ពិតមែនអត់ បុរសដែលមានច្រមុះធំ ប្រដាប់ភេ.ទ ក៏ធំដែរ…?
ពិភពលោកតែងតែចង់ស្វែងរកពីអាថ៌កំបាំងនៃអាអូនតូចរបស់បុរស ដូចនេះមានពាក្យចចាមអារាមជាច្រើននិយាយថា បើច្រមុះបុរសនោះធំបង្ហាញថាអាអូនតូចរបស់គាត់ក៏ធំដែរ រោមទ្រូងច្រើនមានន័យថាបុរសមានលិ.ង្គធំ… ។
ជាការពិតណាស់ ទំហំលិ.ង្គ និងទំហំច្រមុះគ្មានទំនាក់ទំនងអ្វីនឹងគ្នាឡើយ ។ តាមទស្សនៈរបស់វិទ្យាសាស្ត្របានបង្ហាញថា វាពាក់ព័ន្ធនឹងកត្តាសែន ហើយលិ.ង្គធំក៏មិនប្រាកដថាអាចរឹងបានយូរដែរ ។ ថ្ងៃនេះយើងនឹងបង្ហាញពីអាថ៌កំបាំងនៃប្រធានបទមួយនេះ៖
១. សែន
ទំហំប្រដា.ប់ភេ.ទ៨០%កំណត់ដោយកត្តាសែន ចំណែកកត្តាលូតលាស់មានបំណែកតូចមួយប៉ុណ្ណោះ ។
២. កត្តាអង់ដូគ្រីន
ការស្រូបយកអាហាររូបត្ថម្ភក្នុងអំឡុងពេលវ័យកំពុងលូតលាស់នឹងពាក់ព័ន្ធនឹងទំហំប្រដា.ប់ភេ.ទ ក៏ដូចជាកម្ពស់ កង្វះអាហាររូបត្ថម្ភមិនអាចធ្វើឱ្យកម្ពស់លូតឡើងបានឡើយ ។
៣. ទម្លាប់
បើសិនអ្នកផឹកច្រើន សម្រេចកាមដោយខ្លួនឯងច្រើនពេក រស់នៅដោយគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ នោះវានឹងធ្វើឱ្យពងស្វាសចុះខ្សោយ មិនអាចផលិតអរម៉ូនតេសតូស្តេរ៉ូន និងអង់ដូជែនគ្រប់គ្រាន់ឱ្យលិ.ង្គ កង្វះសារធាតុចិញ្ចឹមផ្តល់ឱ្យការលូតលាស់របស់លិ.ង្គ ។
៤. កត្តាជំងឺ
ជំងឺខ្លះក៏អាចធ្វើឱ្យអាអូនតូចខ្លីបានដែរដូចជា
ជំងឺពីកំណើត
ស្វិតពងស្វាសដោយសារនៅក្បែរម៉ាស៊ីនអេកូ ម៉ាស៊ីនកម្តៅម្ហូប ធាតុវិទ្យុសកម្ម សីតុណ្ហភាពក្តៅខ្លាំង និងការវះកាត់ផ្សេងៗ
ជំងឺពងស្វាសពីកំណើត ដោយសារការបញ្ចេញអរម៉ូនភេ.ទពីពងស្វាសមិនគ្រប់គ្រាន់...
សំខាន់ណាស់សម្រាប់នារីៗ! កំពូលតារាថៃម្នាក់បង្ហាញអាថ៑កំបាំងធ្វើអោយ ប្រ ដា ប់ ភេ.ទ ឡើងព៑ណផ្កាឈូកដែលប្រុសៗឈ្លង់វង្វេង
ថៃ៖ ថ្មីៗនេះ កំពូលតារាស្រីសិចស៊ីរបស់ថៃនាង Mmy Malawan បានទម្លាយរូបថតមួយសន្លឹកបង្ហាញពីសកម្មភាពនាងដេកឲ្យគ្រូពេទ្យសម្អាត ប្រ ដាប់ ភេ ទ ឲ្យមានពណ៌ផ្កាឈូក ដោយនេះត្រូវបានមនុស្សស្រីទូទៅចាត់ទុកជារឿងអាថ៌កំបាំងមួយដែលមិនហ៊ានបង្ហាញវាជាសាធារណៈឡើយ ។
តារាស្រីនិយមសម្ញែងដើមទ្រូងរូបនេះថែមទាំងបានសរសេរនៅជាមួយរូបថតរបស់នាងដែលបានបង្ហាញជាសាធារណៈលើបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា «ប្អូនស្រី (ប្រ ដា ប់ ភេ ទ) របស់ខ្ញុំសំខាន់ណាស់ ប៉ះប៉ូវវាបន្ដិចបន្តួចសិន» ។
ជាមួយគ្នានេះដែរ គ្រូពេទ្យដែលទទួលបន្ទុកសម្អាត ប្រ ដា ប់ ភេ ទ ឲ្យនាង Mmy Malawan បានបញ្ជាក់ថា ការសម្អាតនេះគឹបានប្រើប្រាស់កាំរស្មីឡេស៊ែរ ដែលមិនធ្វើឲ្យឈឺចាប់ឡើយ ហើយអ្វីដែលកាន់តែពិសេសនោះគឺមនុស្សស្រីនឹងមានភាព រិ សុទ្ធ ឡើងវិញ បន្ទាប់ពីសម្អាតរួច...
