមកផ្គត់ផ្គង់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា ។ លោក សម វិទូ ប្រធានអង្គការសេដាក(CDAC)បានប្រាប់អ្នកសារព័ត៌មានថា ក្នុងមួយឆ្នាំៗកម្ពុជានាំចូលបន្លែប្រមាណជា៨០ភាគរយពីប្រទេសជិតខាង ខណៈពេលដែលកម្ពុជាអាចផលិតបន្លែបានប្រមាណតែ២០ភាគរយប៉ុណ្ណោះ ។
លោក សម វិទូ បានបន្តទៀតថា មានមូលហេតុមួយចំនួន ដែលធ្វើឱ្យកសិករខ្មែរមិនអាចផលិតនិង ដាំដំណាំដោយខ្លួនឯងបានដូចជា៖ កសិករមិនទាន់ទទួលបានបច្ចេកទេសនៃការដាំដុះគ្រប់គ្រាន់ កង្វះខាតប្រព័ន្ធធារាសាស្ត្រ...
អរគុណក្រសួងដែលមិនគិតពីពលរដ្ឋ ! « ប៉េងប៉ោះ » របស់ពលរដ្ឋ ត្រូវបានទុំរលួយចោលពេញ ចម្ការដោយសារ គ្មានអ្នកទិញ
ភ្នំពេញ ៖ រយៈពេល ជិត មួយខែ មកនេះ បន្លែ ស្ទើរ គ្រប់មុខ ដែល កសិករ ក្នុងស្រុក ដាំ គឺមាន តម្លៃថោក ហើយ ថែមទាំង គ្មាន ទីផ្សារ ។ ជាក់ស្តែង លោក ស៊ឿ ន សាំង ទី ព្រម លក់ ប៉េងប៉ោះ របស់ខ្លួន តម្លៃ ៣០០ រៀល ក្នុង មួយ គីឡូក្រាម ប៉ុន្តែ តម្លៃ នេះ...
លោកមន្ត្រីអើយដល់រដូវស្វាយ ស្វាយធ្លាក់ថ្លៃ ! កសិករនៅ បន្ទាយស្រី រអ៊ូ ពីតម្លៃស្វាយកែវរមៀតចុះថោក
សៀមរាប ៖ ស្វាយកែវ រមៀត ជា ប្រភេទ ស្វាយ ដែល ងាយ ដាំ ដុះ ងាយ បាន ផល និង អាចឱ្យ ផល លើសពី មួយដង ក្នុង មួយឆ្នាំ ។ ដោយសារ កត្ដា នេះហើយ ទើប ប្រជាកសិករ ខ្មែរ កាន់តែច្រើន ងាក មក ដាំ ដុះ ប្រភេទ ស្វាយ នេះ ។ ស្រុក បន្ទាយស្រី...
ស្រុកខ្មែរអើយ! អ្នកចិញ្ចឹមក្រពើយំក៏មិនចេញដែរខាតចុងខាតដើម ព្រោះសាច់ក្រពើថោកជាងសាច់មាន់ ដោយសាច់ក្រពើមួយគីឡូ ៨០០០ពាន់ រៀល
លោក សុខ វិជ័យ បើកកសិកដ្ឋានចិញ្ចឹមក្រពើជាង១០ឆ្នាំមកហើយ។ កសិកដ្ឋានរបស់លោក មានទីតាំង ស្ថិត នៅក្នុងភូមិគោកកណ្តាល ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។ លោកថា នៅក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះក្រពើបានធ្លាក់ថ្លៃយ៉ាងគំហុក ដែលពេលខ្លះមានតម្លៃមិន ស្មើនឹង សាច់ មាន់ នៅផ្សារផង។
កសិករចិញ្ចឹមក្រពើរូបនេះបានអោយដឹងថា ក្រពើដែលលោកចិញ្ចឹមមានប្រមាណជាង៦០០ក្បាល ដោយមានទំងន់ចាប់ពី៤០គីឡូ ដល់ជាង១០០គីឡូ ហើយក្រៅពីលក់សាច់ក្រពើហើយ កសិកដ្ឋាន របស់លោកក៏មានកូនក្រពើទើបញាស់សម្រាប់លក់ផងដែរ។
លោកបានបន្ថែមថា សព្វថ្ងៃនេះ តម្លៃ ក្រពើមានការចុះថ្លៃខ្លាំង ដោយសាច់ក្រពើមួយគីឡូតម្លៃ២ដុល្លារអាមេរិក ឬស្មើជាង៨០០០ពាន់ រៀល និងកូនក្រពើទើបញាស់មួយក្បាលតម្លៃ៥ដុល្លារកន្លះប៉ុណ្ណោះ ខណៈដែលប៉ុន្មានឆ្នាំមុនកូន ក្រពើថ្លៃដល់២៥ដុល្លារ។
តាមរយៈការឆ្លងឆ្លើយតាមទូរស័ព្ទជាមួយភ្នាក់ងារយកព័ត៌មានខ្មែរណាស់លោក សុខ វិជ័យ...
