របាយការណ៍អន្តរជាតិ បង្ហាញថា កម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេស ពុករលួយជាងគេនៅអាស៊ាន
អង្គការតម្លាភាពអន្តរជាតិ បានចាត់ថ្នាក់ កម្ពុជាក្នុងស្ថានភាព អាក្រក់ជាង មុននៃអំពើពុករលួយសម្រាប់ឆ្នាំ២០១៩ ហើយបើប្រៀបធៀបជាមួយប្រទេសទាំ ង១០នៅក្នុងតំបន់អាស៊ាន កម្ពុជាពុក រលួយខ្លាំងជាងគេ។
នៅក្នុងរបាយការណ៍អង្គការតម្លាភាព អន្តរជាតិចេញផ្សាយនៅថ្ងៃនេះ បង្ហាញថា កម្ពុជាទទួលបានពិន្ទុ២០ក្នុងចំណោម១០០ពិន្ទុ។ បើនិយាយពីពិន្ទុ គឺកម្ពុជាទទួលបាន២០ ដូចកាលពីឆ្នាំ២០១៨ ប៉ុន្តែ សម្រាប់ចំណាត់ថ្នាក់គឺ ធ្លាក់ចុះមួយកម្រិត គឺពី១៦១ ទៅ១៦២។
ចំណែកប្រទេសនៅអាស៊ានដែលមានចំណាត់ថ្នាក់មិនល្អដែរតែស្ថិតនៅលើកម្ពុជាមាន ប្រទេសវៀតណាម និងឡាវ គឺពិន្ទុបាន២៩ដូចគ្នា។
នៅក្នុងតំបន់អាស៊ាន ប្រទេស សិង្ហបុរីទទួលបានចំណា ត់ថ្នាក់ល្អជាង គឺទទួលបានពិន្ទុ៨៥ ចំណាត់ថ្នាក់ល្អ លេខ៤លើពិភពលោក និងលេខ១នៅអាស៊ាន។អង្គការតម្លាភាពអន្តរជាតិ បានសិក្សាលើ១៨០ប្រទេស និងតំបន់លើពិភពលោក ក្នុងចំណោម១៨០។ ចំណែកពិន្ទុ០ ប្រទេសពុករលួយបំផុត និងពិន្ទុ១០០ជាប្រទេសស្អាតស្អំបំផុត។
...
ស្រីៗតិចមានប្តីទៅមិនចេះធ្វើ ! របៀបធ្វើ សម្លចាប់ឆាយ ឲ្យប្តីហូប
គ្រឿងផ្សំ៖ – ស្ពៃបូកគោ ១គីឡូក្រាម – ដើមខាត់ណា ១គីឡូក្រាម – ឆៃថាវ កន្លះគីឡូក្រាម – ពពុះសណ្តែក កន្លះគីឡូក្រាម – ស្បែកជ្រូក ២ខាំ – ផ្សិតក្រៀម ២ខាំ – ជើងជ្រូក និងឆ្អឹងជ្រូក (ស្រស់ ឬខ្វៃ) ២-៤ គីឡូក្រាម – អំបិល ២ស្លាបព្រាបាយកន្លះ – ទឹកត្រី ២ស្លាបព្រាបាយ – ស្ករ ៣ស្លាបព្រាបាយ – ម្សៅស៊ុប ២ស្លាបព្រាបាយ –...