ឃើញសាច់ខ្ចីទ្រលុកទ្រលន់ដាក់ថ្នាំសម្រើ ប ក្នុងកែវស្រាអោយផឹកបម្រុងយកទៅរួ.ម.ភេ.ទ. តែថ្នាំជ្រុលរហូតនាង.ស.ន្ល.ប់ហៅឡានពេទ្យ ហើយដាក់មេប្រូចបាត់…
បរទេស៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kapook កាលពីពេលថ្មីៗនេះបានឲ្យដឹងថា នារីម្នាក់បានចូលទៅបម្រើចាក់ស្រាឲ្យភ្ញៀវនៅក្នុងកម្មវិធីប្រគំតន្រ្ដីមួយ
ស្រាប់តែអកុសលជួបរឿងនឹកស្មានមិនដល់ ដោយខ្លួននាងត្រូវបានផឹកស្រាដែលភ្ញៀវដាក់ថ្នាំអំហ្វេតាមីន រហូតដល់សន្លប់បាត់បង់ស្មារតី ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៌នេះបានកើតឡើងកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ក្នុងព្រឹត្តិការណ៍ប្រគុំតន្រ្តីមួយ ស្ថិតនៅក្នុងឃុំបានម៉ា ស្រុកបានថែ ខេត្តអយុធ្យា។
ដែលស្រ្ដីជាជនរងគ្រោះ ត្រូវបានម្ចាស់កម្មវិធីជួលយកទៅចាក់ស្រាជូនភ្ញៀវ ខណៈពេលដែលនាងកំពុងធ្វើការស្រាប់តែមានមនុស្សចូលរួមក្នុងកម្មវិធីបានបន្លំដាក់ថ្នាំអំហ្វេតាមីន ហើយបានបង្ខំនាងឲ្យផឹករហូត
ទាល់តែនាងត្រហក់ខ្យល់ពិបាកដកដង្ហើម សន្លប់ យកតែម្ដង ភ្លាមៗនោះម្ចាស់កម្មវិធីបានរួសរាន់ខលហៅឡានពេទ្យ ដើម្បីដឹកនាងយកទៅសង្គ្រោះ ដោយស្ថានភាពសុខភាពរបស់នាងត្រូវបានខាងក្រុមគ្រូពេទ្យបំពាក់អុកស៊ីសែនឲ្យ ក្នុងការស្រោចស្រង់ជីវិតនាង។
មកទល់ពេលនេះនារីជា ជ ន រ ង គ្រោះបានជាធូរស្បើយខ្លះៗហើយ ជាមួយគ្នានេះដែរម្ចាស់កម្មវិធីបានចេញមុខទទួលខុសត្រូវរាល់អ្វីៗទាំងអស់ បូករួមទាំងថ្លៃចំណាយព្យាយាលផងដែរ។
ចំណែកករណីនេះនៅពុំទាន់រកឃើញថាពុំមានភស្តុតាងអ្វីនោះទេ ដោយសារតែថ្ងៃនោះមានភ្ញៀវច្រើននៅក្នុងព្រឹត្តិការណ៍នេះ ប៉ុន្តែ
នៅក្នុងរឿងនេះសមត្ថកិច្ចបានសន្និដ្ឋានថា...
ចាក់ដោតណាស់ ! ការសម្រេចចិត្តជ្រើសរើសគូជីវិត កុំចង់បានអ្នកមានជាង កុំចង់បានអ្នកស្អាតឬសង្ហា
កុំចង់បានអ្នកមានជាង ៖ គេមានមិនប្រាកដថាឪពុកម្ដាយគេនោះ លើកទ្រព្យទាំងអស់ឱ្យយើងឡើយ ផ្ទុយទៅវិញ គេអាចនឹងមើលងាយយើងផងក៏មិនដឹង
កុំចង់បានអ្នកស្អាតឬសង្ហា ៖ ព្រោះបើគេស្អាត គេសង្ហា គេអាចនឹងមានជម្រើសច្រើន ខឹងឈ្លោះយើងពេលណា គេរកថ្មីមិនខាន ព្រោះគេអាចរកអ្នកថ្មីបាន
កុំចង់បានអ្នកឆ្លាតពេក ៖ បើគេឆ្លាតពេក ឆ្លាតជាងយើង គេនឹងមើលមិនឃើញពីតម្លៃយើងទេ គេនឹងត្រួតត្រាលើយើង លែងស្ដាប់យើងហើយ១
ជ្រើសយកអ្នកណាដែលល្មមៗ សក្តិសមនឹងយើង ឃើញយើងល្អក្នុងភ្នែកគេ ទុកយើងជាដៃគូជីវិតរបស់គេ គោរពឱ្យតម្លៃយើង និងម៉ាក់ប៉ាយើង ដូចក្រុមគ្រួសាររបស់គេ កុំជ្រើសយក ព្រោះតែឃើញទ្រព្យសម្បត្តិគេ កុំរំពឹងទៅនឹងភាពមានបានរបស់គ្រួសារគេ
ជឿទៅណា គ្មានទ្រព្យសម្បត្តិណា មានតម្លៃជាង សុភមង្គលក្នុងគ្រួសារយើងទេ ហើយក៏គ្មានអ្វីដែលឋិតថេរ ដូចការខិតខំប្រឹង និងរកបានដោយខ្លួនឯងឡើយ🧡
©BOYFRIEND
...
