សន្តិសុខសង្គមសិល្បៈនិងកំសាន្ត

ប្រពៃណាស់បង ជាតារាល្បី ហើយថែមទាំងមានទឹកចិត្តល្អ ជួយអ្នកក្រក្សត់ទៀត

ផលិតករផលិតស្ពតធំៗនិងជាអ្នកកាន់កាមេរ៉ាល្បីនៅស្ថានីទូរទស្សន៍ជាតិ លោក ឆានី មានជំងឺរាំរ៉ៃជាច្រើ​ន​ឆ្នាំ កំពុងសម្រាកព្យាលនៅមន្ទីពេទ្យរុស្ស៊ី ទាំងប្រាណស្គមស្គាំង ពេលនេះបានចេញវីដេអូឃ្លីប លើដៃសំពះអំពាវ​នាវ​សុំថវិការ បន្តបង់ថ្លៃពេទ្យសង្គ្រោះជីវិត។

ដោយទុក្ខដ៏ក្រៀមក្រំអមមកជាមួយគ្រួសារខ្វះខាតពុំមានប្រាក់គ្រប់គ្រាន់សម្រាប់ព្យាបាលជំងឺ ធ្វើឲ្យ លោក ឆានី ងារផលិតករល្បីខាងផលិតស្ពតធំៗ ដាច់ចិត្តលើកដៃប្រណមសំពះសុំជំនួយពីរសប្បុរសជនតាមរយៈបណ្ដាញសង្គម ក្នុងពាក្យពេចន៍ពោលរៀបរាប់ថា«ខ្ញុំបាទ មានជំងឺ ខ្សោយខួរឆ្អឹង ខ្ញុំមានជំងឺនេះ4-5ឆ្នាំមកហើយ ឥឡូវនេះខ្ញុំគ្មានលទ្ធភាពទៀតទេ ព្រោះអស់លុយហើយ»។

លោកក៏បន្តសុំជំនួយពីសប្បរសជនទៀតថា«ឥឡូវនេះខ្ញុំមកពេទ្យរុស្ស៊ី លោកគ្រួពេទ្យគាត់អោយខ្ញុំលេបថ្នាំនិងបានជាពីជំងឺនេះ សូមពុកម៉ែបងប្អូន អ្នកឧកញ៉ាសម្តេច ទ្រង់ឯកឧត្តមទាំងក្នុងនិងក្រៅស្រុក មេត្តាជួយដល់ខ្ញុំបាទ​ផ​ង​បើបងប្អូនជួយខ្ញុំបាទ ខ្ញុំនិងជាពីជំងីខ្សោយខួរឆ្អឹងនេះ បងប្អូនទាំងក្នុងនិងក្រៅស្រុកមានបំណងចង់ជួយខ្ញុំ​បា​ទ ទំនាក់ទំនងបាន តាមរយះលេខទូរសព្ទ ខ្ញុំបាទផ្ទាល់ 096 99 33 787 -088 2200767 សូមអគុណ»។

យ៉ា​ង​ណាមិញស្របពេលដែលលោកត្រូវការចំនួនលុយច្រើនក្នុងការព្យាបាលនេះឃើញមានសប្បុរសជនទាំងក្នុង និង​ក្រៅប្រទេសមួយចំនួនបានសម្ដែងនូវទឹកចិត្តអាណិតជួយឧបត្ថថវិការបន្ដិចបន្តួចដក់លោកផងដែរ៕

 

 

Related Articles

Close