បុរសអាយុ៣០ឆ្នាំ និងស្ត្រីអាយុ ២៤ ឆ្នាំ បានចូលមកប្រគល់ខ្លួនឱ្យមន្ត្រីនៅប៉ុស្តិ៍នគរបាលខណ្ឌ Bangkhen ដោយសារភាពថាពួកគេគឺជាបុគ្គល
លេចមុខនៅក្នុងវីដេអូឃ្លិបដែលត្រូវបានថតនៅសាកលវិទ្យាល័យមួយ និងជាអ្នកដែលបានបង្ហោះវាតាមអ៊ីនធឺណិត តាមរយៈវេបសាយ po rnhub. com ។
វីដេអូឃ្លិបរបស់គូស្នេហ៍វ័យក្មេងដែលរួ.មភេ.ទនៅឯសាកលវិទ្យាល័យមួយក្នុងខណ្ឌ Bangkhen នៃទីក្រុងបាងកក បានផ្សព្វផ្សាយតាមអ៊ីនធឺណិតចាប់តាំងពីថ្ងៃទី ១៨ ខែ មករា
ដោយបានធ្វើឱ្យមានការរិះគន់ជាសាធារណៈ និងការចាប់អារម្មណ៍ពីសាកលវិទ្យាល័យ ដែលក្រោយមកបានជូនដំណឹងដល់ប៉ូលិសនិងជំរុញឱ្យពួកគេស្វែងរកជនល្មើស។
បុរសនោះបានសារភាពថា គាត់និងមិត្តស្រីរបស់គាត់បានថតវីដេអូដែលពួកគេរួ.ម.ភេ.ទ នៅយប់ថ្ងៃទី ១០ ខែមករា មុនពេលបង្ហោះវីដេអូនេះចូលក្នុងវេបសាយនិងនៅលើគណនី Twitter មួយដើម្បីផ្សាយពាណិជ្ជកម្មវីដេអូរបស់ពួកគេ។
នៅក្នុងវីដេអូរបស់ប្ដីប្រពន្ធមួយគូនេះគឺតម្រូវឲ្យបង់ថ្លៃ១០ដុល្លា សម្រាប់សមាជិក ដែលចូលទស្សនាវីដេអូ និងថ្លៃប្រចាំខែបន្ទាប់ ៥ដុល្លា ដើម្បីបន្តមើលវីដេអូថ្មីៗបន្តទៀត។
អ្នកទាំងពីរត្រូវបានចោទប្រកាន់ពីបទបង្ហាញភាពមិនសមរម្យជាសាធារណៈ ដោយលាតត្រដាងពីរាងកាយរបស់ពួកគេ សម្រាប់គោលបំណងផ្សាយពាណិជ្ជកម្មរួមទាំងផលិត រូប.ភា.ព.អា.ស.អា.ភា.ស និងរួមបញ្ចូលសម្ភារៈអា.ស.អា.ភា.ស មួយចំនួនទៀតទៅក្នុងប្រព័ន្ធកុំព្យូទ័រ ៕