គ្រូនិងសិស្សត្រង់ជើងហើយពេលនេះ ! វិទ្យាល័យច្បារអំពៅ បំពាក់កាមេរ៉ាតាមបន្ទប់រៀន ដើម្បីពង្រឹងគុណភាពការសិក្សា
ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គម បន្ទាប់ពីវិទ្យាល័យច្បារអំពៅ ចាប់ផ្តើមបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមថ្នាក់រៀន ដោយក្នុងមួយថ្នាក់បំពាក់កាមេរ៉ាចំនួន២ នេះបើយោងតាមការបង្ហោះរបស់ អតីតសិស្សវិទ្យាល័យច្បារអំពៅ។
គោលបំណងនៃការបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមថ្នាក់រៀននេះក្នុងគោលបំណង ពង្រឹងគុណភាពការរៀននិងបង្រៀន ជាពិសេសនៅក្នុងពេលប្រឡងប្រចាំខែ និងឆមាសតែម្តង។ យោងតាមប្រភពដដែលបានសរសេររៀបរាប់ថា៖
“វិទ្យាល័យច្បារអំពៅបានបំពាក់កាំមេរ៉ាតាមបន្ទប់រៀនដើម្បីពង្រឹងគុណភាពការរៀននិងបង្រៀន សម្រាប់ថ្នាក់ទី៧,៨,១០, និង១១ សម្រាប់ថ្នាក់ទី៩និង១២តាមក្រោយ”។ ក្រោយពីវិទ្យាល័យមួយនេះបានបំពាក់កាំមេរ៉ាតាមបន្ទប់រៀន ដើម្បីពង្រឹងគុណភាពការរៀននិងបង្រៀន មានមហាជននៅលើបណ្តាញសង្គមជាច្រើនបានសម្តែងការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងចំពោះសកម្មភាពបំពាក់កាមេរ៉ារបស់វិទ្យាល័យមួយនេះ៕ ប្រភព៖ ទំព័រ អតីតសិស្សវិទ្យាល័យច្បារអំពៅ
ហួសចិត្ត ជំងឺកូរ៉ូណា មិនត្រឹមធ្វើឲ្យម៉ាស់ឡើងថ្លៃទេ សូម្បីហៅព្រះសង្ឃសូត្រមន្តក៏ឡើងថ្លៃដែរ..
ស្របពេលដែលមាន ការផ្ទុះករណីជំងឺរលាកសួតថ្មី ដែលឆ្លងដោយវីរុសកូរ៉ូណាថ្មី ធ្វើឱ្យអាជីវករមួយចំនួនឆ្លៀតឱកាស លក់ម៉ាសក៍ឡើងថ្លៃ នោះព្រះសង្ឃមួយអង្គ បានព្រមានថាបើពុទ្ធបរិស័ទនាំគ្នាលក់ម៉ាសក៍ឡើងថ្លៃ នៅពេលស្លាប់និមន្តព្រះអង្គសូត្រមន្ត ព្រះអង្គនឹងឡើងថ្លៃដែរហើយ។
ព្រះសង្ឃដែលព្រមានសូត្រមន្តឡើងថ្លៃបច្ច័យនោះ មិនស្គាល់ព្រះនាមទេ គ្រាន់តែដឹងថា ជាចៅអធិការវត្តអង្កាំផ្អែម ភ្នំព្រឹក ស្ថិតក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ព្រះគ្រូចៅអធិការវត្តអង្កាំផ្អែម ភ្នំព្រឹក បានសរសេរក្នុងគណនីហ្វេសប៊ុករបស់ព្រះអង្គ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ថា “មេរោគកូរ៉ូណា ចូលមកដល់ នាំគ្នាលក់ម៉ាសក៍ ១ប្រអប់ ៣០$ ចាំមើលពេលស្លាប់ និមន្តអាត្មាសូត្រមន្ត ឡើងថ្លៃដែរ”។
គួរបញ្ជាក់ថា ស្របពេលដែលមានការផ្អើល ភ័យខ្លាចការឆ្លង ជំងឺរលាកសួតថ្មីដែលឆ្លងដោយវីរុសកូរ៉ូណាថ្មី ដែលមានប្រភពពីទីក្រុងវូហាន ខេត្តហឺប៉ីប្រទេសចិន ដោយមានជនជាតិចិនម្នាក់ផ្ទុកវីរុសនេះ បានធ្វើដំណើរមក ដល់ក្រុងព្រះសីហនុនោះ...