ក្រសួងកសិកម្មថា បន្លែខ្មែរមិនអាចយកទៅប្រកួតប្រជែង ជាមួយបន្លែវៀតណាមឈ្នះបានទេ…
កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ មន្រ្តីជំនាញនៃក្រសួងកសិកម្មបានបញ្ជាក់ឱ្យដឹងថា ដំណាំកសិកម្មរបស់កម្ពុជាមិនអាចប្រកួតប្រជែងជាមួយដំណាំនៃប្រទេសជិតខាង រួមមាន ថៃ និង វៀតណាមបាននោះទេ។ ការមិនអាចប្រកួតប្រជែងបាននេះ គឺដោយសារតែនៅកម្ពុជា អ្វីៗសុទ្ធតែថ្លៃជាងប្រទេសទាំងអស់នោះ។ ការអះអាងនេះ ធ្វើឡើងស្របពេលដែលដំណាំផ្សេងៗរបស់កម្ពុជាមិនទាន់មានទីផ្សារទូលំទូលាយដូចថៃ និង វៀតណាម។
លោកងិន ឆាយ ប្រតិភូរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្មបានលើកឡើងថា នៅកម្ពុជា គេអាចដាំដំណាំអ្វីក៏បានដូចនៅប្រទេសថៃ និង វៀតណាមដែរ ប៉ុន្តែមិនអាចរកផលចំណេញបានច្រើនដូចប្រទេសជិតខាងឡើយ។ នេះ គឺដោយសារតែលោកថា នៅកម្ពុជាអ្វីៗសុទ្ធតែថ្លៃ ដូចយ៉ាង ទឹក ភ្លើង ប្រេង ក៏ដូចជាការដឹកជញ្ជូនជាដើម គឺថ្លៃជាងនៅប្រទេសថៃ និង វៀតណាម។ ដូច្នេះហើយ ដំណាំរបស់កម្ពុជាមិនអាចប្រកួតប្រជែងទីផ្សារជាមួយដំណាំនៅថៃ និងវៀតណាមនោះទេ។
លោកងិន...
ធ្លាប់ដាំហើយអត់បានញាំទេ ! គ្រូអនុវិទ្យាល័យសង្កាត់ ព្រះបាតបង្កើតសួន បន្លែដើម្បីឲ្យ សិស្សានុសិស្សរៀន ផ្នែក កសិកម្ម
ស្ទឹងត្រែង ៖ លោកគ្រូអ្នកគ្រូ អនុវិទ្យាល័យព្រះបាទ បាន បង្កើត សួន បន្លែ សម្រាប់ សិស្សានុសិស្ស រៀន ដាំ ដុះ ដំណាំ កសិកម្ម ដែលជា ពេលវេលា របស់ ក្រសួង អប់រំ បានកំណត់ ឲ្យ សិស្សានុសិស្ស សិក្សា ផ្នែក កសិកម្ម ។
លោក កែវ គឹម ម៉ក់ នាយក សាលា បាន បញ្ជាក់ថា ៖ ដើម្បី ឲ្យ ពួកគាត់...
