ថ្មីៗនេះនៅថ្ងៃទី ១៣ មេសា ២០២០ នេះក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំ ស្តីពីការលើកកម្ពស់ការបង្រៀន និងរៀនពីចម្ងាយ ឬតាមប្រព័ន្ធអេឡិចត្រូនិក ដោយគ្រឹះស្ថានសិក្សាឯកជនគ្រប់កម្រិត ។
នៅក្នុងសេចក្ដីណែនាំនោះ ក្រសួងអប់រំបានបញ្ជាក់ថា ចំពោះសិស្សដែលត្រូវត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្រសួងនឹងអនុញ្ញាតឱ្យរៀបចំការប្រឡងតាមប្រព័ន្ធសិក្សាពីចម្ងាយ ឬប្រព័ន្ធអេឡិចត្រូនិក ទៅតាមប្រតិទិនគ្រឹះស្ថានសិក្សារៀងៗខ្លួន ដោយធានានូវស្ដង់ដារគុណភាពដែលអាចទទួលយកបាន ។
ក្នុងករណីចាំបាច់ក្រសួងអប់រំ យុវជន និងកីឡានឹងចូលរួមសហការណ៍ជាមួយគ្រឹះស្ថានសិក្សាដើម្បីធានានូវស្ដង់ដាគុណភាពនេះ ៕