ពិតជាមិនធម្មតា! កូនខ្មែរចំនួន ៥០នាក់ទទួលបានមេដាយ មាស ប្រាក់ សំរិទ្ធិ និងពានពិភពលោក ក្នុងការប្រលងគណិតវិទ្យា វគ្គផ្តាច់ព្រ័ត្រ នៅប្រទេសជប៉ុន…
កូនខ្មែរនំាមកមហាកិក្តិយសដល់ប្រទេសជាតិនិងបានបង្ហាញអោយពិភពលោកបានស្គាល់ពីទង់ជាតិខ្មែរតាមរយះការប្រលងគណិតវិទ្យាលំដាប់ពិភពលោក។ជាមួយគ្នានេះហ្វេសប៊ុកមួយឈ្មោះ Global Education Network Cambodia កាលថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៩ ថាសិស្សានុសិស្សកម្ពុជា ចំនួន ៥០នាក់ទទួលបានមេដាយ មាស ប្រាក់ សំរិទ្ធិ និង ពានពិភពលោក ក្នុងការប្រលងគណិតវិទ្យាលំដាប់ពិភពលោក វគ្គផ្តាច់ព្រ័ត្រ នៅទីក្រុង ហ្វូគុអូកា ប្រទេសជប៉ុន។
ហ្វេសប៊ុកនេះក៏បានបញ្ជាក់បន្ថែមទៀតថា៖“ចូលរួមអបអរសាទរដល់សិស្សានុសិស្សកម្ពុជា ចំនួន ៥០នាក់ទទួលបានមេដាយ មាស ប្រាក់ សំរិទ្ធិ និង ពានពិភពលោក ក្នុងការប្រលងគណិតវិទ្យាលំដាប់ពិភពលោក វគ្គផ្តាច់ព្រ័ត្រ នៅទីក្រុង ហ្វូគុអូកា ប្រទេសជប៉ុន នៅថ្ងៃទី១៨ កក្កដា ឆ្នាំ២០១៩នេះ។...
រឿងមួយដែលគួរពិចារណាឡើងវិញចំពោះការយកបទចម្រៀងមរតកមាសមកប្រគំឡើងវិញ…
បទ ព្រោះតែអូន ជាចម្រៀងមរតកមាសដែលបានចេញផ្សាយនៅចុងទសវត្សឆ្នាំ៦០ បទភ្លេង បរទេស (ចិន) , ទំនុកច្រៀង និងសម្រួលតន្រ្តីដោយ លោក សំ សាខន ហើយបកស្រាយយ៉ាងពិរោះជាប់បេះដូងដោយអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ដែលបានរៀបរាប់សរសើរ និងលើកតម្លៃនៃសម្ភស្សនារីប្រៀបដូចបុប្ផានៅក្នុងសួន ដែលមានកន្លង់ជាច្រើនចោមរោមប្រតិព័ន្ធចង់ក្រេបលំអកេសរ។
ក្នុងពេលថ្មីៗនេះ បទ ព្រោះតែអូន នេះត្រូវបានបងប្អូនខ្មែរយើងនៅបរទេសយកមកច្រៀងប្រគំឡើងវិញ តាមសំណៅដើមនៃទំនុកច្រៀង រួមទាំងបានច្នៃភ្លេងតាមបែបទំនើបកម្ម បកស្រាយដោយអ្នកចម្រៀងបុរសម្នាក់ ហើយក៏៏ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាក្នុងស្រទាប់យុវវ័យគ្រប់ទិសទី។
រយះពេលប៉ុន្មានថ្ងៃក្រោយ ពេលដែលបទចម្រៀងប្រគំថ្មី (Cover) មួយនេះ បានចេញផ្សាយ និងទទួលបានជោគជ័យពីយុវវ័យនោះ ក៏យើងឃើញមានផលិតកម្មក្នុងស្រុកយកបទចម្រៀងនោះមករៀបចំប្រគំឡើងវិញជាថ្មីដែរ តែខុសគ្នាត្រង់ថាបទនេះច្រៀងដោយអ្នកចម្រៀងស្រីទៅវិញ ហើយដាក់ចំណងជើងថា ព្រោះតែបង ។
បទ ព្រោះតែបង...