ទៀតហើយ មហាមិត្តវៀតណាមគ្រោងខ្ចីដីខ្មែរដាំបន្លែដើម្បីនាំចេញទៅក្រៅប្រទេស
គម្រោងវិនិយោគរបស់វៀតណាម លើវិស័យកសិកម្មនៅកម្ពុជា ដោយដាំបន្លែ និងផ្លែឈើសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកនិងការនាំចេញ បង្កើនឲ្យមានក្តីបារម្ភ។ ក្តីបារម្ភដោយសារតែប្រទេសវៀតណាម
ត្រូវបានជាប់ឈ្មោះក្នុងបញ្ជីដែលសហភាពអឺរ៉ុប ព្រមានថាជាប្រទេសផលិតកសិកម្មដែលប្រើប្រាស់ថ្នាំគីមីនាំឲ្យខូចដល់សុខភាពអ្នកប្រើប្រាស់។ នេះបើតាមអ្នកជំនាញកសិកម្ម និងអ្នកឃ្លាំមើលបញ្ហាសង្គមកម្ពុជា។
ក្តីបារម្ភនេះបានកើតមានឡើងបន្ទាប់ពីក្រុមហ៊ុនដ៏ធំមួយរបស់វៀតណាម គឺក្រុមហ៊ុន FLC Group ចង់បោះទុនទឹកប្រាក់ប្រមាណ១ពាន់លានដុល្លារ នៅឆ្នាំ២០១៩ ដោយវិនិយោគលើការដាំដុះបន្លែ និងផ្លែឈើសម្រាប់នាំចេញ និងការផ្គត់ផ្គង់ទេសចរក្នុងប្រទេសកម្ពុជា។
គម្រោងវិនិយោគនេះ ត្រូវបានបង្ហាញឡើងកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ក្នុងជំនួបរវាង លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា និងគណៈប្រតិភូ ក្រុមហ៊ុនវៀតណាម FLC Group ។
បើតាមសំដីលោករដ្ឋមន្ត្រីកសិកម្ម ដែលត្រូវសារព័ត៌មានមួយចំនួនដកស្រង់យកមកចុះផ្សាយបានឲ្យដឹងថា ក្រៅពីចង់បោះទុនវិនិយោគលើការដាំដុះបន្លែ ម្ទេស និងផ្លែឈើមួយចំនួន សម្រាប់ធ្វើការនាំចេញ និងការផ្គត់ផ្គង់ទេសចរក្នុងស្រុក វៀតណាមក៏ចង់ធ្វើការកែឆ្នៃ និងវេចខ្ចប់...
ឆ្លាតម្លេះ ! វៀណាមមិនឱ្យពលរដ្ឋខ្លួនហូបសាច់ជ្រូកខ្លួនឯង ព្រោះកេីតជំងឺពេក សុខចិត្តនាំសាច់ជ្រូកពីអឺរ៉ុប និងអាមេរិកវិញ
ប្រទេសវៀតណាមគឺជាទីផ្សារដ៏ធំមួយ ក្នុងការនាំចេញសាច់ជ្រូកទៅកាន់បណ្តាលប្រទេសមួយចំនួនធំ ក៏ប៉ុន្តែមួយរយៈចុងក្រោយនេះយើងសង្កេតឃើញ
ថាវៀតណាមកំពុងតែផ្ទុះខ្លាំងជាមួយនឹងជម្ងឺបេស្តជ្រូកជាហេតុធ្វើអោយវៀតណាមមិនអាចនាំចេញសាច់ជ្រូកទៅប្រទេសណាបានទាំងអស់។
យោងតាមសារព័ត៌មានរបស់ VN Express បានចុះផ្សាយកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ ថាប្រទេសវៀតណាមបាននាំចូលនៅសាច់ជ្រូកពីប្រទេសអឺរ៉ុប
និងអាមេរិកដើម្បីយកមកលក់នៅស្រុករបស់ខ្លួន ពីព្រោះពេលនេះប្រទេសវៀតណាមកំពុងតែផ្ទុះជម្ងឺបេស្តជ្រូកដែលនៅតាមខេត្តមួយចំនួននៅវៀតណាមមិនអាចបរិភោគបាននោះទេ។