សុខចិត្តស្លាប់ដោយសារវីរុស ប្រសើរជាងគ្នាឯងបំផ្លាញគ្នាឯង កិបកេង ជញ្ជក់ឈាមគ្នាពេលមានគ្រាអាសន្ន…
យោងតាមហ្វេសប៊ុកឈ្មោះ Entertainment And Knowledge បានបង្ហោះសំណេរមួយ ពិសេសសម្រាប់អ្នកបឺតជញ្ជក់ញើសឈាម ឬកិបកេងគ្នាឯងពេលមានគ្រាអាសន្ន គួរតែអានឲ្យចប់ ដែលមានខ្លឹមសារថា៖
បេីសិនជាយេីងឆ្លងវីរុស កូរ៉ូណាមែន បែជាយេីងមិនរស់ទេ សូម្បីចិនក៏ចំណាក់ស្រុកដែរ សមត្ថភាពយេីងមិនអាចដឹងថាមានជំងឺ ឬអត់ផង ទម្រាំគិតដល់ការព្យាបាល។ មិនបាច់ឆ្លងដោយសារជំងឺទេ គ្រាន់តែការបំពុលលេីបណ្តាញសង្គមក៏អាចធ្វេីឱ្យយេីងអាចស្លាប់ដែរ។ ទឹកត្រីទឹកស៉ីអ៉ីវនឹងឡេីងថ្លៃ បេីអាចស្លាប់ដោយសារវីរុសមែនល្អជាងស្លាប់ដោយសារគ្នាឯងបំផ្លាញគ្នាឯង ល្អជាងស្លាប់ដោយសារមនុស្សអាក្រក់កិបកេង ឈ្លៀតឱកាសជញ្ជក់ឈាមនោះដែរ។
បេីមានវីរុសនេះមែន គ្រប់គ្នាគ្មានអ្នកណាមួយត្រូវរស់ទេ ព្រោះវាលឿនជាងគ្រាប់បែកបរិមាណូទៀត។ បេីសិនជាមានគេយកឱកាសមួយនេះដេីម្បីសម្លាប់យេីងគឺងាយស្រួលបំផុត វីរុសមួយនេះនឹងបញ្ជាប់ថា លុយរបស់អ្នកដែលរកបាននឹងលែងមានតម្លៃទាំងអស់ បេីអ្នកឆ្លងមែនអ្វីៗដែលអ្នកមានគឺស្មេីសូន្យ។ ចេះស្រឡាញ់គ្នា ចែកអ្វីដែលពិត កុំយកពេលគ្នាមានបញ្ហាដេីម្បីរកស៉ី។
អានហើយស្ទើរក្អួតឈាម!! ខ្មែរយកដុល្លារពិតទិញដុល្លារខ្មោច ចិនយកដុល្លារខ្មោចលក់យកដុល្លាពិត ចុងក្រោយខ្មែរសល់ផេះ ចិនសល់លុយ
ដូចដែលបងប្អុនបានដឹងស្រាប់ហើយថាជារៀងរាល់ឆ្នាំ អោយតែដល់ថ្ងៃពិធីសែនចូលឆ្នាំប្រពៃណីចិន បងប្អូនខ្មែរដែលជាប់ខ្សែស្រឡាយចិនតែងតែប្រារព្ធពិធីនេះនៅតាមគេហដ្ឋានរៀងៗខ្លួន ដោយបងប្អូនដែលមានជីវភាពធូរធារក៏រៀបចំពិធីសែនអធិកអធមទៅតាមនោះ សម្រាប់បងប្អូនដែលមិនសូវមានថវិកាតិចតួចក៏រៀបចំពិធីសែនទៅតាមថិវកាដែលមាន តែមិនដែលហ៊ានឱ្យអាក់ខានធ្វើពិធីសែននេះម្តងណាសោះឡើយ។
គេសង្កេតឃើញថាពិធីបុណ្យចូលឆ្នាំប្រពៃណីចិន គឺធ្វើឱ្យមានការចំណាយលុយកាក់ច្រើនជាងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដោយត្រូវទិញម្ហូបអាហារសែនថ្លៃ ព្រោះគេជឿថាសែនរបស់របរកាន់តែថ្លៃ និងកាន់តែច្រើន លើសពីនេះក៏ត្រូវចំណាយលើការទិញក្រដាសសែនដែលមានតម្លៃថ្លៃគួរសម្យ ផាវខ្សែវែងៗ (ដុតបានតាមតំបន់) នឹងជួយលើកដង្កើតហុងស៊ុយនាំឱ្យរកស៊ីមានបាន ខុសពីពីធីសែនរបស់ចូលឆ្នាំប្រពៃណីខ្មែរ ដែលរៀបចំសំណែនមានត្រឹមផ្លែឈើ នំចំណីតិចតួចប៉ុណ្ណោះ ដែលធ្វើឱ្យមានពាក្យកំប្លុកកំប្លែងប្រៀបធៀបដែលគេតែងតែនិយាយលេងៗថា «ឆ្នាំខ្មែរចាយអស់១ម៉ឺន ឆ្នាំចិនចាយអស់១សែន» ។
ជាក់ស្តែងមានមត្តិបងប្រុសម្នាក់បានលើកឡើងពីយកលុយទៅទិញក្រដាសមកដុតចោលរបស់បងប្អូនជនជាតិខ្មែរ អានទៅចាក់ដោតមែន ដោយបងប្រុសបានសរសេផុស និងបូករួមជាមួយកំណាព្យមួយឃ្លាដោយមានន័យដូចខាងក្រោមថា៖
“ខ្មែរយកដុល្លារពិតទិញដុល្លារខ្មោច យួនយកដុល្លារខ្មោចលក់យកដុល្លាពិត គិតទៅគំនិតម្យ៉ាងម្នាក់ដែរ គ្រាន់តែខ្មែរ សល់តែដុល្លារផេះ ចំណែកចិនសល់ដុល្លាពិត ទាំងកេះតែប៉ុណ្ណោះ។”
“-ច្រើនឆ្នាំឃើញជាក់ សែនចិនភ្នែកធ្លាក់
ស្រវឹ ងច្រើនខ្មែរ ខ្លះផឹកដល់ជ្រុល
ពុ លឈឺរាប់ខែ ចិនខ្លះផឹកតែ
ចប់សែនធ្វើការ។
-ផឹកយ៉ាប់ចិនក្លាយ...
ខ្មែរស្រលាញ់ខ្មែរ! បងស្រីម្នាក់ដែលជាកម្មាករិនីរោងចក្រ បានបាត់លុយ180ដុល្លារ ត្រូវបានអ្នកធ្វើការដូចគ្នាអាណិត ក៏ជួយប្រមូលលុយគ្នាអោយទៅគាត់ បានរហូតដល់ទៅ….
ថ្មីៗនេះ អំពើល្អរបស់បងប្អូនខ្មែរធ្វើការនៅក្នុងរោងចក្រមួយកន្លែង កំពុងតែធ្វើឲ្យផ្ទុះការសរសើរ ក្រោយបងប្អូនខ្មែរចេះស្រលាញ់ អាណិត ជាពិសេសគឺការចេះចែករំលែក ដើម្បីជួយដល់កម្មាករិនីរោងចក្រម្នាក់ ដែលបានបាត់លុយ ដោយបងប្អូនខ្មែរធ្វើការជាមួយគ្នា នាំគ្នាប្រមូលលុយគ្នាម្នាក់បន្តិច អោយទៅគាត់វិញ។
នេះបើតាមការលើកឡើងរបស់គណនីហ្វេសបុកមួយឈ្មោះ Shary Shary ដែលបានបង្ហោះសាររៀបរាប់ថា: ខ្ញុំសូមអគុណ បងប្អូនទាំងគ្នា ដែលបានជួយប្រមូលលុយគ្នាឲ្យទៅបងស្រី ដែលគាត់បានបាត់លុយរបស់ គាត់ចំនួន ១៨០ដុល្លារ ហើយខាងបងប្អូនរោងចក្រប្រមូលបាន ៣១៥ដុល្លារ ខ្ញុំសូមអរគុណបងប្អូនរោងចក្រ ជិនវិង ទាំងអស់គ្នា។
ទង្វើនេះ ពិតជាគំរូមួយដល់ល្អនៃសិល្បៈការចែករំលែកគ្នាទៅវិញទៅមក ហើយក៏សង្ឃឹមថាបងប្អូនជួយស៊ែរ ដើម្បីគាំទ្រអំពើល្អនេះផងដែរ៕
តោះចូលទស្សនាវីដេអូ សិស្សានុសិស្សថ្នាក់ទី១១ បួនក្រុម បានពោលនិងសម្តែង រឿងព្រះវេស្សន្តរតាមកណ្ឌនីមួយៗ ពិតជាមានការខិតខំមែន ស៊ែរមួយគាំទ្រពួកគាត់ផង
កាលពីម្សិលមិញនេះ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ យុវសិស្សចំនួន០៩នាក់ បានធ្វើមហាជនមានការចាប់អារម្មណ៏ជាខ្លាំង រហូតធ្វើឲ្យមានអ្នកស៊ែរចែករំលែក ទៅដល់២ពាន់ដងឯណោះ ចំពោះភាពបុិនប្រសប់របស់ខ្លួន ដោយអាចសម្ដែងរឿងព្រះវេស្សន្ដរ បានយ៉ាងសាកសម និងទៅយ៉ាងរលូនតែម្ដង។
ក្នុងទិដ្ឋភាពវីដេអូ ដែលបង្ហោះឡើង ដោយម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ Reaksmey Sek បានសរសេរប្រាប់ឱ្យដឹងថា៖”សិស្សានុសិស្សថ្នាក់ទី១១A វេនរសៀល នៃវិទ្យាល័យទួលទំពូងបានពោលនិងសម្តែង រឿងព្រះវេស្សន្តរតាមកណ្ឌនីមួយៗ។ សូមសរសើរដល់ប្អូនៗពិតជាមានការខិតខំមែន។ ថ្ងៃ២២ ខែមករា ឆ្នាំ២០២០”។
ជាចុងក្រោយ ក្រោយពេលមហាជនបានទស្សនា ការសម្ដែងរបស់យុវសិស្សខាងលើនេះរួចមក ពួកគាត់បានសម្ដែងពីអារម្មណ៏ភ្ញាក់ផ្អើល និងការកោតសរសើរ ព្រោះតែយុវសិស្សទាំងនោះ គឺពិតជាមានទេពកោសល្យ បូករួមជាមួយភាពបុិនប្រសប់ ក្នុងការប្រើប្រាស់តុង ថែមទៀតផង។
...