តាមរបាយការណ៍ព័ត៌មានដដែលបានឲ្យដឹងទៀតថា ការនាំចូលសាច់ជ្រូកពីប្រទេសទាំង ២ នេះគឺមានតម្លៃធូរថ្លៃ ពោលក្នុង១គីឡូមានតម្លៃ ១,៥ដុល្លារ ដែលវាជាតម្លៃដ៏ទាបមួយនៅក្នុងស្រុក។
ទោះបីជាប្រទេសវៀតណាមមានការផ្ទុះជម្ងឺបេស្តជ្រូកហើយបណ្តាលអោយមានជ្រូកស្លាប់ជាច្រើនក្បាលក៏ដោយ ក៏មិនបានប៉ះពាល់ទៅដល់សុខភាពរបស់មនុស្សដែល
ហើយជម្ងឺបេស្តជ្រូកនេះគឺធ្វើឲ្យជ្រូកធ្លាក់ចុះជាង២៥ភាគរយនៅចន្លោះពីខែធ្នូក្នុងឆ្នាំមុន នេះបើយោងតាមសេចក្តីរាយការណ៍របស់ក្រសួងកសិកម្មនិងអភិវឌ្ឍន៍របស់ប្រទេសវៀតណាម។
គួរបញ្ជាក់ថា ទិន្នផលជ្រូករបស់ប្រទេសវៀតណាមបានធ្លាក់ចុះ ១៤ ភាគរយស្មើនឹង ៣,២៩ លានតោនតែការនាំចូលច្រើនជាងទ្វេដងនៅក្នុងខែមករា – វិច្ឆិកាដល់ ១១០.០០០ តោន។
ប្រភព៖ Business Cambodia
សម្តីពិតរបស់មន្ត្រីកសិកម្ម៖ យើងនាំទៅគេពិនិត្យអស់រលីង តែពេលគេនាំចូលវិញ អ្នកណាចង់នាំចូលអីចូលទៅ
ភ្នំពេញ៖ បើតាមការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម កម្ពុជាហាក់ដូចជានៅខ្វះចន្លោះពាក់ព័ន្ធនឹងការពិនិត្យ និងគ្រប់គ្រងផលិតផលនាំចូល។
ទី១គឺប្រទេសជិតខាងគេប្រើរបាំងបច្ចេកទេស/គុណភាព ដើម្បីការពារផលិតផលក្នុងស្រុករបស់គេ តែកម្ពុជាមិនបានប្រើរបាំងនេះទេ និងទី២ គឺពុំមានមន្រ្តីបច្ចេកទេសចំជំនាញសម្រាប់ឈរជើងពិនិត្យបញ្ជាក់សុវត្ថិភាពផលិតផលផ្សេងៗពិសេសផលិតផលកសិកម្ម នៅច្រកព្រំដែននោះទេ។
នេះបើតាមការស្ដាប់ប្រសាសន៍លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងសិក្ខាសាលាស្តីពីវិធីសាស្ត្រក្នុងការវិភាគថ្នាំពុលកសិកម្មនៅថ្ងៃទី ១០មករា។
លោក ងិន ឆាយ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖«របាំងបច្ចេកទេសនេះយើងគ្មានទាល់តែសោះ។ ធម្មតាប្រទេសនីមួយៗ គេដាក់របាំងបច្ចេកទេសហ្នឹងសំខាន់បំផុត
យើងមុននឹងនាំចូលទៅប្រទេសថៃនិងប្រទេសផ្សេងៗពិនិត្យសព្វគ្រប់ ដល់គេចូលមកយើងវិញ នរណាចង់ចូលអីចូលទៅ»។
លោកបន្តដូចនេះទៀតថា៖«បច្ចុប្បន្នកាំកុងត្រូល(ដក)ចេញពីទល់ដែន, ខាងខ្ញុំ(ក្រសួងកសិកម្ម) មិនត្រូវបានអនុញ្ញាតឲ្យឈរជើងត្រួតពិនិត្យទេ សព្វថ្ងៃមានតែពីរគឺខាងគយនិងប៉ូលីសអន្តោរប្រវេសន៍ អ្នកបច្ចេកទេសអត់បានឈរជើងនៅទីនោះទេ»។
ប្រសាសន៍លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម
សព្វថ្ងៃ មន្រ្តីបច្ចេកទេសរបស់អគ្គនាយកដ្ឋានកសិកម្ម ត្រូវពិនិត្យផលិតផលកសិកម្មនាំចូលទាំងនោះ...