ជួយស៊ែរលើកទឹកចិត្តគាត់ផង! លើលោកនេះមនុស្សល្អដូចប្អូនមានមិនច្រើននោះទេ រើសបានទូរស័ព្ទហើយជិះយកមកឲ្យទៀត
យោងតាមហ្វេសប៊ុករបស់លោក Sovann Outdom បានបង្ហោះថា៖
លើលោកនេះមនុស្សល្អដូចប្អូនមានមិនច្រើននោះទេ រើសបានទូរស័ព្ទហើយជិះយកមកឲ្យទៀត 😭♥️
ប្រហែលម៉ោង 5 ខ្ញុំបានទៅទិញទឹកត្រជៀកកាំជូនម៉ាក់ខ្ញុំ នៅឡាក់គី នៅផ្សារ Midtown ផ្លូវ2004។ ខ្ញុំបានភ្លេចទូរស័ព្ទ iPhone 11 Pro Max នៅក្នុងបន្ទប់ទឹក រួចជិះឡានមកដល់ស្ពានអាកាសទួលគោក ទើបដឹងថាភ្លេច 😌
ខ្ញុំបានខលទៅលេខទូរស័ព្ទខ្ញុំ គាត់ថាខ្ញុំរើសបានក្នុងបន្ទប់ទឹក បងនៅណាខ្ញុំយកទៅឲ្យ ខ្ញុំសួរគាត់ថានៅម្តុំណាបងទៅយក គាត់ថានៅម្តុំពេទ្យសង្ឈ 😞👍 ខ្ញុំជូនសាគុណគាត់តិចតួច គាត់ថាឲ្យខ្ញុំតែ10$បានហើយបង😞👍 ខ្ញុំក៏ជូនសាគុណគាត់ 100$ សម្រាប់ទឹកចិត្តដ៏ធំធេងរបស់គាត់ និង សូមរាប់អានធ្វើជាបងប្អូន ចូលឆ្នាំចិនរួច ខ្ញុំនឹងជួបគាត់ម្តងទៀត។
បងអរគុណប្អូនខ្លាំង ចំពោះទឹកចិត្តមិនអាចកាត់ថ្លៃបានរបស់ប្អូន រើសបានទូរស័ព្ទបងហើយ...
ថៅកែហាងពេជ្រ អ្នកស្រី ទ្រី ដាណា បានជួយគ្រួសារស្ត្រីរើសអេតចាយ នឹងជួយប្តីគាត់រហូតដល់ជាពីជម្ងឺ …
យោងតាមផេកហ្វេសប៊ុករបស់អ្នកស្រី ទ្រី ដាណា បានបង្ហោះថា៖ «ជីវិតអើយជីវិត! ប្ដីឈឺងើបលែងរួច ៣ឆ្នាំហើយ គ្មានទាំងលុយទៅពេទ្យ ឯប្រពន្ធវិញតស៊ូដើររើសអេតចាយ មួយថ្ងៃបានតែ ១០០០០រៀល យកមកទិញម្ហូបចិញ្ចឹមទាំងប្ដី និងកូន ២នាក់។ អាណិតតែកូនៗទេអាយុ ៥ឆ្នាំ និង ៨ឆ្នាំហើយ មិនទាន់បានចូលសាលា មិនដឹងអនាគតទៅជាយ៉ាងណា។
នេះដឹងតាមគេប្រាប់ មិនទាន់ជឿ ក៏ចុះមកមើលខ្លួនឯង ព្រោះនៅជិតដែរ គីឡូលេខ៩ យើងហ្នឹងទេ។ ប្រពន្ធប្រាប់ថា កាលមុន ប្ដីរត់ម៉ូតូឌុប លីសែង មិនដែលឱ្យគាត់ធ្វើអីទេ ឱ្យនៅផ្ទះដាំបាយ។ តែ ឆ្នាំក្រោយ ឈឺដេកលើគ្រែ ងើបលែងរួច ហើយគ្មានលុយទៅពេទ្យ ទើបដូចរាល់ ថ្ងៃហ្នឹង។ គាត់វិញ...
អានហើយភ្ញាក់ខ្លួនព្រើត!! ជនជាតិបារាំងម្នាក់ថា ខ្មែរសម័យនេះល្ងង់ហើយខ្ជិល ខុសគ្នាឆ្ងាយណាស់ពីសម័យអតីតកាល
ជនជាតិបារាំងម្នាក់សរសេររៀបរាប់អំពីជនជាតិខ្មែរក្នុងរបបអាណានិគមន៍បារាំងដែលបានចេញផ្សាយនៅឆ្នាំ ១៩៣៧ ដែលមានខ្លឹមសារថា៖ “ជនជាតិខ្មែរខុសគ្នាឆ្ងាយណាស់ពីសម័យអតីតកាលរបស់ខ្លួន គឺជាសម័យកាលដ៏រុងរឿងថ្កើង ថ្កាន ជាពូជសាសន៍មួយដ៏ខ្លាំងរហូតដល់អាចសាងសង់ប្រា សាទអង្គរវត្តបាន និងមានទឹកដីធំទូលាយនិងជាអាណាចក្រមួយដ៏ខ្លាំង។
ប៉ុន្តៃបច្ចុប្បន្នកាលគឺជាស្ថានការណ៍មួយដ៏ចម្លែក “ពូជសាសន៍នេះគ្មានខ្វល់អ្វីទេ និងរំភើយមែនទែន” ហើយតទៅអនាគតពូជសាសន៍នេះអាចនិងរលាយបាត់ឈ្មោះពីភពផែនដីនេះតែម្ដង ព្រោះខ្មែរអាចនិងរលាយផុតពូជនូវចំពោះមុខនៃការហូរចូលយ៉ាងគក្រឹកគក្រេងពីសំណាក់ជន ជាតិយួន។
សម័យអាណានិគមន៍បារាំងបានផ្តល់តម្លៃឲ្យជនជាតិយួនច្រើនជាងជនជាតិខ្មែរដែលជាម្ចាស់ស្រុក ដោយសារតែបារាំងយល់ឃើញថា ជនជាតិយួនឧស្សាហ៍ហើយឆ្លាត ឯជនជាតិខ្មែរ “ល្ងង់ហើយខ្ជិល”។ ពីឆ្នាំ១៨៦៣ ដល់១៩៥៣ មានពាក្យមួយឃ្លារបស់ជនជាតិបារាំងនាសម័យនោះដែលប្រែជាភាសា អង់គ្លេសថា «The Vietnamese plant rice, the Cambodians watch it grow and the Lao listen to it grow»។
ឃ្លានេះមានន័យជាភាសាខ្មែរថា៖...