សារពីប្រជាពលរដ្ឋ៖ កម្ពុជាប្រទេសសិកម្ម ស្រូវ១គីឡូ ៦៥០រៀល កន្ទក់ជ្រូក ១គីឡូ ៨០០រៀល
ខេត្តបាត់ដំបង ៖ បើតាមគណីហ្វេសប៊ុកផេកមួយបានសរសេររៀបរាប់ថា កន្ទក់ជ្រូក ១គីឡូតម្លៃ ៨០០រៀល
រីឯស្រូវល្អ ១គីឡូ ឈ្មួញឲ្យថ្លៃតែ ៦៥០រៀល ពោលគឺថោកជាងកន្ទក់ ទៅទៀត នេះជាសារពីប្រជាកសិករ ។
បើសិនរូបខ្ញុំ ជាមន្ត្រីក្រសួងកសិកម្ម ដែលចូលចិត្តស៊ីតែរបស់ថ្លៃៗ ខ្ញុំនឹងស៊ីកន្ទក់ជ្រូក ជាជាងស៊ីបាយ កើតពីស្រូវថោកៗ ។
ពេលគ្មានភ្លៀង ស្រូវស្កក ប្រជាជនស្រែកសុំទឹកធ្វើស្រែ កាកបាតក្រហម ចុះចែកទឹកអោយផឹក ។
ពេលទឹកឡើងខ្លាំង លិចស្រូវ ប្រជាជនស្រែក អោយជួយបូមទឹកចេញ យកដីធ្វើស្រែ រដ្ឋជំលៀសប្រជាជនចេញពីដីស្រែ ទុកឱកាសអោយកាកបាតក្រហមចុះចែកអង្ករ ។
ដល់ពេល ស្រូវទទួលបានផលល្អប្រសើរ នៅតែប្រជាជនស្រែកសុំទីផ្សារ ចង់បានតម្លៃត្រឹមសមរម្យ ។
សង្កេតមើលប្រជាពលរដ្ឋកសិករ ទោះបី កសិផលបានទទួលនូវលទ្ធផលបែបណា ក៏ត្រូវសុំជំនួយពីរដ្ឋាភិបាលរហូត តើរដ្ឋាភិបាលកំពុងតែធ្វើអ្វីរាល់ថ្ងៃនឹង...
កសិករខ្មែរ អំពាវនាវឲ្យខ្មែរខ្លួនឯង ងាកមកគាំទ្របន្លែក្នុងស្រុក ជួយកាត់បន្ថយភាពក្រីក្រ…
បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ជនបទយកមុខរបរដាំបន្លែបង្កាធ្វើជាមុខរបរ បន្ទាប់ពីដាំណាំស្រូវ ព្រោះបន្លែបង្កាគឺជាអាហារដ៏ចាំបាច់មួយ សម្រាប់មនុស្សបរិភោគជាប្រចាំថ្ងៃ ហើយការដាំបន្លែក៏ជាប្រភពចំណូលមួយដ៏ធំសម្រាប់ពលរដ្នកាត់បន្ថយភាពក្រីក្រ ។
បច្ចុប្បន្នមុខរបរដាំបន្លែហាក់ដូចជាមានលក្ខណៈងាយស្រួល ដោយប្រើប្រាស់នូវ បច្ចេកទេស និងប្រព័ន្ធស្រោចស្រពបែបទំនើប កាត់បន្ថយការប្រើប្រាស់កម្លាំងមនុស្សនិងចំណេញពេលវេលា ដោយគេប្រើប្រាស់ម៉ាស៊ីនជាជំនួយការ ក្នុងការស្រោចស្រពដំណាំដោយប្រើប្រព័ន្ធដំណក់ទឹក និងប្រព័ន្ធសាច ។
ជាមួយគ្នានេះដែរលោក ហ៊ន សុផល ជាប្រជាពលរដ្ឋដែលរស់នៅ ភូមិភូមិគោកងួន ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ សព្វថ្ងៃលោកប្រកបមុខរបរដាំបន្លែប៉េងប៉ោះ ត្រសក់ សណ្ដែក ដើម្បីលក់នៅលើទីផ្សារខេត្តកំពង់ធំនៅក្នុងតម្លៃមួយដែលលោកអាចទទួលយកបាន.ក្នុងនោះដែរដំណាំ ប៉េងប៉ោះ ជាដំណាំមួយដែលលោកបានលើកឡើងថា ប្រើពេលដាំរហូតដល់ទទួលផលគឺរយៈពេល 1 ខែកន្លះ ទើបទទួលផល។
លោកបានដាំនៅក្នុងដីទំហំ 13 អា ប្រមូលផលសរុបបានចន្លោះពី 8 លានទៅ 9 លានរៀល ដោយក្នុងមួយគីឡូលោកអាចលក់បានតម្លៃចាប់ពី...
ស៊ែរឲ្យបងប្អូនខេត្តបាត់ដំបងប្រយ័ត្នផង ! មន្ទីរធនធានទឹកនិងឧតុនិយមខេត្ត នឹងបើកទ្វារទឹកបន្ធូរស្ថានភាពទឹកព្រោះទឹកឡើងខ្លាំង
សូមជម្រាបជូនដំណឹងជូនដល់បងប្អូនរស់នៅតាមមាត់ស្ទឹងសង្កែទាំងអស់បានជ្រាបថា៖ នៅថៃ្ងទី១០ ខែសីហា ឆ្នាំ២០១៩ ដោយមានភ្លៀងពីល្ងាចខ្លាំងនៅប៉ែកខាងលើ ស្រុកសំឡូត ជាប់ព្រំដែនប្រទេសខ្មែរ-ថៃ បណ្តាលឲ្យទឹកនៅចំណុចសំណង់ពហុបំណងសេកសកទឹកឡើងខ្លាំង
ដូច្នេះមន្ទីរធនធានទឹក និងឧតុនិយមខេត្ត នឹងបើកទ្វារទឹកបន្ធូរស្ថានភាពទឹកធ្លាក់ចុះក្រោម។ ដូចនេះនៅវេលារសៀលទឹកនៅស្ទឹងសង្កែទីរួមខេត្តបាត់ដំបង កំពស់ទឹកនឹងឡើងខ្ពស់ អាស្រ័យដូចនេះសូមបងប្អូនមានការប្រុងប្រយត្ន័ខ្ពស់ចំពោះគ្រោះថ្នាក់ផ្សេងៗ ។
សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាថា៖ការនាំចូលជ្រូកពីវៀតណាមនៅតែបន្តកើតមានលក្ខណៈរូបភាពតូចដោយជនខិលខូចមួយចំនួន
ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនាថ្ងៃទី២ ខែឧសភានេះថាការនាំចូលជ្រូកពីវៀតណាមត្រូវបានបិទជាស្ថាពរហើយ ប៉ុន្តែនៅតែមានជនខិលខូចមួយចំនួនតូចដឹកជ្រូកតាមច្រករបៀងចូលមកទឹកដីកម្ពុជា។ លោកអះអាងថាសមាជិករបស់សមាគមអ្នកចិញ្ចឹមសត្វបានរាយការណ៍ពីករណី ដែលថាមានការដឹកជ្រូកខុសច្បាប់ពីវៀតណាមចូលមកកម្ពុជា។
កាលពីចុងខែកុម្ភៈ ក្រសួងកសិកម្មបានដាក់ចេញវិធានការបន្ទាន់ចំនួន៧ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិក ចូលមកក្នុងប្រទេសកម្ពុជា។ វិធានការទាំងនោះ រួមមានៈ ការទប់ស្កាត់ការនាំចូលជ្រូករស់ និងផលិតផលជ្រូកគ្រប់ប្រភេទ ដែលខុសច្បាប់នៅតាមច្រកព្រំដែន។
លោក ស្រ៊ុន ពៅ លើកឡើងថាក្រសួងបានរឹតបន្តឹងខ្លាំងចំពោះការនាំជ្រូកពីក្រៅប្រទេសមែន ប៉ុន្តែមិនមានវិធានការដាក់ពន្ធធនាគារ ចំពោះអ្នកប្រព្រឹត្តឡើយ។ លោកយល់ថាក្រសួងអាចអនុវត្តវិធានការហាមឃាត់នេះបានតាមច្រកព្រំដែនដែលមានគយ និងប៉ូលីស ប៉ុន្តែពិបាកក្នុងការហាមឃាត់ជនខិលខូច ដែលដឹកជ្រូកដោយម៉ូតូតាមច្រករបៀង។
ប៉ុន្តែ លោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានអះអាងថាបច្ចុប្បន្ននេះកម្ពុជាមិនបាននាំចូលជ្រូកមកពីវៀតណាមទៀតទេ។
ទោះបីជាអាជ្ញាធរបានធ្វើការរឹតបន្តឹងការនាំជ្រូកពីវៀតណាមចូលមកក្នុងទឹកដីកម្ពុជាក្តី ប៉ុន្តែករណីជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅតែផ្ទុះឡើងនៅកម្ពុជាក្នុងខេត្តរតនគិរី។ បន្ទាប់ពីករណីនេះកើតឡើងចិន បានប្រកាសមិនអនុញ្ញាតឲ្យមានការនាំជ្រូកពីប្រទេសកម្ពុជាចូលក្នុងប្រទេសចិនឡើង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters កាលពីចុងខែមេសា។
សូមជម្រាបជូនថា...
ជួយស៊ែអោយដល់បងកង់បីផង! លោក K01 ចង់ជួបបងកង់បី ដែលមិនព្រមបើកបញ្ច្រាស់ ដើម្បីផ្ដល់ទឹកប្រាក់ចំនួន…
ពេលថ្មីៗនេះប្រិយមិត្តបានដឹងហើយរឿងរ៉ាវទាក់ទងនឹងហៅpassApជិះ ហើយអោយបើកបញ្ច្រាស់ផ្លូវ គេមិនព្រមធ្វើតាមក៏ជេរបបញ្ចោរ ដោយគណនីហ្វេសប៊ុក Any SD ដែលបានសរសេរថា ៖ អាងឱពុកធ្វេីការខាងគមនាគមន៍ហៅpassApជិះ ហេីយប្រេីអោយអ្នកបេីកpassApជិះបញ្ច្រាស់គេមិនព្រមធ្វើតាមក៏ជេរបបញ្ចោរគេហេីយហៅឱពុកមកកាងទៀត ជួយ