សន្ទុះនៃការអានសៀវភៅរបស់កូនខែ្មរពីសម័យដើមពិតជាខ្លាំងណាស់! ចុះបច្ចុប្បន្ន?
អ្វីដែលបរទេសខ្លាចបំផុត គឺជនជាតិខ្មែរមានចរិតលក្ខណៈពិសេសមួយ “បើពួកគាត់ធ្វើអ្វីមួយហើយ គឺរួមគ្នាធ្វើមិនដកថយទេ” ។ តាមការសិក្សាកន្លងមក វប្បធម៌សាមគ្គីរបស់ខ្មែរ គឺជាលក្ខណៈពិសេសមួយដែលធ្វើឲ្យជនជាតិនេះខ្លាំងក្លា កាលពីសម័យកាលរុងរឿងរបស់ខ្មែរ ។
ខ្ញុំចេះតែស្រមៃថា ថ្ងៃណាខ្មែរនាំគ្នាសម្រុកអានសៀវភៅ តម្តល់ការសិក្សាជាធំ នោះប្រទេសខ្មែរនឹងរីកចម្រើនខ្លាំងក្លាឡើងវិញជាមិនខាន ។ ហើយសន្ទុះមួយនេះលឿនណាស់ ឲ្យតែខ្មែរពួតដៃគ្នា មិនដល់ ៥ឆ្នាំទេ ប្រទេសកម្ពុជានឹងមានធនធានមនុស្សរាប់មិនអស់ ហើយនេះជាកត្តាជះឥទ្ធិពលវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជា ។
អានឲ្យច្រើន ស្តាប់ឲ្យច្រើន បន្តអនុវត្តម្តងបន្តិចៗ មិនយូរមិនឆាប់ជនជាតិនេះនឹងត្រូវបានអន្តរជាតិទទួលស្គាល់ឡើងវិញជាមិនខាន ។ លក្ខណៈមនុស្សខុសពីសត្វត្រង់ការរៀនសូត្រនេះហើយ ដើម្បីកុំឲ្យជាន់ដានប្រវត្តិសាស្ត្រច្រំដែល មានតែការអប់រំប៉ុណ្ណោះ ដែលអាចបញ្ជៀសវាបាន ។
គ្មានមោទនភាពអ្វីអស្ចារ្យជាងកូនខ្មែរមានចំណេះដឹងទូលំទូលាយនោះទេ ។ ខ្មែរកាន់សៀវភៅ ខ្មែរខ្លាំង ។ ទោះបីជារវល់យ៉ាងណាក៏ដោយ ដើម្បីភាពរីកចម្រើន...
សូមជួយស៊ែឲ្យទំពាំងស្អុយបានដឹងផងដើម្បីឲ្យភ្ញាក់ខ្លួន!! វ័យទើបតែ១៦ឆ្នាំយុវសិស្ស ជីហុក ក្លាយជាសិស្សដំបូងគេបង្អស់ ដែលបានទទួលអាហារូបករណ៍ ទៅរៀននៅបរទេស តាមរយៈ ICES Cambodia..
(ភ្នំពេញ)៖ សិស្ស Aii និង AIS ទទួលអាហាររូបករណ៍ផ្លាស់ប្តូរការសិក្សាទៅសហរដ្ឋអាមេរិក ពី ICES Cambodia ក្រោយពីឆ្លងកាត់ការប្រឡងអាហារូបករណ៍ផ្លាស់ប្ដូរការសិក្សា ទៅរៀននៅសហរដ្ឋអាមេរិក របស់ក្រុមហ៊ុន ICES Cambodia ទាំង២ដំណាក់កាលរួចមក ពេលនេះបានរកឃើញសិស្ស ដែលទទួលបានជ័យលាភីនេះហើយ គឺយុវសិស្ស គួយ ជីហុក ជាសិស្សនៃមជ្ឍមណ្ឌលភាសា អេ អាយ អាយ និងជាសិស្សរៀនថ្នាក់ទី១០ នៃសាលារៀន អន្តរទ្វីប អាមិកាំង។
ម្ចាស់អាហារូបករណ៍រូបនេះ នឹងទៅរៀននៅវិទ្យាល័យមួយនៅសហរដ្ឋអាមេរិក រយៈពេលមួយឆ្នាំ ដោយរូបគេនឹងរស់នៅជាមួយ អ្នកអាណាព្យាបាលទីពីរនៅទីនោះ។ អាហារូបករណ៍របស់ក្រុមហ៊ុន ICES Cambodia ផ្ដល់ឱ្យយុវសិស្ស គួយ ជីហុក...