shares ផង តែទោះយ៉ាងណាមិនដឹងខាងណាត្រូវខាងណាខុសទេ។ ទន្ទឹមនឹងនេះដែរ លោក K01 ក្ទៅស្លឹកត្រចៀកនិងនារីរូបនោះជាខ្លំាង ដែលអោយគេបើកបញ្ច្រាស់នោះ ហើយសូមប្រកាសស្វែងរកបងបើកកង់បី មកទទួលរង្វាន់ពិសសេសពីលោកផងដែលដោយបញ្ចាក់ថាទោះតិចរឺច្រើនគាត់នឹងផ្ដល់រង្វាន់អោយទៅបងកង់បី៕
អោយចឹងចុះបានស៊ីបានចុកហើយនៅចង់បង្ហោះរូបអាក្រាតគេទៀត! ចោទប្រកាន់បុរសម្នាក់ដែលគំរាមកំហែង បង្ហោះវីដេអូរួមភេទមិត្តស្រីដើម្បីត្រូវរូវគ្នាវិញ
កាលពីម្សិលមិញតុលាការក្រុងភ្នំពេញ បានចោទប្រកាន់បុរសម្នាក់ ពីបទគំរាមកំហែងបង្ហោះរូបអាក្រាតរបស់មិត្តស្រីរបស់ខ្លួននៅលើ បណ្តាញសង្គមហ្វេសបុក បន្ទាប់ពីស្នេហារបស់ពួកគេបានបែកបាក់។ លោក ប៊ុន ហេង មន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យបាន ឲ្យដឹងថាជនជាប់ចោទឈ្មោះ ហង្ស ស៊ីង អាយុ ៤១ ឆ្នាំ ជាម្ចាស់ហាងលក់ឆ្នោតមួយកន្លែង នៅសង្កាត់ចោមចៅ៣ ។ គាត់មានប្រពន្ធ និងកូនបួននាក់។
លោក ស៊ីង ត្រូវបានចោទប្រកាន់ពីបទគំរាម និងផលិតរូបភាពអាសអាភាស។ គាត់ត្រូវប្រឈមមុខនឹងការជាប់ពន្ធធនាគាររយៈពេលពីរឆ្នាំ ប្រសិនបើត្រូវបានផ្តន្ទាទោស។
ជនជាប់ចោទត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ បន្ទាប់ពីនារីរងគ្រោះ អាយុ ២៣ ឆ្នាំ ដែលជាគូស្នេហ៍បានដាក់ពាក្យបណ្តឹង។
លោក ហេង បាននិយាយថានៅឆ្នាំ ២០១៥ ជនជាប់ចោទបានជួល នារីរងគ្រោះ មកលក់ឆ្នោតឲ្យខ្លួន ដោយឲ្យប្រាក់ខែ ១៥០ ដុល្លារក្នុងមួយខែ។ប៉ុន្មានខែបន្ទាប់ពីជនរងគ្រោះធ្វើការនៅទីនោះ លោក...
វិធីងាយៗក្នុងការជីកស្រះចិញ្ចឹមត្រីបានគ្រប់រដូវ
ខាងក្រោមនេះជាវិធីងាយៗក្នុងការជីកស្រះចិញ្ចឹមត្រីបានគ្រប់រដូវ ។ អាចចាប់ហូបបានរាល់ថ្ងៃ សល់អាចលក់បានប្រាក់បន្ថែមក្នុងគ្រួសារថែមទៀតផង។
វិធិធ្វើ៖
១- ការជីកស្រះទំហំទៅតាមលទ្ធភាពដែលធ្វើបាន ជម្រៅ១,៥ម៉ែត្រ
២- ក្រាលថង់ប្លាស្ទិចថ្លាក្នុងស្រះ
៣- ដាក់កប់លប់ផ្នែកខាងៗនៃថង់ប្លាស្ទិចនៅមាត់ស្រះ និងដាក់ដាំដំណាំបន្លែផ្សេងៗជុំវិញ
៤- ដាក់ភក់ចូលកម្ពស់១តឹក រួចបញ្ចូលទឹកទៅក្នុងស្រះពេញល្មម
៥- បាចកំបោរស ដាក់លាមកគោចងស្បៃ រឺរុក្ខជាតិបៃតង ដើម្បីបង្កើតប្លង់តុងសម្រាប់ជាចំណីត្រី ទុករយៈពេល២អាទិត្យ
៦- យកកូនត្រីមកដាក់ចិញ្ចឹម ២០ក្បាលក្នុង១ម៉ែត្រការ៉េ។